ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង និងក្វាងស៊ី ភាគខាងត្បូងរបស់ប្រទេសចិន បានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនជាច្រើននាក់កាលពីចុងសប្តាហ៍ ខណៈអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៩ ខែឧសភានេះ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានចេញការព្រមានជាច្រើន នៅចុងសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នៃខេត្ត Jiangxi, Zhejiang, Fujian, Guangxi, Guangdong និងខេត្ត Xinjiang ភាគពាយ័ព្យ ចាប់ពីថ្ងៃអាទិត្យ […]
Author: rotha
ករណីមេរោគ COVID-19 នៅថៃកើនលើស ៧១,០០០នាក់ ដោយមានអ្នកស្លាប់ ១៩នាក់
ករណី COVID-19 បានកើនឡើងនៅក្នុងប្រទេសថៃ ដោយមានអ្នកឆ្លងសរុបចំនួន ៧១.០៦៧ នាក់ និងមានអ្នកស្លាប់ចំនួន ១៩ នាក់ ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មាន COVID-19 របស់រដ្ឋាភិបាល។ ចំនួនករណីនៅតែបន្តកើនឡើង ជាមួយនឹងការផ្ទុះចង្កោមសំខាន់ៗចំនួនពីរត្រូវបានកំណត់អត្តសញ្ញាណ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យសង្ក្រាន្ត ក្នុងអំឡុងពេលនោះចំនួនករណីបានកើនឡើងជាលំដាប់។ ទិន្នន័យពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របង្ហាញពីវត្តមានកើនឡើងនៃវ៉ារ្យ៉ង់ […]
សិង្ហបុរីរកឃើញមេរោគ Covid-19 កើនឡើងដល់ ១៤,២០០ ករណី
អាជ្ញាធរសុខាភិបាលសិង្ហបុរីកំពុងតាមដានការកើនឡើងនៃការឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសបន្ទាប់ពីការកើនឡើងនៃករណីជាង ៣,០០០ ក្នុងសប្តាហ៍ថ្មីៗនេះ។ ក្រសួងសុខាភិបាល (MOH) និងទីភ្នាក់ងារជំងឺឆ្លង (CDA) បានឱ្យដឹងថា ចំនួនករណីប៉ាន់ស្មាននៃ Covid-19 ក្នុងសប្តាហ៍នៃថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ៣ ខែឧសភាបានកើនឡើងដល់ ១៤,២០០ បើធៀបនឹង ១១,១០០ ករណីកាលពីសប្តាហ៍មុន។ ក្នុងរយៈពេលដូចគ្នានេះ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃជាមធ្យមនៃ Covid-19 បានកើនឡើងពី […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺជូនកុមារកំព្រាចំនួន២មណ្ឌល នៅរាជធានីភ្នំពេញ
នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនទារក និងកុមារកំព្រា ដែលត្រូវឪពុកម្តាយបង់បោះចោល ដោយមិនអាសូរ ហើយត្រូវបានមករស់នៅក្រោមដំបូងនៃមណ្ឌលកុមាកំព្រាមែកឈើ និងមណ្ឌលជួយសង្គ្រោះជនអស់សង្ឃឹម ដែលស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងកម្មវិធីចុះពិនិត្យព្យាបាលជំងឺខាងលើនេះ […]
ឯកឧត្តម ហួត ហាក់ ៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលទស្សនា និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចដោយផ្ទាល់នេះ ឯកឧត្តម ហួត ហាក់បានទទួលស្វាគមន៍ពី ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ ។ តំបន់ទេសចរណ៍នេះ […]
លោក ត្រាំ នឹងទូរស័ព្ទទៅកាន់មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃចន្ទនេះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃចន្ទនេះ បន្ទាប់ពីកិច្ចចរចារវាងភាគីទាំងពីរ ដែលមន្ត្រីអ៊ុយក្រែនបានរិះគន់ថាអ្នកចរចារបស់ទីក្រុងម៉ូស្គូបានសម្តែងការទាមទារថ្មី មុនពេលបទឈប់បាញ់អាចត្រូវបានព្រមព្រៀង។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៨ ខែឧសភានេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក មីទ្រី ផេស្កូវ (Dmitry Peskov) បានឱ្យដឹងថា រុស្ស៊ីត្រៀមរៀបចំកំពុងដំណើរការសម្រាប់ការសន្ទនារវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងលោក […]
