អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងឈរនៅជាមួយបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលជម្លៀសពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើម្ហូបអាហារ និងផ្គត់ផ្គង់សម្ភារៈចាំបាច់មួយចំនួនដល់ពុកម៉ែបងប្អូនរបស់យើង។ ស្ថិតនៅសមរភូមិក្តៅខេត្តឧត្តរមានជ័យ ក្នុងគ្រានេះ អ្នកឧកញ៉ា បានរៀបចំក្រុមការងារ ៥ទីតាំងក្នុងស្មារតីឆន្ទៈតែមួយខ្មែរតែមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទីទួលសុវត្ថិភាព ហើយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពេញការងារយ៉ាងសកម្មញ៉ាប់ដៃញ៉ាប់ជើងរៀបចំអំចិនម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ដែលជម្លៀសតំបន់ក្តៅ។ ឈរលើស្មារតីជាតិនិយមនាពេលនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងនៅក្បែរបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត […]
Author: rotha
ឯកឧត្តម ស សុខា អំពាវនូវដល់ប្រជាពលរដ្ឋរួមគ្នាប្រកៀកស្មាការពារជាតិ គាំពារសុវត្ថិភាពជូនពលរដ្ឋ និងប្រឆាំងព័ត៌មានក្លែងក្លាយ!
ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៥ ខែកក្កដានេះថា៖ «ក្នុងស្ថានភាពដែលកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន កំពុងអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍នយោបាយនៃកម្ពុជា បានកំពុងដឹកនាំបញ្ជាប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បច្ចាមិត្តយ៉ាងអង់អាច។ ឯកឧត្តម ស សុខា បានអំពាវនូវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត […]
ក្នុងស្មារតីជាតិនិយម៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំបម្រើ ម្ហូបអាហារទាំងស្រុងរយៈពេល៣ខែជូនជនភៀសសឹក ៤ទីតាំងនៅខេត្តឧត្តរមានជ័យ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងធ្វើដំណើរឆ្ពោះទៅទីតាំងជនភៀសសឹកនៅខេត្តឧត្តរមានជ័យ ចំនួន៤ទីតាំង ដើម្បីជួយរៀបចំបម្រើ ម្ហូបអាហារទាំងស្រុង រយៈពេល៣ខែ។ បើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកនារសៀលថ្ងៃសុក្រនេះ។ ការប្រកាសរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងស្មារតីខ្មែរជួយខ្មែរ ហើយក្នុងនាមទ័ពជួរក្រោយ ដើម្បីជួុយសម្រួលដល់ប្រជាពលរដ្ឋជនភៀសសឹក ក្រោយមានការឈ្លានពានទាហានថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបាញ់មកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ ក្រោយកើតមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទាហានថៃផ្តើមមុនជិតពីខែមកនេះ ក្រុមការងារចល័តរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចូលរួមយ៉ាងសកម្មផ្ទាល់ចុះធ្វើម្ហូប និងគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាច្រើនជូនបងៗវីរៈកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជាយ៉ាងរឹងមាំជូនជាតិមាតុភូមិ។ សូមជម្រាបថា ការចុះជួយធ្វើម្ហូបដោយផ្ទាល់នាពេលនេះជូនដល់ប្រជាពលរដ្ឋជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះ […]
ជនជាតិយូដាជ្រុល-គ្រិស្តអូស្សូដក់ បិទផ្លូវក្នុងក្រុងយេរូសាឡឹម តវ៉ាចំពោះការចុះឈ្មោះចូលបម្រើយោធា
បុរសជនជាតិយូដាជ្រុលនិយមរាប់រយនាក់បានបិទផ្លូវហាយវេដ៏ធំមួយក្នុងទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការចុះឈ្មោះចូលបម្រើយោធា។ នេះបើសារព័ត៌មាន Reuters ចេញផ្សាយ។ រថយន្តឯកជន និងរថយន្តក្រុងសាធារណៈបានឈប់តំរាបគ្នានៅច្រកចូលក្រុងយេរូសាឡឹមកាលពីល្ងាចថ្ងៃពុធ ខណៈដែលបាតុករ Haredi រាប់រយនាក់បានបិទផ្លូវទូទាំងប្រទេស។ បាតុកម្មនេះត្រូវបានរៀបចំឡើងដោយក្រុមជ្រុលនិយម«Jerusalem Faction» ដែលប្រឆាំងនឹងការចុះចូលរបស់សិស្ស Yeshiva។ បាតុករនៅក្រុងហ្សេរុយសាឡឹមបានផ្អាកចរាចរណ៍ចូលក្នុងរដ្ឋធានីអស់រយៈពេលជាងពីរម៉ោង។ នៅក្រោមស្ពាន Chords របស់ក្រុងយេរូសាឡឹម ក្រុមអ្នកតវ៉ា ភាគច្រើនជាបុរស Haredi បានស្រែកពាក្យស្លោកដ៏ពេញនិយមថា យើងនឹងស្លាប់ជាជាងការចុះឈ្មោះ និងស្លាកបដាប្រឆាំងនឹងការចូលបំរើយោធា។ ពួកគេនិយាយថា […]
មិនបានជួយប្រយុទ្ធតែសិល្បករ ខ្មែរ ស្រុះដៃគ្នាទៅបរិច្ចាគឈាម !
