តារាចម្រៀងល្បីឈ្មោះ Ruthko បានស្លាប់យ៉ាងអណោចអធមក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូកាលពីយប់នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រវេលាម៉ោង១រំលងអធ្រាតថ្ងៃទី០៦ខែ មករាឆ្នាំ២០២៥ ។ ម៉ូតូដែលតារាចម្រៀង Ruthko ជិះគឺត្រូវបុកខូចខ្ទេច ធ្វើឱ្យលោក Ruthko ស្លាប់ៗនៅនិងកន្លែង ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិនិងកូនក្រុមរបស់ Ruthko មានការតក់ស្លុត និង សោកស្តាយបំផុតដែល Ruthko ត្រូវស្លាប់ភ្លាមៗនៅនិងកន្លែង ដោយពុំអាចជួយសង្រ្គោះបាន ។ ភ្លាមៗនៃហេតុការណ៍នោះក៏មានវត្តមានតារាចម្រៀងរ៉េបជាច្រើនរូបដែលជាមិត្តស្និទ្ធស្នាលរបស់ Ruthko និងកូនក្រុមរបស់លោកបានទៅមើលលោកផ្ទាល់ផងដែរ ។ គួររំលឹកផងដែរថា តារាចម្រៀងរ៉េប Ruthko ធ្លាប់មានបទចម្រៀងល្បីៗជាច្រើននៅក្នុងវិស័យចម្រៀងរ៉េប ជាពិសេសបន្ទាប់ពីលោកក្លាយទៅជាគណកម្មការក្នុងការប្រកួត Rapper Fighter មក កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញថែមមួយកម្រិតទៀត ។ បើតាមប្រភពព័ត៌មានដែលស្និទ្ធជាមួយលោក Ruthko បានបង្ហើបប្រាប់ថា លោក Ruthko ត្រូវថតកម្មវិធី Rapper Fighter ជាមួយតារាចម្រៀងផ្សេងៗទៀតនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ ប៉ុន្តែពេលនេះលោក Ruthko បានទៅចោលយើងគ្រប់គ្នាហើយ […]
Archives
សម្តេចតេជោ ហ៊ុន សែន នឹងសរសេរពីជីវិតគ្រួសារបន្ថែមទៀត ដែលផ្តោតសំខាន់លើការកសាងគ្រួសារ ពិសេសលើការអប់រំកូននិងចៅ
ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គឺខួបអាពាហ៍ពិពាហ៍ ៤៩ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ បានបង្ហោះសារលើបណ្តាញសង្គមអបអរខួបអាពាហ៍ពិពាហ៍ ដោយភ្ជាប់ជាមួយរូបថត និងសំណេរថា៖ សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ផ្លូវបេតុង១ខ្សែប្រវែងជាង១ពាន់ម៉ែត្រ ដល់ពលរដ្ឋក្នុងស្រុកមេសាង ខេត្តព្រៃវែង
សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យផ្កាសាមគ្គី ពិធីវេរប្រគេនដីទំហំ ២៦.០៧០ ម៉ែត្រក្រទ្បា និងការផ្តល់ផ្លូវបេតុង ១ខ្សែ ប្រវែង ១.១៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តពោធិសាលា (ហៅវត្តយាង) និងប្រជាពលរដ្ឋនៅភូមិយាងតូច ឃុំជីផុច […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករាកើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ឯកឧត្តម ហ៊ុន ម៉ានី […]
សហភាពអឺរ៉ុប ប្ដេជ្ញាបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា
សហភាពអឺរ៉ុប តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចម្បងៗ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នៅក្នុងជំនួបឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង […]
ក្រសួងសាធារណការ ប្រកាសបដិសេធការចុះផ្សាយរបស់កាសែត The Cambodia Daily ជុំវិញគម្រោងកំណាត់ផ្លូវជាតិលេខ៤
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបដិសេធការចុះផ្សាយរបស់កាសែត The Cambodia Daily Khmer ដែលបានចោទប្រកានថា មានភាពមិនប្រក្រតីជុំវិញគម្រោងកំណាត់ផ្លូវជាតិលេខ៤។ សេចក្តីបំភ្លឺព័ត៌មានក្រសួងសាធារណការ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ កាសែត THE CAMBODIA DAILY បានចុះផ្សាយព័ត៌មានតាមរយៈគេហទំព័រ “www.cambodiadaily.com” និងFacebook ផេក “The Cambodia Daily […]
កម្ពុជា អរគុណគុយបា ដែលគាំទ្រលើការប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការ ផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជសាស្ត្រ។ […]
គិតត្រឹមដំណាច់ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានកាត់ឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)សម្រេចវឌ្ឍនភាពការងារសាងសង់បាន ១៦% ហើយ
គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១៦ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្នការងារសម្រេចបាន៖ ១.)ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ […]
កម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តធ្វើឲ្យស៊ីជម្រៅបន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី
នៅចំពោះមុខឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្ននេះអូស្ត្រាលីបានប្រែក្លាយពី “ម្ចាស់ជំនួយ” ទៅជា “ដៃគូអភិវឌ្ឍន៍”របស់កម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់ដោយសុទិដ្ឋិនិយម ចំពោះកំណើនពាណិជ្ជកម្ម និងការវិនិយោគ […]
ក្រុមអ្នកជំនាញ បញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២ របស់ប្រាសាទអង្គរវត្ត អាយុកាលជិត១ពាន់ឆ្នាំ
រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង […]