ក្នុងកាលៈទេសៈដែលសៀមកំពុងតែឈ្លានពានវាយប្រហារមកលើកងទ័ពកម្ពុជាមុន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដានេះ សំណូមពរដល់បងប្អូនបណ្តាញសកម្មជនហ្វេសប៊ុករបស់ក្រសួង ស្ថាប័ន បណ្តាញសកម្មជនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបណ្តាញឯករាជ្យផ្សេងៗប្រើប្រាស់អាវុធរបស់យើងគឺ ទូរសព្ទ និងកុំព្យូទ័រ ទាំងអស់គ្នា ហើយសម្រួចតួនាទីសំខាន់ៗដូចខាងក្រោម៖ ទី១. តួនាទីលើ សមរភូមិព័តមាន៖ – ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលថៃប្រឌិត ឬបុគ្គលណាមួយបានប្រឌិតឡើង – ពង្រីកការផ្សព្វផ្សាយគោលជំហរផ្លូវការ […]
Author: rotha
លទ្ធផលឆមាស១! ក្រសួងមហាផ្ទៃឆ្លើយតបសំណូមពរប្រជាពលរដ្ឋជាង ១៦៥ករណីតាមហ្វេសប៊ុក
ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែកក្កដានេះ ដោយបង្ហាញអំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥នេះ។ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ស សុខា និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម […]
ជំនួបពោរពេញដោយមិត្តភាព! កម្ពុជា–ឆេក បន្តកិច្ចសហការពង្រីកភាពជាដៃគូផ្នែកសេដ្ឋកិច្ចលើធុរកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលាពីឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេស នាថ្ងៃទី២៣ ខែកក្កដានេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកឧត្តម Martin Vávra ដែលបាន និងបានកោតសរសើរចំពោះការ បំពេញអាណត្តិការងារការទូតនៅកម្ពុជាប្រកបដោយជោគជ័យ […]
តារាចម្រៀង ខេម ផ្ញើសារដាស់តឿនជៀសវាងបញ្ហា នៅតំបន់កំពុងមានជម្លោះ !
ក្នុងនាមជាតារាចម្រៀងម្នាក់ លោក ខេម បានផ្ញើសារដាស់តឿន និងក្រើនរំលឹកបងប្អូនឱ្យត្រៀមខ្លួនចៀសវាងបញ្ហាជម្លោះរឿងទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ ។ លោក ខេម បានបញ្ចេញនូវមតិក៏ដូចជាអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកកាលពីពេលថ្មីៗនេះថា « មួយរយៈនេះឃើញបងប្អូនយុវវ័យប្រមូលគ្នាទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ ត្រឹមត្រូវណាស់ដែលយើងមានឆន្ទ:ទៅលេងប្រាសាទ និង បារម្ភណ៍ស្រលាញ់នូវសម្បត្តិទឹកដីយើង ប៉ុន្តែសូមប្អូនៗទៅលេងរក្សានូវសេចក្តីថ្លៃថ្នូរអត់ធ្មត់ បង្ហាញផ្ទះលេខ២ថាយើងជាម្ចាស់ទឹកដី ផ្តល់នូវគំរូល្អ ពីព្រោះយើងដឹងហើយថា ខាងផ្ទះលេខ២គេក៏មានក្រុមក្មេងស្ទាវគេឡើងមកដែរ ហើយខាងផ្ទះលេខ២កំពុងតែចាំមើល ពេលមានបញ្ហាណាមួយកើតឡើង ដែលគេអាចចាប់កំហុសយើងបាននោះគេនិងបង្កជាបញ្ហាភ្លាម ក្នុងនាមជាតារាចម្រៀងចេញពីការស្រលាញ់ការគាំទ្ររបស់បងប្អូនសូមដាស់តឿននិងក្រើនរំលឹកបងប្អូនអោយត្រៀមខ្លួនអោយបានល្អនិងជៀសវាងបញ្ហាជម្លោះ ដោយប្រការណាមួយដោយមិនបានព្រៀងទុក ប្រាកដណាខ្មែរតែងប្រកាន់គោលជំហរសន្តិភាពជាមួយប្រទេសជាប់ភូមិផងរបងជាមួយជានិច្ច ប៉ុន្តែក៏មិនអនុញ្ញាត្តិអោយអ្នកណាមកទន្រ្ទានឈ្លានពានទឹកដីរបស់យើងដែរ » ។ បន្ទាប់ពីឃើញលោក ខេម ចេញសារដ៏មានអត្ថន័យនេះ […]
