សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកវិនិយោគជប៉ុនថា សកម្មភាពតាមអំពើចិត្តរបស់ថៃ ធ្វើឱ្យមានភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ

នៅចំពោះមុខ នាយកប្រតិបត្តិ នៃក្រុមហ៊ុន មីនេបៀ ក្នុងជំនួបនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា សកម្មភាពតាមអំពើចិត្តរបស់ថៃ បាន​ធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា អំពាវនាវម្តងហើយម្តងទៀតទៅកាន់ភាគីថៃ កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម […]

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅថាក់ស៊ីន ថាកុំប្រមាថសម្តេច ព្រោះថាក់ ស៊ីន ពឹងពាក់សម្តេច១៩ឆ្នាំមកហើយ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ។ ក្នុងសំណេរសម្តេចតេជោ ហ៊ុន សែន បានសរសេរផ្តាំទៅ លោក ថាក់ស៊ីន ថាសម្តេចទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់លោកថាក់ស៊ីន ព្រហើន និងមើលងាយមកលើសម្តេច […]

ចិន នឹងបន្តចាប់ដៃសហការ​ជាមួយកម្ពុជា ក្នុងការ​​បង្ក្រាបបទល្មើស​ឆ​​បោ​ក​តាមប្រព័ន្ធបច្ចេកវិទ្យា

បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុង១៥ រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។ ផ្តើមចេញពីលទ្ធផលខាងលើ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ […]

កងទ័ពជើង​គោក កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិប​ត្តិការ​​យុទ្ធសាស្ត្រ

កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាលើទិសដៅសកម្មភាពកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយចំនួន ដែលបានផ្តោតទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺនរួមគ្នា និងការរៀបចំសមយុទ្ធទ្វេភាគីទាំងក្នុងកម្រិតយុទ្ធវិធី និងយុទ្ធនាការ។ ការឯកភាពគ្នានេះ បានស្តែងឡើងតាមរយៈ​ជំនួបប្រជុំទ្វេ​ភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M. GALIDO) […]

បណ្ឌិត យង់ ពៅ៖ សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?

«សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?» នេះជាសំណួររបស់លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥នេះ ខណៈក្រុមជាតិសាសន៍សៀម-ថៃ វង្វេងជ្រុលនិយម ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតកម្ពុជាប្រចាំបាងកក នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីតវ៉ាករណីដែលទាហានខ្លួន វង្វេងតម្រាយផ្លូវជាន់មីន របួសដាច់ជើងផង ឬអាចស្លាប់ផង ហើយបែរជាវង្វេងតវ៉ាមកកម្ពុជាទៅវិញ នេះបានពិតជា ពូជវង្វេង […]

ក្រសួងការពារជាតិ៖ ទាហានថៃលើ្មសការឯកភាពគ្នា ដើរល្បាតលើ​តម្រា​យផ្លូវ​ថ្មីជាន់​មីនផ្ទុះ​រងរបួស បែរមកចោទកម្ពុជា

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធ​នឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែ បានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ​នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែង […]

ត្រឹមតែ៥ថ្ងៃ! កងរាជអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿង​សម្លាប់បុរសម្នាក់​ចោលសពនៅផ្លូវO​CIC និងឃាត់​បានជន​សង្ស័យ៥​នាក់

ឈាមស្រែកស្បែកហៅ រយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីសម្លាប់​បុរសម្នាក់ចោលសពនៅផ្លូវOCIC ក្នុងខណ្ឌខណ្ឌជ្រោយចង្វារ ។ គួររម្លឹកថា កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ កំពុងដើរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ […]

កងទ័ពជើងគោកហ្វីលីពីន ប្តេជ្ញាបន្តសហការជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផលប្រ​យោជន៍ប្រជាជននៃ​ទាំងពីរ​ប្រទេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានគូសបញ្ជាក់ថា កងទ័ពជើងគោកហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និត​ជាមួយកងទ័ពជើង​គោកកម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រជាជនទាំងពីរប្រទេស។ ការគូសបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបែបនេះ បានធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម […]

ទង់ជាតិកម្ពុជា ខ្នាតធំនឹងផុសឡើងលើវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃស្អែកនេះ

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ខ្នាតធំមួយនឹងផុសត្រដែតឡើងនៅលើទីលានវាលស្មៅ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងកម្មវិធី «យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»នាថ្ងៃទី១៩ កក្កដា ស្អែកនេះ។ ទង់ជាតិខ្នាតធំនេះ នឹងត្រូវកាន់ជ្រោងឡើងដោយក្រុម​យុវជនកម្ពុជាជាច្រើននាក់ ដែលជាការសរបញ្ជាក់យ៉ាងច្បាស់ថាយុវជនកម្ពុជា ត្រូវក្រោកឈរឡើង លើកស្ទួយកិត្យនុភាពជាតិ បង្ហាញមោទនភាពជាតិរបស់ខ្លួន និងប្តេជ្ញា​ការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាព បូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ កម្មវិធី «តស់!យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ» និងមានការជ្រោងទង់ជាតិ នៅលើទីលាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺមានគោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ […]

រយៈពេល២២ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង១៣០០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) នៅទូទាំងប្រទេស សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ ។ ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់, ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់, ជនជាតិចិន ២២៦នាក់, ជនជាតិកូរ៉េ ៥៧នាក់, តៃវ៉ាន់ […]

5
Promotion