កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា ត្រៀមនឹងយកបទចម្រៀងល្បីៗដំបូងមកច្រៀងក្នុងផាប់ជូនជាកាដូដល់អ្នកគាំទ្រ ! 

ទស្សនិកជនធ្លាប់តែឃើញកំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ឡើងឆាកប្រគំតន្រ្តីធំៗជុំវិញខេត្តក្រុង ដោយឡែកថ្មីនេះនាងត្រៀមនឹងមានវត្តមានច្រៀងនៅក្នុងផាប់ ដើម្បីផ្តល់នូវភាពរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រខ្លួននៅក្នុងឆ្នាំថ្មីនេះ ។  ជាច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀង តន់ ចន្ទសីម៉ា មិនធ្លាប់ចេញច្រៀងឬសម្តែងនៅក្នុងផាប់ណាមួយឡើយ ភាគច្រើននាងទទួលតែការសម្តែងនៅក្នុងតាមការប្រគំតន្រ្តីធំៗ និងក្នុងកម្មវិធីធំៗប៉ុណ្ណោះ ។ ទន្ទឹមនិងកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយពេញក្នុងនិងក្រៅប្រទេស កញ្ញា តន់ ចន្ទសីម៉ា ក៏បានរិះរកអ្វីដែលថ្មីៗដើម្បីចែកជូនជាកាដូដល់អ្នកគាំទ្ររបស់ខ្លូនផផងដែរ ជាពិសេសនៅប៉ុន្មានថ្ងៃខាងមុខនេះ នាងត្រៀមនឹងមានវត្តមាននៅក្នុងការសម្តែងនៅក្នុងផាប់មួយនៅក្នុងទីក្រុងភ្នំពេញផងដែរ ។ បើតាមគម្រោងកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នឹងច្រៀងនៅក្នុងផាប់មួយដែលមានឈ្មោះថា The Bay នៅបឹងកក់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី […]

សម្តេចធិបតី ប្រាប់ Reuters ថា ថៃកំពុងបន្តកាន់កាប់ទឹកដីខ្មែរ ទោះមានកិច្ចព្រមព្រៀងសន្តិភាព

ក្នុងពេលអនុញ្ញាតិឲ្យភ្នាក់ងារសារព័ត៌មាន Reuters សម្ពាធកាលពីថ្ងៃអង្គារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កងកម្លាំងថៃកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។ ទន្ទឹមគ្នានេះ សម្តេចធិបតីបានអំពាវនាវឱ្យប្រទេសថៃ អនុញ្ញាតឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់ផ្តើមធ្វើការលើតំបន់ព្រំដែនដែលកំពុងមានវិវាទ។ ការផ្តល់កិច្ចសម្ភាសឲ្យសារព័ត៌មាន Reuters របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពេលសម្តេចដឹកនាំប្រតិភូអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមសម័យប្រជុំនៃ “ក្រុមប្រឹក្សាសន្តិភាព” […]

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ, ការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។ ការចុះពិនិត្យនេះ ក៏មានការអញ្ជើញអមដំណើរដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផងដែរ។  គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា […]

ខ្យល់ទន្លេត្រជាក់ប៉ះតន្រ្តីសប្បូរបែបរឿងអីមិនសប្បាយនោះ ! ជួបគ្នាបងប្អូនអ្នកស្រុក អរិយក្សត្រក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ! 

ខ្យល់ទន្លត្រជាក់ប៉ះតន្រ្តីសប្បូរបែបរឿងមិនសប្បាយនោះ ! កុំភ្លេចណាត់ជួបគ្នាបងប្អូនអ្នកអរិយក្សត្រនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅចុងសប្តាហ៍នេះ ។  ទៅណាមិនឆ្ងាយទេពេលនេះ  ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT សុំនៅក្បែរៗក្រុងយើងនេះឯង ដោយបានធ្វើដំណើរទៅដល់ទឹកដីអរិយក្សត្រហើយនៅចុងសប្តាហ៍នេះ ដោយប្រជុំទៅដោយកំពូលតារាចម្រៀងវ័យក្មេងសម្លេងពិរោះជាច្រើនរូប ដែលត្រៀមនឹងអង្រួនឆាកតន្រ្តី DAZZ CHARITY CONCERT នៅលើទឹកដី ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល […]