លោកឧកញ៉ា ឡេង និមល បន្តបេសកកម្មដឹកនាំក្រុមយុវជនទស្សនាប្រាសាទតាមាន់ធំ និងសំណេះសំណាលជាមួយវីរកងទ័ពជួរមុខ
លោកឧកញ៉ា ឡេង និមល អនុប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តបេសកកម្មដឹកនាំក្រុមយុវជន ទស្សនាប្រាសាទតាមាន់ធំ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏សំខាន់នៅតាមបណ្ដោយព្រំដែន ព្រមទាំងជួបជជែកជាមួយបងៗវីរកងទ័ពជួរមុខកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីការពារដែនអធិបតេយ្យជាតិខ្មែរ។ ភ្ជាប់ជាមួយសកម្មភាពនេះ ក្នុងនាមជាយុវជនជួរក្រោយ លោកឧកញ៉ា ឡេង និមល បានលើកទឹកចិត្តនិងគាំទ្រវីរភាពកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែន ជាពិសេសប្រាសាទតាមាន់ធំដែលជារបស់ខ្មែរ។ គួរបញ្ជាក់ថា ចាប់តាំងពីកម្ពុជា និងថៃមានភាពតានតឹងប្រឈមមុខគ្នានៅតាមបន្ទាត់ព្រំដែន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ តែងតែបានចាត់ក្រុមការងារចល័តឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ […]
កម្ពុជាបណ្តេញជនជាតិវៀតណាមចំនួន ២៦៦នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ នេះបើយោងតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៣ ខែកក្កដានេះ។ ការអនុវត្តខាងលើ គឺជាការឆ្លើយតប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក […]
មិនបានគ្រងមកុដ MCC 2025 តែ សារ៉ាន់ គីមឡាន បែរជាសំណាងបានតំណែង Miss Earth Cambodia ២០២៥ទៅឆាកអន្តរជាតិយ៉ាងភ្ញាក់ផ្អើល !
កញ្ញា សារ៉ាន់ គីមឡាន ពិតមានសំណាងណាស់ ថ្វីដ្បិតតែមិនជាប់ក្នុងការប្រកួត Miss Cosmo Cambodia 2025 ក៏ពិតមែន ប៉ុន្តែនាងបែរជាសំណាងជាងបេក្ខភាពផ្សេងៗ ដោយត្រូវបានជ្រើសរើសគ្រងមកុដ Miss Earth Cambodia ២០២៥យ៉ាងភ្ញាក់ផ្អើលបំផុត ។ នៅថ្ងៃទី២២ខែ កក្កដា ឆ្នាំ២០២៥កន្លងមកនេះ កញ្ញា សារ៉ាន គីមឡាន ត្រូវបានស្ថាប័ន Miss Earth Cambodia ប្រកាសថា កញ្ញា សារ៉ាន់ គីមឡាន បានក្លាយទៅជាបវរកញ្ញាឯកនៃ Miss […]
ល្បិចខ្ពស់មែន! បុរស ៤នាក់ ប្រើប្រាស់ដ្រូនស្វែងរកគោលដៅងាយស្រួល មុនពេលគាស់ផ្ទះជួលលួចទ្រព្យសម្បត្តិរបស់ជនបរទេស
