មុំបីជាតំបន់ច្រមុះព្រំប្រទល់នៃប្រទេសកម្ពុជា ថៃ និងឡាវ មានទីតាំងស្ថិតនៅលើដងភ្នំរែក មានខេត្តព្រះវិហារ(កម្ពុជា) ខេត្តអ៊ូប៊ុន(ថៃ) និងខេត្តចំប៉ាសាក់ (ឡាវ)។ ច្រកព្រំដែនប្រវត្តិសាស្ត្រនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធរយ:ពេលខ្លីមួយរវាងកងទ័ពថៃ និងកម្ពុជា។ ការប៉ះទង្គិចអាវុធគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត។ […]
Archives
ក្រោយចរចា កម្ពុជា-ថៃ ឯកភាពគ្នា៤ចំណុច ខណៈកម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នា
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានជួបចរចាគ្នា នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ នៅវេលាម៉ោង១៥:៣០នាទីរសៀល នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោយយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែនមុំបី។ ក្នុងការជួបចរចាគ្នានេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រីឯភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ Pana Klaewblaudtuk […]
ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ និងជាតំណាងឲ្យទីប្រឹក្សាអនុប្រធាន ប្រធានក្រុមនិងសមាជិកទាំងអស់នៃក្រុមយុវជនបូជាការពារយុត្តិធម៌ សូមបង្ហាញនូវក្ដីគោរពទៅដល់កងទ័ពជួរមុខ ក្រុមយុវជនទាំងអស់រួមគ្នាចូលរួម ថវិកាសរុប ២០០០លានរៀល (ពីរពាន់លានរៀល)និងអង្ករ ១០០ តោន គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២៥ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ […]
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសពព្រឹន្ទបាលឯក សួន រ៉ោន ពលីជីវិតដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី
លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ នារសៀលថ្ងៃទី២៩ ខែឧសភានេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ […]
បញ្ហាព្រំដែន! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់ពេល យើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព […]
តុលាការអាមេរិករារាំងពន្ធគយរបស់លោក Trump ដោយចោទប្រកាន់ថាប្រធានាធិបតីប្រើអំណាចហួសព្រំដែន
តុលាការពាណិជ្ជកម្មអាមេរិកបានរារាំងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយបានរកឃើញថាប្រធានាធិបតីរូបនេះបានប្រើប្រាស់អំណាចហួសព្រំដែន ដោយការដាក់ពន្ធលើការនាំចូលពីដៃគូពាណិជ្ជកម្មសហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៩ ខែឧសភានេះ។តុលាការពាណិជ្ជកម្មអន្តរជាតិថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកផ្តល់ឱ្យសភានូវសិទ្ធិអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតដែលមិនត្រូវបានបដិសេធដោយអំណាចគ្រាអាសន្នរបស់ប្រធានាធិបតីដើម្បីការពារសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ចៅក្រមក៏បានបញ្ជាឱ្យរដ្ឋបាល ត្រាំ ចេញបទបញ្ជាថ្មីដែលឆ្លុះបញ្ចាំងពីដីកាអចិន្ត្រៃយ៍ក្នុងរយៈពេល ១០ថ្ងៃ។ ប៉ុន្មាននាទីក្រោយមក រដ្ឋបាល ត្រាំ បានប្តឹងឧទ្ធរណ៍ និងបានសាកសួរពីសិទ្ធិអំណាចរបស់តុលាការ។យ៉ាងណាម៉ិញ តុលាការបានធ្វើឱ្យមានសុពលភាពភ្លាមៗជាមួយនឹងបទបញ្ជាទាំងអស់របស់លោក ត្រាំ លើពន្ធគយចាប់តាំងពីខែមករាដែលត្រូវបានចាក់ឫសនៅក្នុងច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលជាច្បាប់ដើម្បីដោះស្រាយការគំរាមកំហែង «មិនធម្មតា និងវិសាមញ្ញ» អំឡុងពេលមានអាសន្នជាតិ៕ ដោយ៖ […]
លោក Netanyahu៖ មេដឹកនាំក្រុមហាម៉ាស់ លោក Mohammad Sinwar ត្រូវបានសម្លាប់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា លោក មាហាមេដ ស៊ីនវ៉ា (Mohammad Sinwar) ប្រធានតំបន់ហ្កាហ្សា (Gaza) របស់ក្រុមហាម៉ាស និងជាបងប្រុសរបស់មេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងជាមេក្លោងនៃការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣ គឺលោក យ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលត្រូវបានសម្លាប់កាលពីប៉ុន្មានខែមុន។ នេះបើយោងតាមការផ្សាយចេញពីទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី២៩ […]
មហាសេដ្ឋី Elon Musk បានចាកចេញពីរដ្ឋបាល Trump ក្រោយមានជម្លោះជាមួយរដ្ឋមន្ត្រីធំៗ
មហាសេដ្ឋី អ៊ីលុន ម៉ាស់ (Elon Musk) បានចាកចេញពីរដ្ឋបាល ត្រាំ (Trump) បន្ទាប់ពីដឹកនាំស្ថាប័នដ៏ច្របូកច្របល់ ក្នុងអំឡុងពេលដែលលោកបានគាំទ្រទីភ្នាក់ងារសហព័ន្ធជាច្រើន ប៉ុន្តែទីបំផុតបានបរាជ័យ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៩ ខែឧសភានេះ។ ការចាកចេញរបស់លោកគឺលឿននិងមិនទៀងទាត់។ ហើយលោក ម៉ាស់ ថ្លែងអំណរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងពេលដែលលោកជាបុគ្គលិករដ្ឋាភិបាលពិសេសជាមួយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ យ៉ាងណាម៉ិញ លោក ម៉ាស់ បានប៉ះទង្គិចជាមួយសមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់បំផុតរបស់លោក ត្រាំ […]
ទោះបីកំពុងនៅជប៉ុន ប៉ុន្តែសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែទទួលខុសត្រូវគ្រប់គ្រងសភាពការណ៍នៅតំបន់ព្រំដែន និងអំពាវនាវទប់ស្កាត់កុំឱ្យបញ្ហារីកធំក្លាយជាជម្លោះជាតិសាសន៍
ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ ក្នុងនោះក៏មានការលើកឡើងជាសំនួរថា តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? ជាការឆ្លើយតប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនជនរួមជាតិដោយខ្លីថា ទោះបីរូបសម្តេចកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ […]
ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ មិនគួរផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន
ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ បានចេញសេចក្តីថ្លែងការណ៍រួម អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ មិនគួរផ្សព្វផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មិនពិតទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន ដែលនាំឲ្យមានការភាន់ច្រឡំ នៅយប់ថ្ងៃទី២៨ ខែឧសភានេះ។