ដោយសារមើលឃើញថាតារាកំប្លែង ខ្ញុង មិនខ្វល់ឬអើរពើរពីរឿងសងបំណុល ស្រាប់តែថ្មីៗនេះតារាកំប្លែងលោក ម៉ាដូណា ដែលកំពុងសម្តែង និងសប្បាយនៅលើទឹកដី អាមេរិក បានចេញមុខព្រលះតារាកំប្លែង ខ្ញុង ជាថ្មីម្តងទៀត រឿងបំណុល ។ លោក ម៉ាដូណា បាននិយាយថា « ឥលូវម្ចាស់ប្រ៊នបានយាយហើយ បោកលុយគ្នាជាង10ម៉ឺនដុល្លារ ចឹងបានលុយច្រើនដែល យកលុយមកសងផង ខ្ញុង ។ យកលុយដើរទិញដីជាមួយប្តី តែមិនសងគេគ្រប់គ្នាចឹង កុំអោយបាបបំពេញការងារអោយរួចលុយគ្នាដែលអោយខ្ចីផង កុំដើរខ្ចីលុយគេគ្រប់គ្នាហើយអត់សងចឹង ចូលចិត្តណាស់អាប្រើស្ទីលអាណិតកូន តែឆ្លៀតសប្បាយយកកូន១ទៀតអោយគេអាសូរ […]
Tag: តារាសម្តែង
រំភើបចិត្តឡើងស្រក់ទឹកភ្នែកពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានកូនប្រុសដូចបំណងជូនស្វាមី !
ថ្វីដ្បិតតែបានដឹងភេទកូនក្នុងផ្ទៃជាយូរមកហើយក្តី តែពិធីការិនីដែលមានរូបសម្រស់ស្រស់ផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅពេលដែលរៀបចំពិធីជប់លៀងបង្ហាញភេទកូនជាលើកដំបូងដោយមានការចូលរួមពីសំណាក់មិត្តភក្តិជាច្រើន ។ ចូលក្នុងសិល្បៈជាច្រើនឆ្នាំ ពិធិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កម្រនឹងរៀបចំកម្មវិធីណាមួយណា មានតែកម្មវិធីធំមួយប៉ុណ្ណោះដែលបានបានរៀបចំ គឺពិធីមង្គលការ ។ ដោយឡែកសម្រាប់កម្មវិធី ជប់លៀងបង្ហាញភេទកូននេះ គឺជាលើកដំបូងហើយដែលនាងរៀបចំឡើងដោយបានអញ្ជើញមិត្តសិល្បករនិងអ្នករកស៊ីរួមគ្នាចូលរួមអបអរសាទរ ។ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញនូវអារម្មណ៍ក្តុកក្តូលចិត្តនៅក្នុងថ្ងៃជប់លៀងបង្ហាញភេទកូនរបស់ខ្លួនថា នាងពិតជារំភើបចិត្តណាស់ដែលអាចបំពេញបំណងស្វាមីរបស់ខ្លួនបាន ។ គួររំលឹកផងដែរថា តាំងពីរៀបការជាងមួយឆ្នាំ ស្វាមីរបស់ […]
ពិតឬសាងសង់វីឡាតម្លៃរាប់សែនដុល្លាររួច រចនា រ៉ាវ៉ាឌី នឹងរៀបចំមង្គលការ ?
ស្ងាត់ពីការងារសម្តែងភាពយន្ត ស្រាប់តែតារាស្រី រចនា រ៉ាវ៉ាឌី លេចធ្លោខ្លាំងនៅក្នុងអាជីវកម្មរកស៊ីជំនួសវិញ ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺក្រោយពីចំណាយថវិការប្រមាណខ្ទង់សែនដុល្លារបុកគ្រឹះសាងសងវីឡាមក ស្រាប់តែមានព័ត៌មានថា រចនា រ៉ាវ៉ាឌី គ្រោងនឹងរៀបការ បន្ទាប់ពីសង់ផ្ទះរួច ។ តារាសម្តែង រចនា រ៉ាវ៉ាឌី បានបុកគ្រឹះសាងសង់ផ្ទះវីឡារបស់ខ្លួនកាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមកនេះ ដោយបានចំណាយថវិការរហូតដល់ទៅខ្ទង់សែនដុល្លារសម្រាប់ការសាងសង់វីឡាដ៏ធំនេះ ។ កញ្ញា […]
លែងនឹកនាសិល្បៈតារាសម្តែអ ប៊ី រីយ៉ា ប្រើជីវិតយ៉ាងសាមញ្ញរកប្រាក់ចិញ្ចឹមកូនស្រី!
