សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២៨ ខែឧសភា៖ ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ […]
Archives
កម្ពុជា ថៃ រក្សាសុខជាជាងមានជម្លោះក្នុងផ្ទៃអាស៊ានតែមួយ!
ត្រឹមឆ្នាំ២០២៥នេះ កម្ពុជា-ថៃ ភ្ជាប់ទំនាក់ទំនងជាមួយគ្នាមានអាយុ ៧៥ឆ្នាំហើយ ដោយថ្មីៗនេះប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានប្រារព្ធខួបយ៉ាងឱឡារឹក ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីថៃបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅភ្នំពេញ។ កម្ពុជា ថៃ តែងតែពិភាក្សាគ្នាជារឿយៗ ដើម្បីផ្លាស់ប្តូរទស្សនៈរួមបន្តពង្រឹងកិច្ចសហការប្រតិបត្តិការទ្វេភាគី រហូតបានលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តថែមទៀត។ បើទោះបីមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញ៉ាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ប្រទេសទាំងពីរតែងមានការប៉ះទង្គិចគ្នាលើរឿងព្រំដែនដែលមិនទាន់ដោះស្រាយចប់ ហើយព្យាយាមដោះស្រាយដោយសន្តិវិធី បើដឹងថា ក្រុមប្រឆាំងក្នុងប្រទេសរៀងៗខ្លួនមានឆន្ទៈរុញរឿងព្រំដែនកើតឡើងក៏ដោយដើម្បីកេងចំណេញនយោបាយ។ យ៉ាងណា តាំងពីអាណត្តិមុនៗមក ប្រមុខដឹកនាំព្រះរាជាណាចក្រទាំងពីរ បន្តដោះស្រាយជាបន្តបន្ទាប់ ពិសេសលើកិច្ចការព្រំដែន។ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ឧសភានេះ ក្រោយមេដឹកនាំទាំងពីរបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី […]
ក្រសួងការពារជាតិ៖ការប៉ះទង្គិចនៅតំបន់ព្រំដែនមុំបី បណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ដោយសារកងទ័ពថៃ បានបាញ់ប្រហារមុន
ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥នេះ ។ កងទ័ពកម្ពុជា ដែលបានពលីនេះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ […]
ឯកអគ្គរាជទូតថៃចូលក្រាបថ្វាយបង្គុំគាល់ដើម្បីថ្វាយអង្ករ នៅក្នុងឪកាសចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្នុងឱកាសនៃខួបគម្រប់ ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ
កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឲ្យ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់ និងថ្វាយនូវអង្ករដែលជាពូជស្រូវក្នុងស្រុករបស់កម្ពុជាផ្ទាល់ចំនួន ៣ ពាន់គីឡូក្រាម (៣ តោន) ដើម្បីចូលរួមដង្ហែរតាមព្រះរាជសកម្មភាពសប្បុរសធម៌របស់ទ្រង់ ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក […]
ស៊ីរី និងអ៊ីស្រាអែល បានចរចាដោយផ្ទាល់ផ្តោតលើសន្តិសុខតាមបណ្តោយព្រំដែន
អ៊ីស្រាអែល និងស៊ីរីកំពុងទាក់ទងគ្នាដោយផ្ទាល់ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបើកកិច្ចប្រជុំទល់មុខគ្នា ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងការពារជម្លោះនៅក្នុងតំបន់ព្រំដែនរវាងសត្រូវដ៏យូរលង់។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី២៨ ខែឧសភានេះ។ ទំនាក់ទំនងនេះបានបង្ហាញពីការអភិវឌ្ឍន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងរដ្ឋដែលមានភាគីផ្ទុយគ្នានៃជម្លោះនៅមជ្ឈិមបូព៌ាអស់ជាច្រើនទស្សវត្សមកហើយ ខណៈដែលសហរដ្ឋអាមេរិកលើកទឹកចិត្តដល់មេដឹកនាំអ៊ីស្លាមនិយមថ្មីនៅទីក្រុងដាម៉ាស (Damascus) ឱ្យបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល និងអ៊ីស្រាអែលបន្ធូរបន្ថយការទម្លាក់គ្រាប់បែកលើស៊ីរី។ កាលពីដើមខែនេះ ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក អាមេដ អាល់ហ្សារ៉ា (Ahmed al-Sharaa) បានបញ្ជាក់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែលថា លោក មានគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹង។ យ៉ាងណាម៉ិញ អ៊ីស្រាអែលបានកាន់កាប់តំបន់ […]
អាល្លឺម៉ង់គំរាមប្រឆាំងនឹងអ៊ីស្រាអែល ដែលវាយប្រហារគ្មានហេតុផលនៅទីក្រុងហ្កាហ្សា
រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់បានគំរាមកំហែងវិធានការមិនជាក់លាក់ប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ហើយថាទីក្រុងប៊ែរឡាំងនឹងមិនបញ្ចេញអាវុធប្រើដើម្បីបំពានច្បាប់មនុស្សធម៌ទេ ខណៈដែលអាល្លឺម៉ង់និងអធិការបតី ហ្រ្វីដ្រីច ម៊ហ្ស (Friedrich Merz) បានស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពអ៊ីស្រាអែលនៅហ្គាហ្សា។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភានេះ អាឡឺម៉ង់ រួមជាមួយនឹងសហរដ្ឋអាមេរិក បានបន្តគាំទ្រការប្រព្រឹត្តរបស់អ៊ីស្រាអែលតាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស់ ទោះបីជាអ៊ីស្រាអែលកាន់តែឯកោជាអន្តរជាតិក៏ដោយ។ ការផ្លាស់ប្តូររបស់អាល្លឺម៉ង់កើតឡើងនៅពេលដែលសហភាពអឺរ៉ុបកំពុងពិនិត្យមើលគោលនយោបាយអ៊ីស្រាអែល ហើយចក្រភពអង់គ្លេស បារាំង និងកាណាដាក៏បានគំរាមកំហែង «សកម្មភាពជាក់ស្តែង» ជុំវិញតំបន់ហ្គាហ្សាផងដែរ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ […]
ការពិត! បង្គោលអង់តែនទូរស័ព្ទនៅភ្នំខ្នងផ្សារ គឺមានរាងដូចដើមឈើ មិនមែនដូចរូបកាត់តបំភ្លៃនោះទេ
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ធ្វើការបដិសេធចំពោះការផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពីការពិតភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទ នៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា៖១) រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺខុសពីការពិត គឺការកាត់ត មិនមានករណីនេះកើតឡើងនៅទីតាំងជាក់ស្តែងដូចមានក្នុងរូបភាពនោះទេ២) ក្រសួងបរិស្ថាន សហការជាមួយក្រសួងប្រៃសនីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរស័ព្ទ ដែលមានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរស័ព្ទនឹងសង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ […]
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ កិច្ចព្រមព្រៀងទ្វេភាគីណាមួយវាយប្រហារជាមួយពន្ធអាមេរិកនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ាននោះទេ
មេដឹកនាំអាស៊ីអាគ្នេយ៍បានឈានដល់ការយោគយល់គ្នាកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងទ្វេភាគីណាមួយដែលពួកគេអាចនឹងវាយប្រហារជាមួយសហរដ្ឋអាមេរិកលើពន្ធលើពាណិជ្ជកម្មនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសសមាជិកនោះទេ។ នេះបើយោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់នៅថ្ងៃទី២៨ ខែឧសភានេះ។ លោក អាន់វ៉ា ដែលជាប្រធានបច្ចុប្បន្ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានលើកឡើងថា មានការឯកភាពគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ថាកិច្ចព្រមព្រៀងណាមួយដែលបានចរចាជាមួយទីក្រុងវ៉ាស៊ីនតោននឹងធានាផលប្រយោជន៍នៃតំបន់ទាំងមូលត្រូវបានការពារ។ កិច្ចប្រជុំអាស៊ានបានធ្វើឡើងក្នុងពេលដែលមានការប្រែប្រួលទីផ្សារពិភពលោក និងកំណើនសេដ្ឋកិច្ចយឺត ហើយចំពេលមានភាពមិនប្រាកដប្រជាអំពីសង្គ្រាមពាណិជ្ជកម្មដែលបានកើតឡើងចាប់តាំងពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) អំពីការដកពន្ធ។ អាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធគយ ដោយប្រទេសចំនួនប្រាំមួយរបស់ខ្លួនប្រឈមនឹងការយកពន្ធចន្លោះពី ៣២% […]
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខភាព Miss Cosmo Cambodia 2025 សុទ្ធតែខ្លាំងៗ
ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Miss Cosmo Cambodia 2025 កាន់តែធ្វើឱ្យអ្នកគាំទ្រ ភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍ខ្លាំង
ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២៦ ទៅកាន់គណៈកម្មការទី៣ ដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