រុស្ស៊ីបានវាយលុកទីតាំងចំនួន ៨ កន្លែងនិងចំនួន ២២០ ដងបន្ទាប់ពីប្រកាសបទឈប់បាញ់

នៅថ្ងៃទី៩ ខែឧសភា រុស្ស៊ីបានវាយលុកការតាំងទីលំនៅរបស់អ៊ុយក្រែនចំនួន ៨ នៅជិតជួរមុខចំនួន ២២០ ដងក្នុងអំឡុងពេលបទឈប់បាញ់ នេះបើតាមអភិបាលនៃតំបន់ Zaporizhzhia លោក អ៊ីវ៉ាន ហ្វែដូរ៉ូវ (Ivan Fedorov) បានបង្ហោះនៅលើវេទិកាផ្ញើសារ Telegram កាលពីព្រឹកថ្ងៃទី៩ ខែឧសភានេះ។

លោកបានលើកឡើងថា ភូមិនៅក្នុង Zaporizhzhia ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ១៥០ និងកាំភ្លើងធំចំនួន ៧០ គ្រាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

យ៉ាងណាម៉ិញ បទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលជាធរមាននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍កាលពីម្សិលម៉ិញនេះ៕

ដោយ៖ ចិន្តា ទីទិ