មនុស្សចម្រុះជាតិសាសន៍ប្រមាណ ៦៧៧នាក់ បានភៀសខ្លួនឆ្លងដែនចូលមកប្រទេសថៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ចុះឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលឆបោកដ៏ល្បីល្បាញបំផុតមួយ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post នៅថ្ងៃទី២៤ ខែតុលា។ លោក Sawanit Suriyakul អភិបាលខេត្តតាក (TaK) ប្រទេសថៃ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មានមនុស្ស ៦៧៧នាក់ បានភៀសខ្លួនចេញពីមជ្ឈមណ្ឌល KK Park ដោយឆ្លងកាត់ទន្លេមួយចូលមកក្នុងប្រទេសថៃ។ បើតាមការចុះផ្សាយរបស់កាសែតថៃ […]
Tag: ឆបោក
អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ នឹងលាលែងចេញពីតំណែង ក្រោយលេចលឺដំណឹងជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន
អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃពុធ ទី២២ ខែតុលា បានប្រកាសថានឹងលាលែងចេញពីតំណែង ក្រោយរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣តុលា បានចុះផ្សាយឲ្យដឹងថា ក្រុមបក្សប្រឆាំងបានចោទថា អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Vorapak Tanyawong និងភរិយារបស់លោក គឺស្ថិតក្នុងចំណោម អ្នកនយោបាយថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន ដែលរកស៉ីលាងលុយសម្រាប់បម្រើដល់ប្រតិបត្តិការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក Vorapak បានចេញមុខច្រានចោល […]
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ៖ សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌មានពុំបានផ្សព្វផ្សាយទេ
លោកជំទាវ គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានលើកឡើងថា កន្លងមក សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌មានពុំបានផ្សព្វផ្សាយទេ។ លោកជំទាវអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស ការសម្របសម្រួលជូនគណៈប្រតិភូរបស់លោកជំទាវ ចុះពិនិត្យមើលទីតាំងមួយចំនួន និងការត្រៀមបញ្ជូនពលរដ្ឋកូរ៉េត្រលប់ទៅប្រទេសកំណើតវិញ ដែលតាមរយៈនេះបង្ហាញថា កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងល្អ និងគ្រប់គ្រងទីតាំងបានប្រសើរ។ ការលើកឡើងរបស់លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ក្នុងជំនួបភាក្សាការងារជាមួយ […]
ជាង១ខែប៉ុណ្ណោះ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣ពាន់នាក់ និងរុករកទីតាំងសង្ស័យចំនួន ១៣៨ កន្លែង ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ហាញលទ្ធផលឃាត់ខ្លួនជនសង្ស័យបានជាង ៣ពាន់នាក់ និងរុករកទីតាំងសង្ស័យបានចំនួន ១៣៨ កន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS)។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២២ ខែកក្កដានេះ។ ជាការឆ្លើយតប ទៅនឹងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ និងបន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. […]