រុស្ស៊ីបើកការវាយប្រហារយន្តហោះគ្មានមនុស្សបើកធំបំផុតចំនួន ២៧៣ គ្រឿងក្នុងសង្រ្គាមបន្ទាប់ពីចរចាសន្តិភាព
រុស្ស៊ីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមនៅឆ្នាំ២០២២ បានសម្លាប់ស្ត្រីម្នាក់នៅក្នុងតំបន់គៀវ និងយ៉ាងហោចណាស់មនុស្ស ៣ នាក់រងរបួស ខណៈទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារបន្ទាប់ពីការចរចាសន្តិភាពកាលពីថ្ងៃសុក្រ។ នេះបើយោងតាមអាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យទី ១៨ ខែឧសភានេះ។ កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ២៧៣ គ្រឿងនៅម៉ោង ៨ ព្រឹកដោយផ្តោតសំខាន់ទៅលើតំបន់គៀវ (Kiev) កណ្តាល និងតំបន់នីភ្រូពត្រូក (Dnipropetrovsk) និងតំបន់ដូនែស (Donetsk)។ ផ្អែកលើទិន្នន័យដែលផ្តល់ដោយកងទ័ពអាកាស នេះគឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៃសង្រ្គាម។ នៅមុនថ្ងៃគម្រប់ខួបលើកទី៣ […]
ពិតឬសាងសង់វីឡាតម្លៃរាប់សែនដុល្លាររួច រចនា រ៉ាវ៉ាឌី នឹងរៀបចំមង្គលការ ?
ស្ងាត់ពីការងារសម្តែងភាពយន្ត ស្រាប់តែតារាស្រី រចនា រ៉ាវ៉ាឌី លេចធ្លោខ្លាំងនៅក្នុងអាជីវកម្មរកស៊ីជំនួសវិញ ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺក្រោយពីចំណាយថវិការប្រមាណខ្ទង់សែនដុល្លារបុកគ្រឹះសាងសងវីឡាមក ស្រាប់តែមានព័ត៌មានថា រចនា រ៉ាវ៉ាឌី គ្រោងនឹងរៀបការ បន្ទាប់ពីសង់ផ្ទះរួច ។ តារាសម្តែង រចនា រ៉ាវ៉ាឌី បានបុកគ្រឹះសាងសង់ផ្ទះវីឡារបស់ខ្លួនកាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមកនេះ ដោយបានចំណាយថវិការរហូតដល់ទៅខ្ទង់សែនដុល្លារសម្រាប់ការសាងសង់វីឡាដ៏ធំនេះ ។ កញ្ញា […]
អ៊ីស្រាអែលវាយប្រហារតាមអាកាសបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់នៅតំបន់ហ្គាហ្សាចំពេលរៀបចំកិច្ចចរចាបទឈប់បាញ់
អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០ នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ខណៈកំពុងរៀបចំកិច្ចចរចាបទឈប់បាញ់ថ្មីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបញ្ជាក់នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភានេះ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែល ដែលបានពង្រីកការវាយប្រហាររបស់ខ្លួនលើតំបន់ព័ទ្ធជុំវិញដោយបានសម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេចគោលដៅ «ការគ្រប់គ្រងប្រតិបត្តិការ» នៅក្នុងផ្នែកខ្លះនៃតំបន់ហ្គាហ្សា។ លោក ខាលីល អាល់ឌិខ្វាន (Khalil Al-Deqran) អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា បានឱ្យដឹងថា «ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០ នាក់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល»។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត […]
កប៉ាល់កងទ័ពជើងទឹកម៉ិកស៊ិកបើកបុកស្ពាន Brooklyn ស្លាប់មនុស្ស ២នាក់
កប៉ាល់របស់កងទ័ពជើងទឹកម៉ិកស៊ិកមួយគ្រឿង បានបង្អួតភ្លើង និងទង់ជាតិដ៏ធំមួយ បានបើកបុកស្ពាន Brooklyn Bridge កាលពីយប់ថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ២នាក់ និងរបួស ១៧នាក់ នេះបើតាមអភិបាលក្រុងញូវយ៉ក លោក អ៊ីរីក អាដាម (Eric Adams) បានបញ្ជាក់នៅថ្ងៃទី១៨ ខែឧសភានេះ។ យោងតាមវីដេអូ បានបង្ហាញពីកប៉ាល់ Cuauhtémoc បានបើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River […]
