៧ មករា ថ្ងៃកំណើតទី២ ដិតដាមជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប

«៧ មករា ជាថ្ងៃដែលកម្ពុជារស់ឡើងវិញ និងជាថ្ងៃនៃការបង្ហាញនូវ ស្មារតី និងទឹកចិត្តទាំងអស់គ្នាក្នុងទិវាដ៏ឧត្តុង្គឧត្តមនេះ» នេះជាការលើកឡើងរបស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. ។ ក្នុងពិធីអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ប្រព្រឹត្តទៅនៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. […]

ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម (៧ មករា ១៩៧៩ – ៧ មករា ២០២៥)។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ៧ មករា ហាក់ត្រូវបានកំណត់ដោយផ្អែលើទស្សនៈនិងគោលជំហរនយោបាយ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។ សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ […]

កម្ពុជា-ថៃ បន្ថែមម៉ោងចេញចូល នៅច្រកទ្វារព្រំដែនជាំ-ស្រងាំ រហូត​ដល់​ម៉ោង ១០យប់

ពិធីសម្ពោធការបន្ថែមម៉ោង បើក – បិទ ច្រកទ្វារព្រំដែនអន្ដរជាតិជាំ-ស្រងាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥  នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ។ ឯកឧត្តម […]

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជា ផ្តោតលើការ​ធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ ការជំរុញរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា​ និងសហការី​សហព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន […]

«សំណេរអង្គរ»លើកទី២ ជាព្រឹត្តិការណ៍​បំផុស​និង​ជំរុញការស​​រសេរឡើងវិញ

ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដោយមានការគាំទ្រក្រសួងពាក់ព័ន្ធនានា រួមជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមាន​អត្ថន័យយ៉ាងទូលំទូលាយជាទីបំផុត កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេសគឺបំផុស […]

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រកាសគ្រោងរៀបចំដំណើរកម្សាន្តជូនសិស្ស​​​នៃ​វិទ្យាល័​យ​អប់រំពិ​សេស​ភ្នំពេញថ្មី ទៅលេង​ខេត្តព្រះសីហនុ

ក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គ្រោងរៀបចំដំណើរកម្សាន្តជូនដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ទៅលេងនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខ ដើម្បីលើកចិត្តដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់។ ការប្រកាសពីគម្រោងរៀបចំដំណើរកម្សាន្តនេះ បានធ្វើឡើងជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សពិការភ្នែក និងគថ្លង់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រមាណ៣៥០នាក់ បានធ្វើឡើងកាលពីនៅថ្ងៃអាទិត្យ ទី៥ មករា ២០២៥ […]

អាជ្ញាធរ នឹងផ្អាកដំណើរការកំពង់ចម្លងអរិយ​ក្សត្រ-ភ្នំពេញ ពេលប្រារព្ធពិ​ធីមីទ្ទិញខួ​ប​លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា  នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៣០នាទី ថ្ងៃទី០៧ ខែមករា ស្អែកនេះ។ ដើម្បីឲ្យការប្រារព្ធអង្គមីទ្ទិញប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន, […]

ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊  នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុងហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស […]

អ្នកនាំពាក្យកងរាជអាវុធហត្ថ ប្រកាសលទ្ធផលស៊ើបអង្កេតលើនាយទាហានខេត្តតាកែវ ៣នាក់, ២នាក់ បានបញ្ជូនទៅ ACU និងម្នាក់ត្រូវអនុវត្តវិន័យទណ្ឌកម្ម

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា យោងសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្ត នៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ២រូបបញ្ចូនទៅអង្គភាព ប្រឆាំងអំពើពុករលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ […]

ឯកឧត្តម ហ៊ុន ម៉ានី នាំក្រុមគ្រួសារ ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ​ដើម្បីឧទ្ទិសកុសល​ជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ នាទីព្រឹកនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន […]