តារាចម្រៀង ខេម ចាប់ដៃគូជាថ្មីជាមួយតារាចម្រៀង តន់ ចន្ទសីម៉ា ក្នុង MV ចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា

បន្ទាប់ពីខកខាកខាននៅក្នុងការចេញបទចម្រៀងថ្មីរួមគ្នាជាច្រើនឆ្នាំ ពេលនេះតារាចម្រៀងលោក ខេម បានចាប់ដៃគូជាថ្មីជាមួយតារាចម្រៀង តន់ ចន្ទសីម៉ា ក្នុង MV ចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រខ្លួន ។ កាលពីប៉ុន្មានឆ្នាំមុនមហាជនជាច្រើនបានផ្ទុះការគាំទ្រខ្លាំងនូវបទចម្រៀងរបស់តារាចម្រៀងលោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា ក្នុងបទចម្រៀងជាច្រើន ប៉ុន្តែក្រោយៗមកអ្នកទាំងពីរក៏មិនសូវបានចេញបទចម្រៀងរួមគ្នាដូចជាពេលមុនៗទៀតទេ ។ ដើម្បីជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងឆ្នាំ២០២៥នេះ អ្នកដឹកនាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី […]

កៀកថ្ងៃចូលឆ្នាំតារាចម្រៀងលោក ខាន់ ជេមស៌ ទំលាក់បទចម្រៀង២បទយ៉ាងពិរោះរណ្តំចិត្តទុករាំលេងកម្សាន្តចូលឆ្នាំថ្មី !

តារាចម្រៀងលោក ខាន់ ជេមស៌ ក៏បានទំលាក់បទចម្រៀងថ្មីរបស់ខ្លួនចំនួន ២បទផងដែរនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីទុកជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រខ្លួនរាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ ។ បទចម្រៀងចំនួន ២ បទដែលសុទ្ធសឹងតែជាបទចម្រៀងបែបប្រពៃណី រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់តារាចម្រៀងលោក ខាន់ ជេមស៌ រួមមានបទ « ក្រមុំអឹមអៀន »​និងបទ « Wife Bank » ។ គ្រាន់តែបើក្បាលចម្រៀង […]

បទចម្រៀងឌឺដងផ្លែផ្កា២បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង តន់ ចន្ទសីម៉ា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីពិតជាទាក់ចិត្តអ្នកគាំទ្រខ្លាំង ! 

ទើបតែចេញចម្រៀងញាក់ន្រ្តាក់អារម្មណ៍និងបទកន្រ្តឹមឆ្នាំថ្មីមិនបានប៉ុន្មានផង ស្រាប់តែប៉ុន្មានថ្ងៃនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា បានចាប់ដៃគូច្រៀងក្នុងបទចម្រៀងថ្មីចំនួន ២បទ ឌឺដងផ្លែផ្កាគ្នាយ៉ាងពិរោះរណ្តំចិត្ត អបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ ។  បទចម្រៀង « អូនលេងបងបាត់ » និងបទ « ទៅឬមិនទៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងកញ្ញា តន់ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

សាកលវិទ្យាល័យ ឌីជីថលកម្ពុជា DUC រៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាពេលខាងមុខសាកលវិទ្យាល័យ ឌីជីថលកម្ពុជា DUC បានរៀបចំកម្មវិធីសង្រ្កាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៦៩ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ព្រមទាំងនិស្សិតជាច្រើនរូប ក្រោមអធិបតីភាពអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប នៅថ្ងៃអង្គារ […]

ទើបតែជាពីជំងឺមហារីកតារាសម្តែង អេង វ៉ាណង ចំណាយលុយអស់មិនតិចជាង៤ម៉ឺនដុល្លារវះកាត់ជំងឺសឹកក្បាលឆ្អឹងត្រគៀក 

ទុក្ខផ្ទួនៗគ្នាមែន ! ទើបតែព្យាបាលជាពីជំងឺមហារីកដើមទ្រូងមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាសម្តែង អេង វ៉ាណង ជួបរឿងមួយទៀតដែលតម្រូវឱ្យនាងវះកាត់កាត់ភ្លាមៗប្រសិនបើមិនចង់ឱ្យខ្លួនពិការ ដោយការវះកាត់នេះត្រូវចំណាយថវិការជាង ៤ម៉ឺនដុល្លារ ។  កាលពីប៉ុន្មានខែមុនតារាសម្តែង អេង វ៉ាណង ដើរមិនត្រង់ផ្លូវឡើយ ដោយសារនាងមានជំងឺ សឹកក្បាលឆ្អឹងត្រគៀក មិនថាពេលនៅផ្ទះ ឬទៅធ្វើការងារ និងទៅថតភាពយន្ត គឺពិតជាឈឺចាប់និងពិបាកក្នុងការធ្វើដំណើរណាស់ ។ ដោយមិនឃើញពីសភាពធ្ងន់ធ្ងររបស់ខ្លួន តារាសម្តែង អេង វ៉ាណង បានពិភ្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកដំណោះស្រាយ ចុងក្រោយគ្រូពេទ្យតម្រូវឱ្យនាងធ្វើការវះកាត់ ។  នៅពេលដែលឈឺថាត្រូវវះកាត់នោះ […]