ឱកាសល្អសម្រាប់អ្នកគាំទ្រខេត្ត កំពង់ឆ្នាំង បានមកដល់ហើយជួបសុទ្ធតែ Idol ក្នុងចិត្តពីព្រឹតិ្តការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះ !

ឱកាសល្អសម្រាប់បងប្អូនអ្នកគាំទ្រនៅក្នុងទឹកដីខេត្ត កំពង់ឆ្នាំង បានមកដល់ហើយ ដោយគ្រាន់តែចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ CHARITY CONCERT បងប្អូននឹងទទួលបាននូវអារម្មណ៍ ថ្មី ប្លែក អស្ចារ្យ ព្រមទាំងបានជួបជាមួយ Idol របស់បងប្អូនផ្ទាល់ដើម្បីជជែក និងថតរូបជាអនុស្សាវរីយ៍ផងដែរ ។  ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនទើបតែបញ្ចប់ ពេលនេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏បានធ្វើដំណើរទៅដល់ទឹកដីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីជួបជាមួយបងប្អូននៅទីនោះផងដែរ ដោយមានការចូលរួមសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប […]

បេក្ខជន Cambo Rapper BoBo និង 4L រួមសុខរួមទុក្ខ បាយ១ចាន ពងទាចៀន១គ្រាប់ ហូបជុំគ្នាក្រោយចប់ការប្រកួត ធ្វើឱ្យអ្នកគាំទ្រស្ទើរទប់ទឹកភ្នែកពុំបាន ! 

មហាជននិងអ្នកគាំទ្រស្ទើរទប់ទឹកភ្នែកពុំបានបន្ទាប់ពីឃើញបេក្ខជន Cambo Rapper ២រូប គឺ BoBo និង 4L បានញុំាបាយរួមគ្នា១ចាន២នាក់ជាមួយនិងពងទាចៀន ដែលបង្ហាញពីភាពស្ម័គ្រជាបងជាប្អូននិងគ្នា បន្ទាប់ពីចុះពីឆាកប្រកួត Cambo Rapper កាលពីប៉ុន្មានថ្ងៃនេះ ។  តាមរយៈវិដេអូខ្លីដែលបេក្ខជន Cambo Rapper BoBo បានបង្ហោះកាលពីថ្ងៃសុក្រកន្លងមកនេះ ពិតជាធ្វើឱ្យមហាជន និង អ្នកគាំទ្រ មានការស្លុតចិត្ត ហើយអាណិតអាសូរបេក្ខជន […]

ចូលវ័យ៣៦ឆ្នាំ មាន សូនីតា តាំងខ្លួនជាស្រ្តីខ្លាំងនិងរឹងមាំទោះមិនទាន់រៀបការ !

ឈានចូលវ័យ៣៦ឆ្នាំ ពិធីការិនីនិងជាតារសម្តែងដ៏មានប្រជាប្រិយភាព មាន សូនីតា បានតាំងខ្លួនជាស្រ្តីខ្លាំងនិងរឹងមាំ ទាំងខ្លួនមិនទាន់រៀបការដូចជាមិត្តភក្តិ ។  តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញ បង្ហាញឱ្យឃើញថា មាន សូនីតា កាន់តែស្រស់ស្អាតឡើងៗ បើទោះបីជានាងមានវ័យកាន់តែច្រើនក្តី តែនាងបានព្យាយាមថែរក្សាសម្រស់ និងរូបរាងឱ្យនៅក្មេងជាងវ័យ និងស្រស់ស្អាតជាងពេលនាងនៅក្មេងទៅទៀត រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ។  នៅក្នុងឆ្នាំថ្មីនេះផងដែរ មាន សូនីតា បានជ្រើសរើសការថតរូបជាមួយសេះសដ៏ស្រស់ស្អាត ដើម្បីបង្ហាញមហាជន ជាមួយនិងការថតរូបភាពថ្មីប្លែកនេះ មាន សូនីតា ក៏បាននិយាយផងដែរថា « រីករាយថ្ងៃកំណើតខ្លួនឯង ស្រ្តីរឹងមាំបានឆ្លងមកឆ្នាំថ្មី១ឆ្នាំទៀតហើយ ។ ចង់ឈ្នះត្រូវធ្វើជាស្តេចនៃជីវិតខ្លួនឯង […]