ធ្លាប់តែជាតារាសម្តែងល្បីឈ្មោះនិងរកប្រាក់ចំណូលបានច្រើន ប៊ី រីយ៉ា សុខចិត្តប្រើជីវិតយ៉ាងសាមញ្ញរកប្រាក់ចិញ្ចឹមកូនស្រីដោយខ្លួនឯង លែងនឹកនាសិល្បៈដូចពេលមុនទៀតហើយ ។ កន្លងមកតារាសម្តែង ប៊ី រីយ៉ា ធ្លាប់បាននិយាយថា នាងនឹងវិលត្រឡប់ចូលសិល្បៈវិញនៅពេលដែលកូនស្រីរបស់នាងធំជាងមុន ដោយឡែកពេលនេះកូនស្រីរបស់នាងក៏ធំជាងមុនដែរ នៅតែពុំឃើញនាងវិលត្រឡប់មកកាន់វិថីសិល្បៈទៀត ផ្ទុយទៅវិញនាងបែរជាចំណាយពេលវេលាជាមួយការងាររកស៊ីជាច្រើនរបស់ខ្លួនទៅវិញ ។ បច្ចុប្បន្ននេះ ប៊ី រីយ៉ា មានមុខជំនួញជាច្រើនក្នុងដៃ ទាំងហាងលក់សម្លៀកបំពាក់ ហាងលក់ផលិតផលតាមអនឡាញ និង ថ្មីៗនេះនាងទើបតែបើកហាងកាហ្វេមួយបន្ថែមទៀត ។ ដោយសារតែមានមុខជំនួញជាច្រើននៅក្នុងដៃធ្វើឱ្យនាងលែងនឹកនាសិល្បៈ ។ […]
តារាសម្តែង ព្រះកាយច័ន្ទ បញ្ជាក់ច្បាស់ៗពីរឿងមហាជនថាវិលត្រឡប់ទៅកាន់ឆាកបវរកញ្ញាជាថ្មី !
ថ្មីៗនេះមានលេចលឺព័ត៌មានជាច្រើនថា តារាសម្តែង ព្រះកាយច័ន្ទ នឹងវិលត្រឡប់ទៅកាន់ឆាកបវរកញ្ញាជាថ្មីម្តងទៀត បន្ទាប់ពីមានផេកផ្លូវការរបស់កម្មវិធីបវរកញ្ញាមួយបានប្រកាសពីវត្តមានរបស់នាង ។ ទោះបីជាយ៉ាងនេះក្តី តារាសម្តែង ព្រះកាយច័ន្ទ បានអះអាងយ៉ាងដូច្នេះ ។ ព្រះកាយច័ន្ទ ធ្លាប់មានការខកចិត្តជាខ្លាំងបន្ទាប់ពីបានដកខ្លួនចេញពីការប្រកួត កម្មវិធីបវរកញ្ញាមួយកាលពីឆ្នាំមុន ទាំងដែលខ្លួនមិនទាន់បានបំពេញក្តីស្រមៃធំ ។ តែទោះជាយ៉ាងណា ព្រះកាយច័ន្ទ នៅតែចិញ្ចឹមចិត្តចង់សាកល្បងក្នុងវិស័យនេះផងដែរ ។ ស្របពេលជាមួយនេះគ្នាមានផេកផ្លូវការ Miss Global Cambodia 2025 បានប្រកាសពីវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ រហូតធ្វើឱ្យមហាជនជាច្រើនគិតថា […]
នី មុនីនាថ មិនហ៊ានរៀបការព្រោះមានបន្ទុកធ្ងន់ និងមានតម្រូវការខ្ពស់ពីខាងប្រុស !