នៅព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៥នេះ ប្រជាជន កម្ពុជា យ៉ាងច្រើនកុះករបាននាំគ្នាទៅបរិច្ចាគឈាម ក្នុងនោះក៏មានសិល្បករសិល្បការិនីខ្មែរជាច្រើនបានស្រុះដៃគ្នាទៅបរិច្ចាគឈាម បើទោះបីជាមិនបានទៅជួយប្រយុទ្ធដល់សមរភូមិក្តី ។ ក្នុងចំណោមសិល្បករខ្មែរជាច្រើនដែលបានទៅបរិច្ចាគឈាមនៅថ្ងៃនេះ កញ្ញា រចនា រ៉ាវ៉ាឌី បាននិយាយថា « មិនមែនត្រឹមតែជាតួនាទី តែជាអត្តសញ្ញាណជនជាតិ ខ្មែរ រួបរួមសាមគ្គី ដោយទឹកចិត្តស្មោះត្រង់រួបរួមសាមគ្គីដើម្បីជាតិជាតិមាតុភូមិ ។ នាងខ្ញុំជាយុវជនជំនាន់ក្រោយ បានចូលរួមបំពេញភារកិច្ចនឹងចាំលើកទឹកចិត្តបងៗកងទ័ពនៅឯសមរភូមិជានិច្ច » ។ គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ គឺបងប្អូនអាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត (ទាំងបុរស និងស្រ្តី) ចាប់ពី អាយុ ១៨ឆ្នាំឡើងទៅនិងមានទម្ងន់ចាប់ពី ៤៥គីឡូ ឡើងទៅ ដែលមានទីតាំងកោះពេជ្រ អគារ J […]
សិល្បករល្បីៗក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចូលរួមចំណែកការពារជាតិនិងការពារទឹកដីតាមបណ្តាញសង្គម !
គួរឱ្យសររសើរសិល្បករសិល្បការិនីប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលមានចិត្តក្លាហានចេញមុខផ្សព្វផ្សាយក្នុងការការពារជាតិ និងការពារទឹកដី តាមរយៈបណ្តាញសង្គមដើម្បីឱ្យសាធារណជនទាំងក្នុងនិងក្រៅប្រទេស កាន់តែដឹងច្បាស់ អំពីទង្វើរអាក្រក់របស់ ថៃ មកលើដែនដី កម្ពុជា ។ នៅព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះ តារាចម្រៀងដែលបានចេញមុខផ្សព្វផ្សាយ និងចូលរួមការពារជាតិ ការពារទឹកដី តាមរយៈបណ្តាញសង្គមរួមមានកំពូលតារាចម្រៀងរួមមាន៖ ឧកញ៉ា ព្រាប […]
អ៊ុយក្រែន និងរុស្ស៊ីបន្តវាយប្រហារគ្នាលើឆ្នេរសមុទ្រខ្មៅ បន្ទាប់ពីកិច្ចចរចាសន្តិភាពចុងក្រោយបរាជ័យ
សារព័ត៌មាន Reuters ផ្សាយថា អ៊ុយក្រែន និងរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមក នៅតាមឆ្នេរ សមុទ្រខ្មៅ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីការចរចាដោយផ្ទាល់ទទួលបរាជ័យ ដោយមិនមានវឌ្ឍនភាព ដើម្បីបញ្ចប់សង្រ្គាមជិត០៣ឆ្នាំកន្លះនេះឡើយ។ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារចុងក្រោយបង្អស់ក្នុងការវាយប្រហារដោយដ្រូនលើកំពង់ផែ Odesa នៃសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច០៤នាក់រងរបួស និងបង្កឱ្យមាន អគ្គិភ័យជាច្រើនកន្លែង ក៏ដូចជាការខូចខាតនៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ដែលជាតំបន់បេតិកភណ្ឌពិភព លោករបស់អង្គការយូណេស្កូផងដែរ។ អភិបាលក្នុងតំបន់លោក Oleh Kiper បាននិយាយថា ផ្សារ […]
ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំបន្ទាន់ ពិនិត្យមើលការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដែលថៃផ្តើមវាយប្រហារមុន