មិនទាន់ដឹងដៃគ្នាចូលរោងការផង សុខ សីឡាលីន ស្រាប់តែត្អូញប្រាប់អ្នកគាំទ្រជួបមនុស្សត្រូវចិត្ត បែរជាខុសពេលវេលា !

ចំណងស្នេហ៍ច្រើនឆ្នាំរបស់តារាចម្រៀង សុខ សីឡាលីន មិនទាន់ដឹកដៃគ្នាចូលរោងការតាមប្រពៃណី ខ្មែរ ផងស្រាប់តែពេលនេះនាងបែរជាបង្ហើរនូវអារម្មណ៍សោកសៅឱ្យបានអ្នកគាំទ្របានដឹងទៅវិញ ។ តារាចម្រៀង សុខ សីឡាលីន បានរៀបរាប់ថា « ក្នុងមួយជីវិតយ៉ាងហោចក៏ធ្លាប់កុហកខ្លួនបានម្តងថា បានជួប និងមានក្តីសុខ ជាមួយមនុស្សដែលជា (ម្ចាស់បេះដូង)របស់យើង តែការពិត ជួបមនុស្សត្រូវចិត្ត បែរជាខុសពេលវេលា » ។ បន្ទាប់ពីឃើញតារាចម្រៀង សុខ សីឡាលីន […]

មានស្វាមីជាជនបរទេសតែអតីតតារាសម្តែង នេត សុចរិយា នៅតែជ្រើសរើសរៀបចំពិធីមង្គលការតាមប្រពៃណីនិងគ្រងឈុតបុរាណខ្មែរទាំងគ្រួសារ ! 

ថ្វីដ្បិតតែរៀបការជាមួយបុរសជនជាតិសឹង្ហបុរី តែអតីតតារាសម្តែង នេត សុចរិយា បានរៀបចំកម្មវិធីទៅតាមប្រពៃណីបានយ៉ាងល្អ សមមុខមាត់ក្រុមគ្រួសារទាំងសង់ខាង ជាពិសេសនាងបានជ្រើសរើសឈុតសម្លៀកបំពាក់សម្រាប់គ្រួសារទាំងសងខាងទៅតាមប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ។  អតីតតារាសម្តែង នេត សុចិរយា ពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នុងថ្ងៃមង្គលការរបស់ខ្លួនដែលបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០២៦ ដោយបានអញ្ជើញមិត្តិសិល្បករជាច្រើនចូលរួមអបអរសាទរ នៅអគារបុរីប៉េងហួតបឹងស្នោ ។ បើទោះបីជា នេត សុចរិយា បានជ្រើសរើសដៃគូជីវិតជាជនបរទេស ប៉ុន្តែអ្នកទាំងពីរមើលទៅពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ជាពិសេសស្វាមីរបស់នាងបានផ្តល់កិត្តិយស និងក្តីស្រឡាញ់ចំពោះនាងនិងក្រុមគ្រួសារយ៉ាងពេញលេញ […]

លោក ឃួង ស្រេង៖ បើចង់លុបបំបាត់បទល្មើសឆបោកតាមអនឡាញស្កេម អស់ពីភ្នំពេញ ត្រូវបោសសម្អាតមេស្កេម

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា «បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវបោសសម្អាតមេ SCAME ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន»។ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន […]

5
Promotion