ខណៈពេលដែលតារាសម្តែង នី មុនីនាថ ត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្តែងឡើងវិញ ស្រាប់តែនាងបង្ហើបប្រាប់ថា ខ្លួនមិនហ៊ានរៀបការទេ ដោយសារតែនាងមានតម្រូវការខ្ពស់ ។ ប៉ុន្មានថ្ងៃនេះតារាសម្តែង នី មុនីនាថ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបញ្ចេញនូវរូបភាពមង្គលការមួយសន្លឹកឱ្យអ្នកគាំទ្របានឃើញ ហើយម្នាក់ៗបានគិតថា នាងពិតជារៀបការមែន ។ ចំពោះរឿងនេះត្រូវបានតារាសម្តែង នី មុនីនាថ បញ្ជាក់ប្រាប់ថា នាងមិនបានរៀបការទេ រូបថតនោះគ្រាន់តែជាការថតរឿងខ្លីតែប៉ុណ្ណោះ ។ សម្រាប់អាជីពសម្តែងនាងនឹងវិលត្រឡប់មកកាន់វិស័យនេះឡើងវិញក្នុងពេលឆាប់ៗខាងមុខ តែប្រសិនបើផលិតករណានៅតែពេញចិត្តនិងចង់ឱ្យនាងថត នាងនឹងទទួលថតដោយមិនប្រកាន់ឡើយ […]
អតីតបវរកញ្ញាចក្រវាល២០២១ ងិន ម៉ារ៉ាឌី ថា « រៀនជំនាញធ្វើក្រចកជួយសម្រាលបន្ទុកគ្រួសារពេលទៅនៅ អាមរិក »
ជាស្រីស្អាតមានសំណាងបានស្វាមីស្រឡាញ់ថ្នាក់ថ្នមមិនឱ្យលំបាក ប៉ុន្តែសម្រាប់ ងិន ម៉ារ៉ាឌី អតីតបវរកញ្ញាចក្រវាលឆ្នាំ២០២១ នៅតែមិនអស់ចិត្តបានរត់ទៅសិក្សាបន្ថែមផ្នែកធ្វើក្រចក ដើម្បីត្រៀមទៅបើកអាជីវកម្មនៅ សហរដ្ឋអាមេរិក តាមស្វាមីខ្លួនក្នុងពេលឆាប់ៗខាងមុខ ។ ថ្វីដ្បិតតែពេលនេះកូនស្រីរបស់ស្រីស្អាត ងិន ម៉ារ៉ាឌី ធំជាងមុនក្តីនាងនៅពុំទាន់ដឹកដៃកូនចេញទៅរស់នៅ សហរដ្ឋអាមេរិក ដោយស្របច្បាប់នៅឡើយទេ ដោយស្វាមីនាងចុះឡើងៗជូបមុខប្រពន្ធកូនក្នុងមួយឆ្នាំ២ទៅ៣ដង ។ ទោះជាយ៉ាងនេះក្តី ងិន ម៉ារ៉ាឌី ធ្លាប់បានប្រាប់ថា នាងនិងកូនត្រៀមនឹងចេញទៅរស់នៅ សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ ។ ជាមួយនិងការត្រៀមខ្លួនចេញទៅរស់នៅតាមស្វាមី […]
អស់លទ្ធភាពរកប្រាក់ចំណូលពីសិល្បៈ ឌុច លីដា បោះទុនបើកហាងកាហ្វេប្រ៊េនរបស់ PeyPey Dy !
តារាសម្តែងសិចស៊ី ឌុច លីដា អស់លទ្ធភាពក្នុងការរកប្រាក់ចំណូលពីអាជីពសិល្បៈ នាងបានសម្រេចចិត្តទិញសិទ្ធហាងកាហ្វេរបស់តារាកំប្លែង PeyPey Dy ធ្វើជាថៅកែផ្ទាល់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។ ឌុច លីដា ធ្លាប់ជាតារាសម្តែងសិចស៊ីល្បីឈ្មោះ និងមានទស្សនិកជនជាច្រើនស្រឡាញ់ចូលចិត្ត តែចាប់តាំងពីនាងសម្រេចចិត្តបង្កើតគ្រួសារ មានស្វាមីនិងមានកូនមក ធ្វើឱ្យនាងបោះបង់ការងារសម្តែងចោលទាំងស្រុង ដើម្បីទុកពេលវេលាមើលថែគ្រួសារ ។ ម្យ៉ាងវិញទៀតស្វាមីនាងជាមនុស្សដែលប្រចណ្ឌខ្លាំង និងមិនចង់ឱ្យនាងថតឬសម្តែងឈុតស្នេហា ឬសិចស៊ីដូចកាលពីនាងនៅលីវឡើយ ។ ច្រើនឆ្នាំមកនេះ ឌុច លីដា បាត់មុខឈឹងពីសិល្បៈ បើទោះបីជានាងនៅតែស្រឡាញ់នៅក្នុងវិស័យនេះនិងមានបំណងចង់កសាងកេរ្តិ៍ឈ្មោះឡើងវិញក្តី តែមកទល់ពេលនេះនៅពុំទាន់មានស្នាដៃថ្មីណាមួយបង្ហាញមហាជនឡើយ […]
មានរឿងអ្វី ស៊ីន យូប៊ីន ប្រកាសផ្អាកថតភាពយន្តក្នុងឆ្នាំ២០២៥ ?
តើមានរឿងអ្វីកើតឡើងចំពោះតារាសម្តែង ស៊ីន យូប៊ីន បានជាថ្មីៗនេះនាងប្រកាសផ្អាកថតភាពយន្តទៅវិញ ? ជារៀងរាល់ឆ្នាំតារាសម្តែង ស៊ីន យូប៊ីន តែងតែមានស្នាដៃថ្មីៗជាច្រើនបង្ហាញទស្សនិកជន ដោយឡែកពាក់កណ្តាលឆ្នាំ២០២៥ហើយតារាសម្តែងរូបនេះនៅពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកជនទៀត មិនថារឿងដុំ ឬ រឿងភាគ រហូតធ្វើឱ្យទស្សនិកជនមានការងឿឆ្ងល់ជាខ្លាំង ។ ថ្វីដ្បិតតែមិនមានស្នាដៃថ្មីបង្ហាញមហាជន តែ ស៊ីន យូប៊ីន បែរជាលេចមុខខ្លាំងនៅក្នុងការថតស្ពតផ្សាយផលិតផលធំៗទៅវិញ ។ ចំពោះរឿងនេះកញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំ២០២៥នេះនាងពិតជាផ្អាក មិនទទួលភាពយន្តមែន ដោយសារនាងចង់ទុកពេលវេលាដើម្បីធ្វើការងារផ្សេងៗវិញ ជាពិសេសនាងរវល់មើលការងារខុសត្រូវមុខរបររកស៊ីមួយចំនួន ។ […]
តារាសិចស៊ី ហ្វាហ្វា គូស្នេហ៍បើកដៃពេញទំហឹង !
តារាសិចស៊ី ហ្វាហ្វា កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមួយរយៈពេលចុងក្រោយនេះនាងទទួលថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗជាច្រើនជាមួយតម្លៃខ្លួនខ្ពស់ មិនថាគេតម្រូវឱ្យនាងថតបែបណាទេ នាងទទួលថតទាំងអស់ បន្ទាប់ពីទទួលបានការបើកភ្លើងខៀវពីគូស្នេហ៍របស់ខ្លួន ។ នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា កញ្ញា ហ្វាហ្វា មានគូស្នេហ៍ភេទដូចគ្នា ហើយគេជាមនុស្សដែលប្រចណ្ឌច្រើន មិនសូវចង់ឱ្យនាងថតសិចស៊ី ឬ លេងខ្លួនហួសហេតុនោះទេ តែដោយមិនអាចឃាត់ស្រីស្អាតរូបនេះបានមានតែបើកភ្លើងខៀវសម្រាប់នាងតែប៉ុណ្ណោះ ។ កញ្ញា ហ្វាហ្វា បានប្រាប់ថា នាងជាមនុស្សដែលចូលចិត្តបង្ហាញភាពសិចស៊ីតាមរយៈការថតផ្សាយផលិតផលនានា តែនាងក៏មិនបានធ្វើអ្វីដែលហួសហេតុពេកដែរ ជាក់ស្តែងត្រឹមតែការថតរូបបែបសិល្បៈ ជាមួយឈុតហែលទឹក […]