ចម្រៀង១១បទ ពីកំពូលតារាចម្រៀងល្បីៗរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានសម្រិតសម្រាំងផលិតបទចម្រៀងថ្មីៗជាច្រើន ដើម្បីទុកជាកាដូឆ្នាំថ្មី សម្រាប់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ។ ជាពិសេស បទចម្រៀងទាំង ១១ បទនេះ គឺផលិតឡើងដោយអ្នកនិពន្ធទំនុកច្រៀង និងអ្នកនិពន្ធបទភ្លេង ប្រកបទេពកោសល្យខ្ពស់នៅក្នុងប្រទេសកម្ពុជា ។ បន្ថែមលើពីនេះ ក្នុងបទចម្រៀងថ្មីៗដែលសុទ្ធសឹងតែជាបទចម្រៀងប្រពៃណីសម្រាប់រាំលេងកម្សាន្នារដូវចូលឆ្នាំនេះ សុទ្ធតែត្រូវបានច្រៀងដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដួងរួមមាន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត […]

ក្រុមរបាំត្រុដលោកតា ហ៊្វុយហ្សូ ឆ្នាំនេះនៅតែមានប្រជាប្រិយភាព !

លោកតា ហ៊្វុយហ្សូ បានដឹកនាំក្រុមសិល្បៈរបស់លោកតាចូលរួមសម្តែងរបាំត្រុដតាមបណ្តាក្រុមហ៊ុននិងសមាគមនានាដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ បើទោះបីជាសុខភាពរបស់លោកតា មិនសូវល្អដូចដើមក្តី ។  ដូចមហាជនបានដឹងស្រាប់ហើយថា ជារៀងរាល់ឆ្នាំលោកតា ហ៊្វុយហ្សូ តែងតែដឹកនាំក្រុមរបាំត្រុដរបស់លោកចូលរួមសម្តែងនៅក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី ០៨ ខែ មេសា កន្លងមកនេះ លោកតាបានដឹកនាំក្រុមទៅសម្តែងនៅសមាគមសិល្បករខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ ។  របាំត្រុដ ច្រើនតែធ្វើឡើងនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដើម្បីដេញឧបទ្រោបចង្រៃ ឆ្នាំចាស់ផុតទៅ ឆ្នាំថ្មីមកដល់ ។ សម្រាប់សិល្បករវ័យក្មេងដែលទស្សនិកជនបានឃើញនេះ គឺពួកគេទាំងអស់គ្នាសុទ្ធសឹងជាក្មេងកំព្រា […]

អភិបាលខេត្តតាកែវ៖ ឆ្នាំ២០២៤ ការនាំទំនិញឆ្លងកាត់ព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤កន្លងមក ការនាំទំនិញចេញ និងចូលឆ្លងកាត់តាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ ការឱ្យដឹងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តតាកេវ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារសហប្រតិត្តិការឆ្នាំ២០២៤ និងលើកទីសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០២៥ រវាងថ្នាក់ដឹកនាំខេត្តតាកែវ និងថ្នាក់ដឹកនាំខេត្តអាយ៉ាងដែលដឹកនាំដោយលោក ហូ វ៉ាំងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង របស់វៀតណាម នៅរសៀលថ្ងៃ អង្គារ៍ ទី៨ ខែមេសា ឆ្នាំ២០២៥ […]

រីករាយឆ្នាំថ្មីជាមួយ សង្រ្កាន្តកម្ពុជា នាតំបន់ Pub Street ខេត្តសៀមរាប ដែលរៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រយៈពេលបីថ្ងៃពេញ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកសៀមរាបរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តកម្ពុជា របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីសង្រ្កាន្ត កម្ពុជារបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ,កញ្ញា តន់ ចន្ទសីម៉ា ,លោក […]

ពលករខ្មែរវិលត្រលប់ពីប្រទេសថៃចូលមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ដោយពុំមានការបង់ថ្លៃលើសេវាចេញ-ចូល នោះទេ

ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត។ ជាការកត់សំគាល់ ពលករបានលើកឡើងថា ការធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ និងឃើញមានក្រុមការងាររបស់ក្រសួងការងារ នៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ដល់ការបំពេញឯកសារនានារបស់ពលករ ផងដែរ។ នេះគឺជាកាដូរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សម្រាប់ពលករខ្មែរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។  កញ្ញា […]