ថៃ បន្តប្រកាសពីហានិភ័យរបស់ព្យុះទីហ្វុង Ragasa នាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅកម្រិតខ្លាំងបំផុត

នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅកម្រិតខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។

យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ ដែលបានចេញផ្សាយកាលល្ងាចថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Guangdong ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទន្ទឹមគ្នានេះ នាយកដ្ឋានឧតុនិយមថៃ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ទាំងនេះ មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីភ្លៀងធ្លាក់ពីតិចទៅច្រើន ដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងទឹកទន្លេ ពិសេសនៅតំបន់ជម្រាលក្បែរផ្លូវទឹក ដីទំនាប និងតំបន់ដែលងាយនឹងមានទឹកជំនន់៕