ចោលសម័យទំនើបប្រើដ្រូនដើម្បីស្វែងរកគោលដៅងាយស្រួលមុនពេលលួចចូលផ្ទះជួលជនបរទេសមួយកន្លែង ឥឡូវត្រូវបានប៉ូលិសថៃចាប់ខ្លួនបានហើយ កាលពីថ្ងៃអង្គារ។ កាសែត Bangkok Post ផ្សាយថា ប៉ូលិសទេសចរណ៍បានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាចំនួន ៤នាក់ដែលមានអាយុពី២៥ដល់៣០ឆ្នាំនៅផ្ទះជួលមិនបានចុះបញ្ជីក្នុងភូមិមូ៣លើកោះផាន់ណាន ខេត្ត SURAT THANI ប្រហែលម៉ោង៥:៣០នាទីល្ងាច។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងអំពីការលួចជាញឹកញាប់ពីកន្លែងស្នាក់នៅរបស់អ្នកទេសចរនៅលើកោះពេញព្រះច័ន្ទ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់ដ្រូន ដើម្បីឈ្លបយកការណ៍តាមផ្ទះជួលឲ្យភ្ញៀវទេសចរណ៍ ដោយស្វែងរកទ្វារចាក់សោរ និងរបស់មានតម្លៃដែលមិនមានអ្នកមើលថែ។ ពេលរកឃើញមុខសញ្ញាស្រួលក៏ចូលគាស់ផ្ទះ ។ សមត្ថកិច្ចបន្តថា ពួកគេបានសារភាពថា ពួកគេបានចំណាយប្រាក់ដែលពួកគេរកបានទៅលើថ្នាំញៀន។ […]
ជាង១ខែប៉ុណ្ណោះ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣ពាន់នាក់ និងរុករកទីតាំងសង្ស័យចំនួន ១៣៨ កន្លែង ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ហាញលទ្ធផលឃាត់ខ្លួនជនសង្ស័យបានជាង ៣ពាន់នាក់ និងរុករកទីតាំងសង្ស័យបានចំនួន ១៣៨ កន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS)។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២២ ខែកក្កដានេះ។ ជាការឆ្លើយតប ទៅនឹងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ និងបន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. […]
តួកគីនឹងធ្វើអន្តរាគមន៍ប្រឆាំងការប៉ុនប៉ងបំបែកស៊ីរី របស់អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធ YPG
ទួរគីនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ឈប់ការប៉ុនប៉ងណាមួយដើម្បីបំបែកប្រទេសស៊ីរី ហើយនឹងការពារការប៉ុនប៉ងណាមួយរបស់ពួកសកម្មប្រយុទ្ធដើម្បីទទួលបានស្វ័យភាពបន្ទាប់ពីការប៉ះទង្គិចគ្នានៅភាគខាងត្បូងប្រទេសស៊ីរី។ នេះបើតាមរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃអង្គារ។ ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសទួរគីប្រឆាំងនឹងការបែកបាក់នេះ ហាក់ដូចជាសំដៅលើអ៊ីស្រាអែល ខណៈដែលទួរគីចាត់ទុកថានេះជាគោលដៅចុងក្រោយរបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី។ ប្រទេសទួរគីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Damascus កាលពីសប្តាហ៍មុនថាជាការប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ស៊ីរីដើម្បីបង្កើតសន្តិភាព និងសន្តិសុខ ហើយមើលឃើញការប៉ះទង្គិចគ្នារវាងក្រុមយុទ្ធជន Druze និងកុលសម្ព័ន្ធ Bedouin ស៊ីរីនៅខេត្ត Sweida ភាគខាងត្បូង គឺជាផ្នែកមួយនៃគោលនយោបាយអ៊ីស្រាអែលនៃអស្ថិរភាពក្នុងតំបន់។ សមាជិកណាតូ តួកគីគាំទ្ររដ្ឋាភិបាលថ្មីរបស់ស៊ីរីហើយបានអំពាវនាវឲ្យមានបទឈប់បាញ់រវាងក្រុមយុទ្ធជន Bedouin […]
