កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។ ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ […]
Author: rotha
មេទ័ពភូមិភាគទី២របស់ថៃ បន្តមហិច្ឆតាចិញ្ចឹមចិត្តធ្វើរបងហ៊ុមព័ទ្ធប្រាសាទតាមាន់ធំ
មេបញ្ជាការយោធភូមិភាគទី២ថៃ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានត្រៀមលក្ខណៈធ្វើរបងហ៊ុមព័ទ្ធប្រាសាទតាមាន់ធំ ដោយរង់ចាំការបញ្ជាពីរដ្ឋាភិបាល និងមន្ទីរវិចិត្រសិល្បៈ។ នេះបើតាមកាសែត Bangkok post ចេញផ្សាយ។ ឧត្តមសេនីយ៍ឯក Boonsin Padklang បាននិយាយថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានស្ថិរភាព ដោយមានការសន្ទនាគ្នានៅថ្នាក់មូលដ្ឋាន ទោះបីជាការសម្រេចចិត្តរបស់ភាគីទាំងពីរនៅកម្រិតគោលនយោបាយនៅតែរង់ចាំក៏ដោយ។ ពាក់ព័ន្ធករណីថ្មីៗនេះ ដែលអតីតទាហានព្រៃថៃ តាំងខ្លួនជាអ្នកទេសចរថៃបានវាយទាហានខ្មែរនៅប្រាសាទតាមាន់ធំ ឧត្តមសេនីយ៍ទោ Boonsin ថា អាជ្ញាធរថៃបានចេញលិខិតសុំទោសដល់មេបញ្ជាការកម្ពុជា ដែលទទួលយកហើយ […]
សម្តេចតេជោតែងតាំងលោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សា ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា និងជួយកិច្ចការអតីតយុទ្ធជន
សម្តេចតេជោ ហ៊ុន សែន បានសម្រេចក្រាបបង្គំទូលស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ជាទីប្រឹក្សា ដែលនឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។ ការប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ […]
ឥណ្ឌាបញ្ជាឱ្យពិនិត្យកុងតាក់បង្ហូរសាំងយន្តហោះប៊ូអ៊ីង ក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ Air India
ក្រោយមានការធ្លាក់យន្តហោះ Air India កាលពីខែមុន អាជ្ញាធរឥណ្ឌាបានចេញបញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធ បង្ហូរសាំងទៅម៉ាស៊ីនរបស់យន្តហោះប៊ូអ៊ីងទាំងអស់ដែលធ្វើចរាចរណ៍នៅលើទឹកដីឥណ្ឌា។ វិធានការនេះធ្វើឡើងក្រោយពីក្រុមអ្នកអង្កេតរកឃើញថា គ្មានសាំងហូរទៅដល់ម៉ាស៊ីនយន្តហោះទើបយន្តហោះ B-787 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ធ្លាក់។ សារព័ត៌មាន Reuters ផ្សាយថា ការិយាល័យអង្កេតគ្រោះថ្នាក់អាកាសចរណ៍របស់ឥណ្ឌាបានគូសបញ្ជាក់ថា មានការកាច់បិទកុងតាក់នៃប្រព័ន្ធបង្ហូរប្រេងកេរ៉ូហ្សែន ទៅម៉ាស៊ីនរ៉េអាក់ទ័រទាំងពីរ ក្រោយពីយន្តហោះ ឡើងផុតពីដី បានបន្តិច។ ការបិទកុងតាក់បង្ហូរប្រេង បានធ្វើឲ្យម៉ាស៊ីនទាំងពីររបស់យន្តហោះត្រូវរលត់ភ្លាមមិនអាចបន្តការហោះហើរ និងត្រូវធ្លាក់នៅក្បែរព្រលានលើផ្ទះស្នាក់នៅដោយបណ្តាលឱ្យស្លាប់មនុស្ស […]
សុភ័ក្រ្ត កុសុម៉ា រៀបរាប់ទាំងទឹកភ្នែកពីជីវិតពិតខ្លួនធ្លាប់លក់បន្លែជាមួយម្តាយនិងរឿងគេមើលងាយសប្បុរខ្មៅ !
