ស្ស៊ីនិងចិន ប្រារព្ធខួបជ័យជម្នះក្នុងសង្គ្រាមលោកលើក​ទី២ ខណៈ​សង្គ្រាម​អ៊ុយក្រែន​ផ្ទុះឡើង​ជាថ្មី

រុស្ស៊ីបានប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ នៅថ្ងៃសុក្រ ជាមួយនឹងក្បួនដង្ហែចូលរួមដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ចំពេលមានសន្តិសុខតឹងតែងដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់អ៊ុយក្រែនបន្ទាប់ពីរយៈពេលបីឆ្នាំនៃសង្គ្រាមបំផ្លិចបំផ្លាញ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៩ ខែឧសភានេះ។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលជាប្រមុខវិមានក្រឹមឡាំង ដែលកាន់អំណាចយូរជាងគេ ចាប់តាំងពីលោក ចូសេហ្វ ស្តាលីន បានឈរក្បែរលោក ស៊ី មេដឹកនាំរាប់សិបនាក់ផ្សេងទៀត និងអតីតយុទ្ធជនរុស្ស៊ី […]

ប៊ីល ហ្គេត នឹងផ្តល់មូលនិធិសប្បុរសធម៌ចំនួន ២០០ពាន់លានដុល្លារ នៅឆ្នាំ២០៤៥

លោក ប៊ីល ហ្គេត (Bill Gates) បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ២០០ពាន់លានដុល្លារ តាមរយៈមូលនិធិសប្បុរសធម៌របស់លោកនៅឆ្នាំ ២០៤៥ ហើយបានរិះគន់លោក អ៊ីលុន ម៉ាស់ (Elon Musk) ដោយចោទប្រកាន់បុរសមានបំផុតរបស់ពិភពលោកថា «សម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក» តាមរយៈការកាត់បន្ថយថវិកាជំនួយបរទេសដ៏ធំរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៩ ខែឧសភានេះ។ មហាសេដ្ឋីវ័យ ៦៩ ឆ្នាំដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានកំពុងពន្លឿនផែនការក្នុងការបែងចែកទ្រព្យសម្បត្តិរបស់លោកស្ទើរតែទាំងអស់ ហើយនឹងបិទគ្រឹះនៅថ្ងៃទី […]

គិតត្រឹមថ្ងៃទី៩ ឧសភានេះ បុរី ឡេង ណាវ៉ាត្រា ៦A បានដោះស្រាយនិងបញ្ចប់ផ្ទះបានសរុប៣៣៦៦ផ្ទះហើយ ខណៈអតិថិជនជាង៥០០គ្រួសារ ទទួលបានអង្ករជាប្រចាំពីក្រុមហ៊ុន

បើគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។ បើតាមក្រុមការងារនៃបុរី ឡេង ណាវ៉ាត្រា គម្រោង៦A បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែឧសភា នេះ អតិថិជនដែលបានដាក់ឯកសារស្នើសុំអង្ករមានចំនួន៦៦៧គ្រួសារ ហើយអតិថិជនដែលបានមកទទួលអង្កររួចរាល់មានចំនួន៥៥៣គ្រួសារ អង្ករដែលផ្តល់ជូនសរុបមានចំនួន […]

ឯកឧត្តម ប៉ែន បូណា៖ វីរភាពសម្តេចតេជោ ហ៊ុន សែន ភ្លឺចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលមានអត្ថន័យដ៏ធំធេងមហិមាសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំនៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជាគ្រឿងឥស្សរិយយសខ្ពស់បំផុតដែលសម្តេចទទួលបាន សបញ្ជាក់យ៉ាងច្បាស់ថា វីរភាពសម្តេចតេជោ ហ៊ុន សែន បន្តរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ។ នៅឥណ្ឌូនេស៊ី ក្រៅពីការទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ […]

រុស្ស៊ីបានវាយលុកទីតាំងចំនួន ៨ កន្លែងនិងចំនួន ២២០ ដងបន្ទាប់ពីប្រកាសបទឈប់បាញ់

នៅថ្ងៃទី៩ ខែឧសភា រុស្ស៊ីបានវាយលុកការតាំងទីលំនៅរបស់អ៊ុយក្រែនចំនួន ៨ នៅជិតជួរមុខចំនួន ២២០ ដងក្នុងអំឡុងពេលបទឈប់បាញ់ នេះបើតាមអភិបាលនៃតំបន់ Zaporizhzhia លោក អ៊ីវ៉ាន ហ្វែដូរ៉ូវ (Ivan Fedorov) បានបង្ហោះនៅលើវេទិកាផ្ញើសារ Telegram កាលពីព្រឹកថ្ងៃទី៩ ខែឧសភានេះ។ លោកបានលើកឡើងថា ភូមិនៅក្នុង Zaporizhzhia ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ១៥០ និងកាំភ្លើងធំចំនួន ៧០ […]

