សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

នារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។  លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក […]

ចុមយក្ស! ទាហានមីយ៉ាន់ម៉ា ច្រឡំបាញ់ទាហានខ្លួនឯង ដោយយន្តហោះគ្មានមនុស្សបើក

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានទាហានមីយ៉ាន់ម៉ា ចំនួន ១៩នាក់ រួមទាំងមេបញ្ជាការម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីទហានមីយ៉ាន់ម៉ាខ្លួនឯង ច្រឡំធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក អំឡុងពេលប្រយុទ្ធជាមួយទាហាន Arakan Army (AA) នៅទីក្រុង Kyaukphyu រដ្ឋ Rakhine កាលពីថ្ងៃទី ១៣ខែកក្កដា។ យោងតាមការផ្សាយរបស់កាសែត Mizzima News ទាហានមីយ៉ាន់ម៉ាកំពុងធ្វើប្រតិបត្តិការនៅជិតភូមិ Gonechwain ប៉ុន្តែពួកគេត្រូវបានកំណត់អត្តសញ្ញាណខុសថាជាអ្នកប្រយុទ្ធរបស់ Arakan Army […]

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើក្រសួងការពារជាតិរបស់ប្រទេសស៊ីរី នៅក្នុងទីក្រុង Damascus

កាលពីថ្ងៃពុធ ទី១៦ ខែកក្កដាម្សិលមិញ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏សម្បើមមួយ នៅទីក្រុងដាម៉ាស ដោយបានបំផ្ទុះផ្នែកមួយនៃក្រសួងការពារជាតិ និងវាយប្រហារជិតបរិវេណវិមានប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  បាននិយាយថា ស្ថានការណ៍នាពេលនេះមានភាពស្មុគស្មាញ ប៉ុន្តែលោកបានបញ្ជាក់ថា វាហាក់ដូចជាមានការយល់ច្រឡំ ដែលបណ្តាលឱ្យមានបញ្ហានេះកើតឡើង។ លោកថា វឌ្ឍនភាពឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនឹងត្រូវធ្វើឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ ប្រភពពីក្រុមសង្រ្គោះក្នុងប្រទេសស៊ីរីបានថ្លែងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រសួងការពារជាតិស៊ីរី បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខចំនួន ៥នាក់។ […]

ស្រុកថៃកាន់ច្របូកច្របល់ហើយ ក្រោយផ្ទុះរឿង​អាស្រូវ​ព្រះសង្ឃថៃ ជាមួយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់

កាន់តែកក្រើកហើយរឿង​អាស្រូវ​ព្រះសង្ឃថៃ ជាមួយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់ មាន​ទំនាក់ទំនង​ក្នុង​ទម្រង់ជា​​ “ស្រី​កំណាន់” របស់​​​ព្រះ​សង្ឃ​ជាង​១០​​​អង្គ នៅ​វត្តផ្សេងៗ​គ្នា​ស្ទើរ​ទូទាំង​ប្រទេស។  កាសែតក្នុងស្រុកថៃផ្សាយថា ព្រះ​សង្ឃជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ជាមួយស្រ្តីភេទនេះ ខ្លះ​មាន​ឋានៈ​និង​តួនាទី​ជាន់​ខ្ពស់​ ដោយចាញ់ល្បិច​លួង​លោម​ស្នេហ៍​ដើម្បី​​ជំរិត​​យក​លុយ ហើយស្ត្រី​ឆបោក​នេះ​ទើប​ត្រូវ​បាន​ប៉ូលិសថៃ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​អង្គារ​ទី​១៥​កក្កដា​២០២៥ ជាមួយវត្ថុ​តាង​ជា​ច្រើន។ កាសែតក្នុងស្រុកថៃ ផ្សាយឲ្យដឹងថា រឿងអាស្រូវផ្លូវភេទបានបែកធ្លាយ បន្ទាប់ពីថ្នាក់ដឹកនាំសង្ឃជាន់ខ្ពស់មួយអង្គនៅវត្តទ្រីថូសៈថេតវរវីហានបានបាត់ខ្លួន រហូតកើតសង្ស័យ ហើយអាជ្ញាធរបានរកឃើញថាព្រះសង្ឃអង្គនោះមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យ៣៥ឆ្នាំដែលមានរហ័សនាមថា Golf។  នៅពេលចុះទៅឆែកឆេរផ្ទះស្ត្រីជាប់សង្ស័យនោះកាលពីដើមខែកក្កដានេះ ប៉ូលិសថៃប្រមូលបានរូបថត និងវីដេអូជាង៨ម៉ឺនសន្លឹកដែលខ្លះមានទម្រង់ជារូបអាសអាភាសផ្លូវភេទរបស់ព្រះសង្ឃជាន់ខ្ពស់នៅតាមវត្តល្បីៗរបស់ថៃ។ គឺទើបតែនៅថ្ងៃទី១៥ កក្កដានេះដែលប៉ូលិសអាចចាប់ខ្លួននាង Golf […]

ស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី ១៨ ខែកក្កដា ស្អែកនេះ វេលាម៉ោង ១៤និង០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមរម្លឹកថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព […]

សូមទស្សនាបទ «ដំណឹងតក់ស្លុតពីក្នុងផ្ទៃប្រទេស», ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]

