ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ

ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ក្រសួងមុខងារសាធារណៈ អបអរសាទរ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំនូវប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល និងបានពង្រីកនូវវិសាលភាពដោយបញ្ចូលសេវាចំនួន៧ បន្ថែមទៀត។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន៖ ៤សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះ បំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល […]

ការកូនស្រីពៅ តារាកំប្លែងអ្នកនាង គ្រត សុំលេងម៉ាចាស់ដៃ ! 

មង្គលការកូនស្រីពៅរបស់តារាកំប្លែងអ្នកនាង គ្រត បានរៀបចំឡើងយ៉ាងធំដុំ ដោយបានអញើញសិល្បករសិល្បការិនី និងអ្នកមានមុខមាត់ជាច្រើនក្នុងសង្គមជាច្រើនចូលរួមអបអរសាទរ ។ អ្នកនាង គ្រត បាននិយាយថា ការកូនស្រីពៅសុំលេងម៉ាអស់អស់ដៃហើយ ។  តារាកំប្លែងអ្នកនាង គ្រត ពិតជាស្រស់ស្អាតខ្លាំងក្នុងថ្ងៃមង្គលការរបស់កូនស្រីខ្លួនកាលពីថ្ងៃទី០៥ ខែ មករា កន្លងមកនេះ ទាំងការតុបតែងខ្លួន និងម៉ូដសម្លៀកបំពាក់រំលេចជាមួយគ្រឿងពេជ្រចិញ្ចាំងចិញ្ចាចកាន់តែធ្វើឱ្យអ្នកនាងលេចធ្លោថែមមួយកម្រិតទៀត បើទោះបីជាអ្នកនាងមានវ័យកាន់តែច្រើនក្តី  ។ ជាមួយក្តីរំភើបនេះអ្នកនាង គ្រត បាននិយាយថា ឪពុកម្តាយគ្រប់រូបតែងតែចង់ឃើញកូនមានគ្រួសារ និងមានសុភមង្គលក្នុងជីវិត ថ្ងៃនេះសុំលេងខ្លួនម៉ាចាស់ដៃហើយ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឆាតទៅអតីតអ្នកឧកញ៉ា ហេង សិទ្ធី ពាក់ព័ន្ធនឹងការបោកប្រាស់លុយគេ

សារសំឡេងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានឆាតទៅអតីតអ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះជាសាធារណៈ និងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការបង្ហោះសារសំឡេងនេះ ស្របពេលដែលអតីតអ្នកឧកញ៉ា ហេង សិទ្ធី មួយរយៈចុងក្រោយនេះ កំពុងសកម្មនៅលើបណ្តាញ ប្រឌិតនិងចែកចាយរឿងមិនពិតមួយចំនួននៅកម្ពុជា។  នៅក្នុងសារសំឡេងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននិយាយថា បុគ្គលហេង សិទ្ធី មួយរយៈនេះ បានប្រឌិតរឿងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាប្រធាន […]

អ្នកនាំពាក្យអះអាងថា លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី ជាជនជាតិខ្មែរកើតនៅខេត្តតាកែវ មិនដូចការចោទប្រកាន់ថា ជាជនជាតិវៀតណាមឡើយ

អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ ចេញសេចក្តីបំភ្លឺ ចំពោះព័ត៌មានដែលបានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលធ្វើឱ្យមានការភាន់ច្រឡំ និងមានការរើសអើងចំពោះ លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី នាយកវិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយចោទប្រកាន់ថាជាជនជាតិវៀតណាម។ នាពេលថ្មីៗនេះ បណ្តាញផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយថា បុរសជនជាតិវៀតណាមម្នាក់ ក្រោយទទួលបានសញ្ជាតិខ្មែរ និងប្ដូរឈ្មោះថ្មីថា ប៊ុន ភក្ដី កំពុងពាក់ផ្កាយ២ ក្នុងជួរនគរបាលជាតិកម្ពុជា។ តាមប្រភព កាលពីអំឡុងឆ្នាំ២០២៣ […]

នៅចុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យលើរឿងធំៗកម្រិតអន្តរជាតិចំនួន៤

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌ​ល​កោះពេ​ជ្រ រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា​ណាចក្រកម្ពុ​ជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅចុងឆ្នាំ២០១៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំជាអន្តរជា​តិប្រកបដោយជោ​គជ័យចំនួន ៤ ។ បើតាមសម្តេចតេជោ ហ៊ុន​ សែន ភាពជោគជ័​យចំនួន […]

បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ

ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ។ បើតាមលោកបណ្ឌិត នៅក្នុងវិស័យអប់រំ មាន៣ចំណុចសំខាន់ដែលជាគុណតម្លៃ នៃការអប់រំសម្រាប់មនុស្សទូទៅគឺ៖ ទី១- អប់រំដើម្បីគុណតម្លៃជីវិត៖ អ្នកទទួលបានការសិក្សាជ្រៅជ្រះក៏ដោយ ឬមិនបានជ្រៅជ្រះក៏ដោយ ត្រូវទទួលស្គាល់ថា ការអប់រំគឺដើម្បីយល់ពីគុណតម្លៃជីវិតខ្លួន។ មានន័យថា ជីវិតខ្លួនរស់នៅលើផែនដីមិនមែនរស់ដើម្បីខ្លួនឯងតែម្នាក់នោះទេ គឺត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គម មនសិកាជាតិ […]

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុក «STEAM»ជាកាតាលីករដែលអាចជំរុញកម្ពុជា ឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា STEAM ជាកាតាលីករដែលអាច​ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជាវិស្វករ និង​អ្នកវិទ្យាសាស្ត្រសម្រាប់ឧស្សាហកម្មផ្សេងៗ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះ សំណាលជាមួយក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។ STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) […]

កម្ពុជា-ឥណ្ឌូណេស៊ី ពេញចិត្តចំពោះការបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបនេះ ភាគីទាំងពីរបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ខណៈប្រទេសទាំងពីរមានឱកាសច្រើនថែមទៀតក្នុងការពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅក្នុងឆ្នាំ២០២៣ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត […]

សម្តេចនាយករដ្ឋមន្ត្រី៖ ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើម​ទុន​របស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​

តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​ និងជាតិពីចំនុចសូន្យ​។ ការរំលេចសាររបស់សម្តេចបែបនេះ ធ្វើឡើងស្របពេល ដែលកម្ពុជា ប្រារព្ធខួបអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ សម្តេច​បវរធិបតី […]

៧ មករា ថ្ងៃកំណើតទី២ ដិតដាមជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប

«៧ មករា ជាថ្ងៃដែលកម្ពុជារស់ឡើងវិញ និងជាថ្ងៃនៃការបង្ហាញនូវ ស្មារតី និងទឹកចិត្តទាំងអស់គ្នាក្នុងទិវាដ៏ឧត្តុង្គឧត្តមនេះ» នេះជាការលើកឡើងរបស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. ។ ក្នុងពិធីអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ប្រព្រឹត្តទៅនៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. […]