សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរអាកាសយានដ្ឋានអន្តរ​ជា​តិ​​តេ​ជោ ដែលចាប់ផ្តើមទទួលជើងហោះ​ហើរដំបូងគេ

នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្ដកណ្ដាល និងខេត្ដតាកែវ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរដំបូងគេ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដែលដឹកភ្ញៀវទេសចរមកពីប្រទេសចិន ។ ជើងហោះហើរដំបូងគេនេះ មានការទទួលស្វាគមន៍ដោយ ឆៃយ៉ាំ និងការចែកវត្ថុអនុស្សាវរីយ៍ជូនដល់អ្នកដំណើរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជារូបទៀត។ […]

​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់​ផ្លូវ ចូលរួមបង្ការនិងទប់ស្កាត់គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុងអំឡុង​ពិធីបុណ្យកាន់បិណ្ឌនិ​ងភ្ជុំបិណ្ឌ

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែខិតខំសម្របសម្រួលជួយ ដោះស្រាយការ​លំបាករបស់ប្រជាជនភៀសសឹកពីសង្គ្រាមជាមួយសត្រូវឈ្លានពានទឹកដី គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាខិតខំយកចិត្តទុកដាក់ចូលរួម បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ក្នុងអំឡុងពេល ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ផងដែរ។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត […]

ប្រធានាធិបតីហ្វីលីពីន សន្យា​ជួយ​កម្ពុជា-ថៃ ដោះ​ស្រាយបញ្ហា​ព្រំដែនដោយ​សន្តិវិធី

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ […]

កម្ពុជា និងហ្វីលីពីន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( Ferdinand Romualdez Macos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញជាអធិបតី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ឯកសារចំនួន៣៖ ១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ […]

ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បន្តកិច្ចប្រជុំថ្ងៃទីពីរ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំGBC នៅថ្ងៃទី១០កញ្ញា

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១:៥០នាទីរសៀល ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា ។ កិច្ចប្រជុំ​បាន​ដំណើរការទៅ ដោយមានក្រុមលេខា​ធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា […]

ស្ថាប័នចំនួន៣ ចុះអនុស្សារណៈ​យោគយល់​គ្នា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព​ការដោះស្រាយវិវាទក្នុង​វិស័យធនាគារនិងហិរញ្ញវត្ថុ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ,សមាគមធនាគារនៅកម្ពុជា (ស.ធ.ក.) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក.) កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃ​ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងនិងលើកកម្ពស់ការសម្រុះសម្រួលដោះស្រាយវិវាទនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បើតាមសេចក្តីប្រកាសរួម ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបើកទំព័រថ្មីនៃការធ្វើកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេស ការដោះស្រាយ វិវាទរវាងធនាគារពាណិជ្ជ […]

អគ្គស្នងការនគរបាលជាតិ ណែនាំដល់ភ្នាក់ងារដឹកជញ្ជូននៅភ្នំពេញ​ ត្រូវ​គោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់​ខ្ជួនក្នុងពេលបើកបរ​

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត […]

អាមេរិក ចង់ឲ្យមានអ្នកសង្កេតការណ៍អាស៊ាន នៅក្នុងជម្លោះព្រំដែនកម្ពុជានិងថៃ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សហរដ្ឋអាមេរិក តាមរយៈលោកជំទាវ […]

ក្រសួងទេសចរណ៍ ណែនាំពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ដើម្បីចូលរួមពង្រឹង​គុណភាពសេវាកម្ម ទេសចរណ៍ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការ​ប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុ​វត្តភាព និង […]

សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភចំនួន ២ម៉ឺនដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន

ក្នុងព្រះរាជហឬទ័យស្រឡាញ់ និងព្រះរាជហឬទ័យទុកដាក់បំផុតចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គជាមន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេច​យាយ សម្តេចយាយទួតជាអម្ចាស់នៃយើង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ២០ ០០០ដុល្លារសហរដ្ឋអាម៉េរិក ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន។ ពិធីប្រគល់ និងទទួលនេះ ក្រោមវត្តមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី […]

5
Promotion