មិនតបត!​​ តារាចម្រៀងសម្លេងផ្អែមស្រទន់ អ្នកនាង ពេជ្រ សូលីកា បញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង”

បន្ទាប់ពីផ្ទុះរឿងសិល្បៈ អំពីសិស្សច្បង សិស្សប្អូន មិនឲ្យតម្លៃគ្នានៅក្នុងកម្មវិធីមួយ ធ្វើឲ្យមហាជនគិតថាជាអ្នកនាង ពេជ សូលីកា ជាសិល្បៈជំនាន់ក្រោយ ដែលមិនឲ្យតម្លៃរាមច្បងម្នាក់នោះ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងបណ្ដាញសង្គមអ្នកនាង​ គឺមិនមានបកស្រាយ ឬប្រតិកម្មអ្វីនោះទេ។ ទើបតែថ្មីៗនេះនាងបានបង្ហោះសារថា “ជាដំបូង នាងខ្ញុំ សូមគោរពនឹង សុំការអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនទាំងអស់របស់នាងខ្ញុំ ដែលធ្វើអោយបណ្ដាញសង្គម មានភាពវឹកវរ ដោយសាររូបនាងខ្ញុំ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ នាងខ្ញុំសូមចូលដល់សំណេរបស់នាងខ្ញុំតែម្ដង រឿងហេតុដែលនាងខ្ញុំមិនបកស្រាយអ្វីទាំងអស់។ ព្រោះការបកស្រាយ […]

ញឹម ចាន់ថន ឈប់ថតភាពយន្តព្រោះផលិតករឱ្យតម្លៃពលកម្មថោកពេក !

នៅពីក្រោយនៃការឈប់ថតភាពយន្តនិងចម្រៀងរបស់តារាសម្តែង ញឹម ចាន់ថន គឺបណ្តាលមកពីផលិតករឱ្យតម្លៃពលកម្មថោកពេក ។   ថ្វិដ្បិតតែមិនមែនជាតួឯកស្រីល្បីឈ្មោះ ប៉ុន្តែ ញឹម ចាន់ថន ជាតារាសម្តែងលេចធ្លោមួយរូបខាងសម្តែងជាតួម្តាយ ឬ តួបងស្រី ជារៀងរាល់ឆ្នាំនាងធ្លាប់ថតភាពយន្តឱ្យបណ្តាផលិតកម្មជាច្រើន ជាពិសេសគឺភាពយន្តចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានបោះបង់អាជីពសម្តែងចោលទាំងស្រុង ដោយបានងាកទៅចាប់អាជីពរកស៊ី និងច្រៀងនៅតាមក្លឹបជំនួសវិញ រហូតធ្វើឱ្យទស្សនិកជនជាច្រើន ស្ទើរតែភ្លេចមុខនាងទៅហើយ ។ ញឹម ចាន់ថន បានបញ្ជាក់ប្រាប់ថា នៅពីក្រោយនៃការផ្អាកពីអាជីពសម្តែងរបស់នាង […]

នីហ្សេរីយ៉ា រៀបចំពិធីបុណ្យបញ្ចុះសពអតីតមេដឹកនាំលោក Buhari 

អតីតប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammad Buhari ត្រូវបានបញ្ចុះកាលពីថ្ងៃអង្គារនៅក្នុងទីធ្លាផ្ទះរបស់លោកនៅភាគខាងជើងរដ្ឋ Katsina ខណៈដែលអ្នកស្រុកបានឡើងដើមឈើដើម្បីលាជាលើកចុងក្រោយ។ លោក Buhari បានគ្រប់គ្រងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកចន្លោះឆ្នាំ២០១៥ និង ២០២៣ ហើយបានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំនៅក្នុងមន្ទីរពេទ្យទីក្រុងឡុងដ៍។ នៅទីក្រុង Daura ដែលជាទីកំណើតរបស់លោក Buhari អ្នកគាំទ្របានស្រែកថា “Sai Baba” ដែលជាឈ្មោះដ៏គួរឱ្យស្រលាញ់ ខណៈពេលដែលពួកគេព្យាយាមប៉ះមឈូសចុងក្រោយរបស់លោក Buhari ដែលត្រូវបានបញ្ចុះក្នុងដី។ […]

ថៃរងគ្រោះទឹកជំនន់ និងការបាក់ដីនៅឧទ្យានជាតិ Phu Chi Fa ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង

នាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ប្រទេសថៃ ព្រមានអំពីទឹកជំនន់ និងការបាក់ដីនៅជិតឧទ្យានជាតិ Phu Chi Fa ក្នុងខេត្ត Chiang Rai បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ នាយកដ្ឋានធនធានទឹកនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាននៅថ្ងៃពុធនេះបានចេញសេចក្តីជូនដំណឹងសម្រាប់តំបន់ជុំវិញឧទ្យានជាតិ Phu Chi Fa ក្នុងខេត្តឈៀងរ៉ៃ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ក្នុងកម្រិត ១៣០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង និងទិន្នន័យពីរ៉ាដាអាកាសធាតុរបស់នាយកដ្ឋានឧតុនិយម ដែលបង្ហាញពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងពពកគ្របដណ្តប់ដ៏អួរអាប់។ អាជ្ញាធរ​បាន​ព្រមាន​ថា […]

5
Promotion