កាឌីណាល់ Robert Prevost ក្លាយជាសម្តេចប៉ាបទី២៦៧

កាឌីណាល់ Robert Prevost បានក្លាយជាសម្តេចប៉ាបទី២៦៧ បង្ហាញខ្លួននៅវិមានBasilica ជាលើកដំបូង ក្រោយកាឌីណាល់ ១៣៣ អង្គបានបោះឆ្នោតគាំទ្រ។ ប្រជាជនជាច្រើននាក់ បានបង្ហាញវត្តមាននៅទីលាន St. Peter ក្នុងទីក្រុងវ៉ាទីកង់ ដើម្បីស្វាគមន៍វត្តមានសម្តេចប៉ាបថ្មី។ កាឌីណាល់ Robert Prevost ជាជនជាតិអាម៉េរិកដំបូង ដែលមានតំណាងជាសម្តេចប៉ាប។ សម្តេចប៉ាបថ្មី នឹងត្រូវគេបានហៅថា Leo XIV។ ក្នុងកិច្ចប្រជុំគ្នាក្នុងវិមាននោះ […]

មិនទាន់អស់ចំហាយល្បីរូប Pre Wedding  ផង មើលធៀបការ ទេព បូព្រឹក្ស និងលោក ជី ដេវីត ពិតជាប្លែកពីគេមែន !

ថារូបថត Pre Wedding របសតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ប្លែកផ្ទុះខ្លាំងមិនទាន់អស់ចំហាយផង ដោយឡែកងាកមកមើលធៀបការរបស់អ្នកទាំងពីរវិញ កាន់តែពិសេសលើសពីអ្វីទាំងអស់ ។  មង្គលការតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ត្រូវបានមហាជនជាច្រើនគិតថា ជាមង្គលការធំនិងល្អដាច់គេប្រចាំឆ្នាំ២០២៥និងចំណាយអស់ប្រាក់ ដោយសារតែអ្នកទាំងពីរបានជ្រើសរើសការថតរូបដែលមានលក្ខណៈខុសប្លែកពីគេ ជាពិសេស ធៀបការក៏ស្ទើរតែគ្មានអ្នកធ្វើដូច ដោយក្នុងធៀបការ បានរំលេចនូវរូបប្រសាទអង្គរវត្ត រួមជាមួយការរចនាម៉ូដប្លែកៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ ។  […]

នាយករដ្ឋមន្ត្រីសិង្ហបុរី អរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ទូរស័ព្ទអបអរសាទរលទ្ធផលនៃការបោះឆ្នោត

នាយករដ្ឋមន្ត្រីសិង្ហបុរីដែលទើបឈ្នះការបោះឆ្នោតថ្មី លោក ឡររែន វ៉ូង (Lawrence Wong) បានបង្ហាញការសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំងក្នុងនាមជាប្រទេសក្នុងប្លុកតែមួយ ដោយបានទទួលទូរស័ព្ទពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីញ (Pham Minh Chinh) ចូលរួមអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេកបុកផ្លូវការណ៍របស់នាយករដ្ឋមន្ត្រីសិង្ហបុរី […]

ឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ បន្តចុះទៅធ្វើម្ហូបតុងយ៉ាំបង្កងឱ្យកុមារកំពុងរស់នៅ សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» នៅខេត្ដកណ្ដាល

នេះមិនមែនជាលើកទី១នោះទេ សម្រាប់ការចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រា របស់លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ គឺកើតមានដូចភ្លៀងរលឹម។  ក្ដីស្រឡាញ់មិនចេះជិនណាយ ជាមួយក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា ពីសំណាក់លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានបន្តផ្តល់ក្តីស្រឡាញ់ជូនប្អូនៗកុមាកំព្រា កំពុងរស់នៅក្នុងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ប្រមាណ 150នាក់ មានអាយុ6ខែឡើងដល់វិទ្យាល័យ ស្ថិតក្នុងភូមិក្រសាំង ឃុំជើងកើប […]

តារាចម្រៀង មាស សុខសោភា ទម្លាយអាថ៌កំបាំងបែកគ្នាជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង១០ឆ្នាំនិងបែកធ្លាយរឿងតាឥសីភ្នំត្បែងជ្រែកស្នេហ៍បោកលុយជាង២៣ម៉ឺនដុល្លារ !

នៅថ្ងៃទី០៨ខែឧសភានេះ តារាចម្រៀង មាស សុខសោភា បានទម្លាយអាថ៌កំបាំងបែកគ្នាជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង១០ឆ្នាំនិងបែកធ្លាយរឿងតាឥសីភ្នំត្បែងជ្រែកស្នេហ៍បោកលុយជាង២៣ម៉ឺនដុល្លារ ។  នៅថ្ងៃទី០៨ខែឧសភានេះ តារាចម្រៀង មាស សុខសោភា បានឡាយវិដេអូដ៏វែងអន្លាយនិយាយពីទំនាក់ទំនងខ្លួននិងអតីតស្វាមីរបស់ខ្លួនដែលមានរឿងចម្រុងចម្រាលនិងគ្នាយូឆ្នាំមកហើយ តែដើម្បីគ្រួសារនាងសុខចិត្តខាំមាត់សង្កត់ចិត្ត និងតស៊ូរស់នៅជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ ។ មុននឹងចេញវិដេអូឡាយនោះ ស្វាមីរបស់ មាស សុខសោភា គឺលោក អ៊ិត រ៉ាដា បានហែកហួរ មាស សុខសោភា រឿង តាឥសីភ្នំត្បែងជ្រែកស្នេហ៍បោកលុយជាង២៣ម៉ឺនដុល្លារ ។ ពេលនេះ មាស សុខសោភា […]

5
Promotion