មុននឹងមានបានដូចសព្វថ្ងៃនេះតារាចម្រៀងនិងពិធីការិនី សុភ័ក្រ្ត កុសុម៉ា ធ្លាប់ឆ្លងកាត់ជីវិតតស៊ូ និងជូរចត់ជាច្រើនជាមួយម្តាយរបស់ខ្លួន ទាំងដើរលក់បន្លែតាមផ្សារនិងរកស៊ីផ្សេងៗ ជាពិសេសអ្វីដែលនាងឈឺចាប់បំផុតនៅពេលដែលមើលងាយខ្លួនថាមានសប្បុរខ្មៅ ។ សុភ័ក្រ្ត កុសុម៉ា បានតស៊ូនៅក្នុងវិស័យចម្រៀងតាំងពីនៅកុមារភាព ជាក់ស្តែងបទចម្រៀងជាច្រើនរបស់នាង បានធ្វើឱ្យនាងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ។ ថ្វីដ្បិតតែមានឈ្មោះជាតារាចម្រៀងនៅក្នុងផលិតកម្មក៏ពិតមែន តែមានអ្នកមើលងាយពណ៌សប្បុរនិងមិនសូវផ្តល់តម្លៃដល់រូបនាងឡើយ ប៉ុន្តែឧបសគ្គទាំងនោះមិនបានធ្វើឱ្យនាងបោះបង់ក្តីស្រមៃខ្លួនឡើយ ផ្ទុយទៅវិញនាងបានតស៊ូ និងជំនះគ្រប់ឧបសគ្គរហូតជោគជ័យដូចសព្វថ្ងៃ ។ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ជីវិតនាងធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន តាំងពីតូចមក ដោយសារតែកត្តាជីវភាព […]
រាជរដ្ឋាភិបាល ចេញបទបញ្ជាឲ្យធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស
រាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បច្ចុប្បន្ននៅកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្នុងនោះ ក៏មានក្រុមឧក្រិដ្ឋជនបរទេសបានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ តបទៅនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖ ១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ២-ក្រសួងមហាផ្ទៃ […]
ឯកឧត្តម ទៀ សីហា៖ មិនបញ្ចប់ងាយនោះទេ! ករណីទាហានថៃ វាយកងទ័ពខ្មែរ អាចឡើងដល់តុលាការ បើថៃមិនសុំទោសជាសាធារណៈ
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហាក់មិនទាន់ចង់ឲ្យករណីអតីតទាហានព្រៃថៃ ដែលបានវាយកងទ័ពខ្មែរ បញ្ចប់ដោយស្រួលៗនោះទេ គឺទាមទារឲ្យមានការសូមទោសជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានព័ត៌មាននាថ្ងៃទី១៥ ខែកក្កដានេះ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែររួចនាំគ្នារត់បាត់ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារយ៉ាងខ្លាំង ។ នេះបើតាមប្រសាសន៍របស់ […]
អ្នកកាសែតជាង៥០ប្រទេសមកជួបជុំគ្នាក្នុង«វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» នៅប្រទេសចិន
អ្នកសារព័ត៌មានជាង ២០០នាក់ មកពីបណ្ដាប្រទេសជាសមាជិកនៃគំនិតផ្តួចផ្ដើមវិថី និងផ្លូវ រួមទាំងប្រទេសចិននឹងត្រូវជួបជុំគ្នាពេញមួយសប្ដាហ៍នៅក្នុងវេទិកាអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ ឆ្នាំ២០២៥ នៅក្នុងខេត្តជាំងស៊ី ប្រទេសចិន។ វេទិកាអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ (Belt and Road Journalists Forum) គឺជាវេទិកាដ៏ធំប្រចាំឆ្នាំរបស់បណ្ដាញអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ (Belt and Road Journalists Network) ដែលផ្ដួចផ្ដើមគំនិតរួមគ្នាដោយសមាគមអ្នកសារព័ត៌មានចិន និងបណ្ដាសមាគមអ្នកសារព័ត៌មានមកពីប្រទេស ដែលជាសមាជិកនៃគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់ (BRI)របស់លោកប្រធានាធិបតី ស៊ី […]
ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅរដ្ឋតិចសាស់ កើនឡើងដល់ ១៣១នាក់ ខណៈព្យុះថ្មីកំពុងកើតឡើង
តួលេខផ្លូវការនៃការស្លាប់ដោយសារទឹកជំនន់នៅទូទាំងរដ្ឋតិចសាស់បានកើនឡើងដល់ ១៣១ នាក់កាលពីថ្ងៃចន្ទ ខណៈដែលអាជ្ញាធរបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងមួយជុំទៀតក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់កើតឡើងភ្លាមៗនៅ Hill Country ដែលបានប្រែក្លាយទន្លេ Guadalupe ទៅជាទឹកជំនន់ដ៏សាហាវបំផុត។ សេវាអាកាសធាតុជាតិបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ព្រឹកថ្ងៃអង្គារសម្រាប់តំបន់កណ្តាលរដ្ឋតិចសាស់ដែលលាតសន្ធឹងពីទីក្រុង Rio Grande ភាគខាងកើតដល់ទីក្រុង San Antonio និង Austin ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott កាលពីថ្ងៃចន្ទ […]
ទឹកប្រាក់ ១០០លានរៀល និង ក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មយក្ស កំពុងរង់ចាំក្នុងកម្មវិធីប្រឡង CAMBO RAPPER
ឱកាសពិសេសសម្រាប់បេក្ខជនដែលមានបំណងក្លាយជាតារាងចម្រៀងរ៉េបបានមកដល់ហើយ ដោយគ្រាន់តែបេក្ខជនទាំងអស់ ចុះឈ្មោះបំពេញពាក្យប្រឡង CAMBO RAPPER អាចមានឱកាសឈ្នះទទួលបានប្រាក់រង្វាន់ពីកម្មវិធីរហូតដល់ទៅ១០០លានរៀល ថែមទាំងក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្ម Galaxy Navatra ផងដែរ។ កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដោយផលិតកម្ម Galaxy Navatra បានសហការរៀបចំជាមួយក្រុមហ៊ុន KHMER Beverages ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភីដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ផងដែរ ។ […]
