នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) […]
Author: ratha
ក្នុងកិច្ចប្រជុំGBC កម្ពុជា-ថៃ ពិនិត្យលើសំណូមពររបស់ជប៉ុន ដែលឱ្យប្រទេសទាំងពីរពិចារណាលើការបើកច្រកព្រំដែនមួយចំនួនឡើងវិញ
ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង ក្រោមការដឹកនាំប្រជុំរួមដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ។ បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំថា អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ […]
បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរប្រុងប្រយ័ត្នចំពោះស្ថានការណ៍នយោបាយនៅប្រទេសថៃ
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃ។ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ ដែលជារឿយៗមានភាពចលាចល មិនគួរត្រូវបានចាត់ទុកជាមោទនភាព ឬឱកាសសម្រាប់កម្ពុជានោះទេ។ ផ្ទុយទៅវិញ កម្ពុជាគួរតែបង្កើនការប្រុងប្រយ័ត្នជាអតិបរមា ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខជាតិរបស់ខ្លួន។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញជាច្រើនលើកថា ប្រទេសថៃបានប្រើប្រាស់ភាពវឹកវរនៅក្នុងប្រទេសរបស់ខ្លួនជាឱកាសដើម្បីឈ្លានពាន ឬពង្រីកឥទ្ធិពលលើទឹកដីកម្ពុជា។ ដូច្នេះ ការត្រៀមខ្លួនឱ្យបានរឹងមាំ និងការយល់ដឹងអំពីបរិបទនយោបាយរបស់ប្រទេសជិតខាង គឺជាកត្តាដ៏សំខាន់សម្រាប់កម្ពុជា។ ទំនាក់ទំនងរវាងកម្ពុជានិងថៃមានភាពតានតឹងជាយូរមកហើយ ដោយសារបញ្ហាព្រំដែន និងការប៉ុនប៉ងពង្រីកទឹកដី។ នៅសម័យអតីតកាល ប្រទេសថៃ (ឬសៀម ដូចដែលគេហៅពីមុន) […]
កម្ពុជានិងថៃ កំពុងដំណើរការកិច្ចប្រជុំGBC នៅខេត្តកោះកុង
កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម […]
បណ្ឌិត យង់ ពៅ គាំទ្រការប្រសិទ្ធនាម«អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក»
ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក» បានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រការប្រសិទ្ធនាមនេះ ពេញទំហឹង ។ ឆ្លើយតបទៅនឹងសំណួរសួរថា ដើម្បីខ្មែរបានគេស្គាល់ច្រើន តើយើងធ្វើដូចម្តេចខ្លះតាមវិធីងាយៗ នៅKTI ? លោកបណ្ឌិត យង់ ពៅ […]
ពិព័រណ៍ផលិតផលខ្មែរក្នុងគោលដៅបណ្តុះស្មារតីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នឹងធ្វើឡើងនៅចុងខែកញ្ញានេះ
ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ។ បើតាមក្រសួងពាណិជ្ជកម្ម ថាព្រឹត្តិការណ៍ពិព័រណ៍រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងបណ្តុះស្មារតីចូលរួមជំរុញគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក។ […]
CDC រំពឹងថា ថ្នាក់ដឹកនាំខេត្តហឺណាន នឹងបន្តជំរុញវិនិយោគិនឲ្យវិនិយោគបន្ថែមនៅកម្ពុជា
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញក្តីរំពឹងថា ថ្នាក់ដឹកនាំខេត្តហឺណាន របស់ប្រទេសចិន នឹងបន្តជំរុញវិនិយោគិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បី ផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់សហគ្រាសដែលបម្រើដល់ការនាំចេញក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ី និង អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេសផ្នែកកសិ-ឧស្សាហកម្មសម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ, បង្កើនតម្លៃបន្ថែម និងជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម។ ការបង្ហាញក្តីរំពឹងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម និងឯកឧត្តម Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ […]
សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក
“ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលចាប់ផ្តើមទទួលជើងហោះហើរដំបូងគេ
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្ដកណ្ដាល និងខេត្ដតាកែវ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរដំបូងគេ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដែលដឹកភ្ញៀវទេសចរមកពីប្រទេសចិន ។ ជើងហោះហើរដំបូងគេនេះ មានការទទួលស្វាគមន៍ដោយ ឆៃយ៉ាំ និងការចែកវត្ថុអនុស្សាវរីយ៍ជូនដល់អ្នកដំណើរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជារូបទៀត។ […]
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែខិតខំសម្របសម្រួលជួយ ដោះស្រាយការលំបាករបស់ប្រជាជនភៀសសឹកពីសង្គ្រាមជាមួយសត្រូវឈ្លានពានទឹកដី គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាខិតខំយកចិត្តទុកដាក់ចូលរួម បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ក្នុងអំឡុងពេល ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ផងដែរ។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត […]
