ថ្មីៗនេះមានលេចលឺព័ត៌មានជាច្រើនថា តារាសម្តែង ព្រះកាយច័ន្ទ នឹងវិលត្រឡប់ទៅកាន់ឆាកបវរកញ្ញាជាថ្មីម្តងទៀត បន្ទាប់ពីមានផេកផ្លូវការរបស់កម្មវិធីបវរកញ្ញាមួយបានប្រកាសពីវត្តមានរបស់នាង ។ ទោះបីជាយ៉ាងនេះក្តី តារាសម្តែង ព្រះកាយច័ន្ទ បានអះអាងយ៉ាងដូច្នេះ ។ ព្រះកាយច័ន្ទ ធ្លាប់មានការខកចិត្តជាខ្លាំងបន្ទាប់ពីបានដកខ្លួនចេញពីការប្រកួត កម្មវិធីបវរកញ្ញាមួយកាលពីឆ្នាំមុន ទាំងដែលខ្លួនមិនទាន់បានបំពេញក្តីស្រមៃធំ ។ តែទោះជាយ៉ាងណា ព្រះកាយច័ន្ទ នៅតែចិញ្ចឹមចិត្តចង់សាកល្បងក្នុងវិស័យនេះផងដែរ ។ ស្របពេលជាមួយនេះគ្នាមានផេកផ្លូវការ Miss Global Cambodia 2025 បានប្រកាសពីវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ រហូតធ្វើឱ្យមហាជនជាច្រើនគិតថា […]
Author: rotha
ឆ្នាំនេះ! ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តទៅជាផ្លូវការនៅខេត្តកំពង់ឆ្នាំង
ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នឹងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង […]
នៅច្រៀងសុខៗលោក ខេម ផ្តាំបងប្អូនប្រុងប្រយ័ត្នជំងឺ កូវីដ ១៩ ខណៈកំពុងកើតជំងឺនេះ !
ខណៈពេលដែលក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ ១៩ ដល់សាធារណៈជនបានដឹងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩នៅតែមានបន្ត ស្រាប់តែតារាចម្រៀងលោក ខេម បានប្រកាសថាខ្លួនកំពុងកើតជំងឺនេះ ហើយសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ។ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥ នេះ តារាចម្រៀង ខេម បានប្រកាសនៅលើផេកហ្វេសប៊ុករបស់ខ្លួនទៅកាន់មហាជនថា « សូមបងប្អូនប្រុងប្រយ័ត្ន កូវីដវាមកវិញហើយ ជាក់ស្តែងឥឡូវខ្ញុំកំពុងកើតផ្ទាល់ » ។ ជាមួយគ្នានោះផងដែរលោក ខេម […]
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាអាកាសយានដ្ឋានធំបំផុត និងសំខាន់បំផុតក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ដែលនឹងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលេចរូបរាងឡើងនូវអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ១៥០០លានដុល្លារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។ លោក ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងបិទដំណើរការនៅម៉ោង០០:០០យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ នោះ គឺដោយសារប្រតិបត្តិការទាំងអស់ ត្រូវរើទាំងស្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោតាមការគ្រោងទុក។ ការកំណត់ថ្ងៃ ឬពេលវេលាជាក់លាក់នៃការបិទព្រលានយន្តហោះអន្តរជាតិភ្នំពេញ […]
អាមេរិកបានយល់ព្រមទម្លាក់ពន្ធលើចិនពី ១៤៥% មកត្រឹម ៣០% ខណៈចិនបានយល់ព្រមកាត់បន្ថយអត្រាពន្ធលើទំនិញរបស់អាមេរិកពី ១២៥% មកត្រឹម ១០%
អាមេរិក និងចិនបានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីកាត់បន្ថយពន្ធគយដ៏ធំនាពេលថ្មីៗនេះ ដោយចាប់ផ្តើមពាណិជ្ជកម្មដែលជាប់គាំងឡើងវិញរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ និងកំណត់បញ្ហាផ្សេងៗក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។ យោងតាមតំណាងពាណិជ្ជកម្មអាមេរិក លោក ជេមៃសុន ហ្គ័រ (Jamieson Greer) ថាសហរដ្ឋអាមេរិកបានយល់ព្រមទម្លាក់ពន្ធពី ១៤៥% មកត្រឹម ៣០%។ ខណៈប្រទេសចិនបានយល់ព្រមកាត់បន្ថយអត្រាពន្ធលើទំនិញរបស់អាមេរិកពី ១២៥% មកត្រឹម ១០%។ ការយកពន្ធ ៣០% ដែលអាមេរិកកំពុងដាក់លើទំនិញរបស់ចិន រួមមានពន្ធ ២០% ដែលមានស្រាប់ក្នុងគោលបំណងដាក់សម្ពាធដល់ប្រទេសចិនឱ្យការពារកុំឱ្យថ្នាំអាភៀន […]
ស្ថាប័នអាកាសចរណ៍ UN បញ្ជាឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី
ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិបានសម្រេចថា រុស្សីជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ីលើទឹកដីអ៊ុយក្រែន ដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ ២៩៨នាក់ រួមទាំងពលរដ្ឋហូឡង់ ១៩៦នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ ។ នេះបើយោងតាមរដ្ឋាភិបាលហូឡង់ និងអូស្ត្រាលីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី១២ ខែឧសភានេះ។ ក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងពិចារណាថាតើទម្រង់នៃសំណងបែបណាចំពោះរុស្សីដែលស្ថិតក្នុងលំដាប់។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ទៅកាន់ទីក្រុង […]
ធ្លាប់តែជាតារាល្បីតែមង្គលការ រឿន ណាត និង លោក លាវ វេងហួរ មានអ្នកចូលរួមត្រឹមងតែ៩នាក់
មានឈ្មោះជាតារាល្បីនិងគេមួយរូបដែរ តែស្រីស្អាត រឿន ណាត បែរជាជ្រើសរើសពិធីមង្គលការយ៉ាងសាមញ្ញបំផុតនៅ សហរដ្ឋអាមេរិក ដោយមានអ្នកចូលរួមត្រឹមតែ ៩នាក់ ។ ពេលនេះតារាសម្តែង រឿន ណាត បានប្រកាសថា ឈប់ហៅនាងកញ្ញាដូចពេលមុនទៀតទៅ នាងមានស្វាមីស្របច្បាប់ហើយ បន្ទាប់ពីចុះអេតាស៊ីវិល និងរៀបការនៅ សហរដ្ឋអាមេរិក ទៅតាមផ្លូវ ។ រឿន ណាត បាននិយាយថា « នាងខ្ញុំនិងស្វាមីសូមអរគុណចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមមង្គលការយើងខ្ញុំ ពេលនេះឈប់ហៅនាងខ្ញុំថា […]
តៃវ៉ាន់បាញ់សាកល្បងប្រព័ន្ធរ៉ុក្កែត HIMARS ថ្មីដែលផ្គត់ផ្គង់ដោយអាមេរិកជាលើកដំបូង
តៃវ៉ាន់បានបាញ់សាកល្បងជាលើកដំបូងនូវប្រព័ន្ធរ៉ុក្កែតថ្មីដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីហើយអាចត្រូវបានដាក់ពង្រាយដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសចិនប្រសិនបើមានសង្គ្រាមជាមួយតៃវ៉ាន់។ នេះបើយោងតាមអង្គភាព Reuters ចេញផ្សាយនៅថ្ងៃទី ១២ ខែឧសភានេះ។ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ តៃវ៉ាន់បានប្រឈមមុខនឹងសម្ពាធយោធាកើនឡើងពីប្រទេសចិន រួមទាំងការប្រកួតសង្រ្គាមជាច្រើនលើកផងដែរ ខណៈដែលទីក្រុងប៉េកាំងព្យាយាមអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះនេះ។ តៃវ៉ាន់បានទិញយន្តហោះចម្បាំង Lockheed Martin’s ចំនួន ២៩ គ្រឿងដែលមានសមត្ថភាពខ្ពស់។ ជាមួយនឹងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ពួកគេអាចវាយប្រហារគោលដៅឆ្នេរសមុទ្រក្នុងខេត្ត Fujian ភាគខាងត្បូងរបស់ប្រទេសចិន នៅម្ខាងទៀតនៃច្រកសមុទ្រតៃវ៉ាន់ […]
លោក ពៅ សុខ ៖ រៀនសូត្រពីសម្តេច ហ៊ុន សែន នឹងក្លាយជាអ្នកយុទ្ធសាស្រ្តដ៏ឆ្នើម
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ពៅ សុខ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលជាអ្នករៀបរៀងសៀវភៅ ស្តីពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខណៈនេះ សៀវភៅ«អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី»ភាគ២ ភាគ៣ និងភាគ៤ បានបញ្ចប់ការរៀបរៀងជាស្ថាពរហើយ ហើយនឹងត្រូវបានបោះពុម្ពផ្សាយជាសាធារណៈក្នុងពេលឆាប់ៗនេះ។ លោកទីប្រឹក្សាបញ្ជាក់ថា ប្រសិនបើយុវជន ឬអ្នកនយោបាយបន្តវេន […]
របបយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាស បានសម្លាប់កុមារសិស្សសាលា ១៧ នាក់ និង ២០នាក់ផ្សេងទៀតរងរបួស
របបយោធាដែលកំពុងកាន់អំណាចបានវាយប្រហារតាមផ្លូវអាកាស ដោយបានសម្លាប់សិស្សានុសិស្សយ៉ាងហោចណាស់ ១៧នាក់ និង ២០នាក់ផ្សេងទៀតរងរបួសនៅឯសាលារៀនមួយកន្លែងក្នុងតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងកាលពីថ្ងៃចន្ទ បើទោះបីជាបទឈប់បាញ់ត្រូវបានធ្វើឡើងបន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញក៏ដោយ។ នេះបើយោងតាមរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះ។ សាលាដែលដំណើរការដោយរដ្ឋាភិបាលរួបរួមជាតិស្រមោល ស្ថិតនៅក្នុងទីក្រុង Depayin ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ក្នុងតំបន់ Sagaing ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mandalay និងមិនឆ្ងាយពីចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។ អ្នកនាំពាក្យ NUG […]