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ កិច្ចប្រជុំដែលបានគ្រោងទុកគឺនៅម៉ោង ៣:០០នាទី រសៀល នឹងប្រព្រឹត្តទៅដោយបិទទ្វារនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើបន្ទាន់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃពុធបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ បន្ទាប់ពីយោធាថៃបាញ់មកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ហើយបានរាលដាលរហូតដល់ ៨ទីតាំង។ ក្នុងហេតុការណ៍ផ្ទុះអាវុធ ភាគីថៃបានបើកការវាយប្រហារមុនដោយប្រើអាវុធធុនធ្ងន់ រួមទាំងការវាយប្រហារតាមអាកាសផងដែរ។ មិនតែប៉ុណ្ណោះ ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, កងទ័ពឈ្លានពានថៃបានប្រើប្រាស់ […]
សម្តេចតេជោ ហ៊ុន សែន៖ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា
ប៉ុន្មានម៉ោងក្រោយទាហានថៃវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា លោក ថាក់ស៊ីន ស៊ីណាត្រា ឱពុកនាយករដ្ឋមន្រ្តីព្យួរតំណែងរបស់ថៃ បានចេញសារមានចរិតប្រើប្រាស់សង្គ្រាមដើម្បីវាយប្រហារសម្តេចតេជោ ហ៊ុន សែន ត្រូវបានសម្តេចទម្លាយថា លោក ថាក់ស៊ីន បង្ហាញច្បាស់ណាស់ការឈ្លានពានកម្ពុជាពីកងទ័ពថៃមកលើកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញកាលពីយប់ថ្ងៃទី២៤យ៉ាងដូច្នេះថា «មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ […]
CNN ផ្សាយថា ថៃបើកការវាយប្រហារតាមអាកាសលើគោលដៅយោធាកម្ពុជាមុន
ទូរទស្សន៍ CNN ផ្សាយថា នៅព្រឹកថ្ងៃទី២៤ កក្កដានេះទាហានថៃបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅយោធាកម្ពុជា នៅតាមបណ្តោយព្រំដែនដែលមានជម្លោះយូរមកហើយ ។ កម្ពុជាបាននិយាយថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាតដោយការវាយប្រហារយ៉ាងចាស់ដៃត្រឡប់ទៅវិញភ្លាមៗ។ យោងតាមប្រភពព៏ត៌មានភូមិភាគ២ថៃប្រកាសថា យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់ខ្លួន ត្រូវបានកងទ័ពកម្ពុជាបាញ់ទម្លាក់ហើយ។ មុននេះកងទ័ពអាកាសថៃ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 រហូតដល់ទៅ៦គ្រឿងឯណោះ ក្នុងការឈ្លានពានមកលើកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីទីតាំងធ្លាក់នោះទេ គ្រាន់តែថៃបញ្ជាក់ថា យន្តហោះធ្លាក់នៅម៉ោង ១០:៥៨ នាទីព្រឹក។ សូមជម្រាបថា ការផ្ទុះអាវុធនៅព្រំដែន គឺបណ្តាលមកពីកងទ័ពថៃបាញ់មកលើកម្ពុជាមុន ហើយកម្ពុជាក៏ឆ្លើយតបវិញភ្លាមៗដើម្បីការពារអធិបតេយ្យភាពពីពួកឈ្លានពាន។ តាមសេចក្តីរាយការណ៍ពីសមរភូមិមុខ នៅពេលនេះប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ត្រូវបានកងទ័ពកម្ពុជាគ្រប់គ្រងទាំងស្រុងហើយ ក្រោយផ្ទុះអាវុធអស់ច្រើនម៉ោង៕
