អគ្គលេខាធិការ OIF នឹងបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេល៤ថ្ងៃ

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរ​ជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី២៨ […]

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងស្តីពីការផ្អាកចាប់គូប្រកួត ចំពោះកីឡាករត្រកូល អេ ទាំង២នាក់បងប្អូន

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបចោល សេចក្តីជូនដំណឹងស្តីពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ ចំពោះកីឡាករ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ […]

កម្ពុជា បដិសេធយ៉ាងដាច់អហ​ង្ការចំពោះការចោទរបស់ថៃ ដែលថាកម្ពុ​ជា​​បានប្រើប្រា​ស់ប្រាសាទព្រះវិហារ ធ្វើជាមូលដ្ឋានយោធា

​កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងថ្មីៗនេះរបស់រដ្ឋមន្ត្រីការបទេសថៃ ដែលថាប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាធ្វើជាមូលដ្ឋានយោធា។ ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកល​របស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍។ […]

សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិភា​ក្សា​​​ដោះស្រាយដោយស្មារតីយោគយល់គ្នា លើករណីកីឡាករត្រកូល អេ ទាំង២នាក់

ក្រោយផ្ទុះការវែកញែក លើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានហាមឃាត់កីឡាករ២រូបដែលកូនប្រុសអតីតកែងឆេះជង្គង់ហោះ អេ ភូថង គឺ កីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង មិន​​ឲ្យប្រកួត​រយៈ​ពេល៦ខែ ខណៈពេលអ្នកទាំងពីរ កំពុងត្រៀមប្រកួតនៅក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន និងរងចាំការដោះស្រាយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា […]

ផលិតពិព័រណ៍​​ផលិតផល​ខ្មែរនិង​​បន្លែផ្លែឈើ ឆ្នាំ២០២៦ នៅ​សៀម​រាប ជាវេទិកា​ជំរុញនិងគាំទ្រផ​លិតផលផលិត​ដោយកូនខ្មែរ

«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បានបើកសម្ពោធជាផ្លូវការកាលពី នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណ​សួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។ ពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៩២ និងមានស្តង់ចំនួន ១១០ស្តង់។ ក្រៅពីដាក់តាំងបង្ហាញបន្លែផ្លែឈើស្រស់ […]

កម្ពុជា បដិសេធព័ត៌មានប្រឌិតដែលផ្សាយដោយថៃ ថាកម្ពុជាបានប្រើ​ប្រាស់​អាវុធបាញ់គ្រាប់៤០មីលីម៉ែត្រ បាញ់ចូលក្បែរចំណុចល្បាតរបស់ថៃ

កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបដិសេធ ចំពោះផ្សព្វ​ផ្សា​យរបស់ផេកផ្លូវការរបស់យោធា និងបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួន ដែលផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ថា កម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ បាញ់ចូលមកតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃ ចំនួន ១គ្រាប់ នៅវេលាម៉ោង ៨:៥០នាទីព្រឹក នៅទល់មុខភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក […]

ហ្វីលីពីន ប្រធានអាស៊ាន២០២៦ នឹងពង្រឹងសមត្ថភាពការងារក្រុមAOT ដើម្បីជួយរក្សាបទឈប់បាញ់កម្ពុជានិងថៃ

ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន២០២៦ បានប្តេជ្ញាពង្រឹងសមត្ថភាពការងាររបស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយរក្សាបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃ នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ព្រមទាំងចុះពិនិត្យស្ថានភាពជនភៀសសឹក ចំនួន២ទីតាំង នៅខេត្តបន្ទាយមានជ័យ កាលពីនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ Flerida Ann Camille […]

ទូតកម្ពុជានៅបារាំង ប្រាប់អង្គការOIF ពីផលប៉ះពាល់លើស្ត្រីនិងក្មេងស្រី ដោយសារការឈ្លានពានរបស់កងទ័ពថៃ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ឯកឧត្តម លុយ ដាវីត បានប្រាប់លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF ពីផលប៉ះពាល់លើស្ត្រីនិងក្មេងស្រីកម្ពុជា ដោយសារការឈ្លានពានរបស់កងទ័ពថៃ។ តាមរយៈបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ហ្វ្រង់កូហ្វូនីសម្រាប់ស្ត្រីនិងក្មេងស្រី» កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត បានសង្កត់ធ្ងន់លើភាពងាយរងគ្រោះរបស់ស្រ្តីកម្ពុជា នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលមកពីការដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ដោយកងទ័ពថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ […]

បណ្ឌិត គិន ភា ប្រដូចបទសម្ភាសន៍របស់សម្តេចធិបតីជាមួយ​សារព័ត៌មានអន្តរជាតិទៅនឹង«ភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង»

បទសម្ភាសន៍ផ្ទាល់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិពីរគឺ Reuters និង Fox News ប្រៀបដូចជាភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង ក្រោមហេតុផលពីរយ៉ាង ៖ ១. ថ្នាក់ដឹកនាំកំពូលរបស់យើង រហូតដល់ថ្នាក់រដ្ឋមន្ត្រីចៅក្រសួង និងប្រធានស្ថាប័ននានាកម្រផ្ដល់បទសម្ភាសន៍ផ្ទាល់ដល់អ្នកសារព័ត៌មានណាស់។ ម្យ៉ាងទៀត ស្រុកយើងក៏គ្មានការិយាល័យឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអន្តរជាតិធំៗប្រចាំនៅស្រុកយើងដែរ ម្ល៉ោះហើយមានរឿងរ៉ាវជាច្រើន សារព័ត៌មានអន្តរជាតិនានា គេយោងប្រភពតែពីភាគីបច្ចាមិត្តយើង។ ដូច្នេះ ការពិតជាច្រើនត្រូវបានបិទបាំង វេចខ្ចប់ ឬកែច្នៃ […]

២ថ្ងៃចុងក្រោយ សមត្ថកិច្ចបណ្ដេញចេញជនបរទេសចំនួន៣៧២នាក់ ​ពាក់​ព័ន្ធនឹងករណីលួចឆ្លងដែន និងស្នាក់នៅខុស​ច្បាប់

រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃអគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ បានបន្ត​បណ្តេញ​ជន​បរទេស​សរុបចំនួន ៣៧២នាក់ ក្នុងនោះស្រី ៥៤នាក់ ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ក្រោយរកឃើញពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់នៅកម្ពុជា។ ជន​បរទេស​ជាង៣៧០នាក់នេះ មាន១៨សញ្ជាតិ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន […]

5
Promotion