ចិនបានបង្ហាញយន្តហោះគ្មានមនុស្សបើក Jiutian SS-UAV ដែលមានឥទ្ធិពលខ្លាំងបំផុត មានរហ័សនាមថា Drone Mothership។ វាប្រៀបដូចសត្វមយូរ៉ា (Jiutian) ត្រូវបានគេចាត់ទុកថា ជាចំណុចកណ្តាលនៃកងកម្លាំងទ័ពអាកាស PLA ដែលមានសមត្ថភាពបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក kamikaze រហូតដល់ ១០០គ្រឿង មីស៊ីល និងធ្វើប្រតិបត្តិការស្មុគ្រស្មាញក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ចិនបានប្រកាសថាវាជាថ្ងៃរះនៃយុគសម័យថ្មីនៃអំណាចអាកាស។ ហោះហើរបានរយៈចម្ងាយ ៧,០០០ គីឡូម៉ែត្រ បណ្តែតខ្លួនលើអាកាសរយៈពេល ១២ម៉ោង និងហោះបានកម្ពស់ […]
Archives
ប្អូនៗជាង ២០០នាក់ លាន់មាត់សរសើរសម្លតុងយ៉ាំបង្កង ចំអិនផ្ទាល់ដៃពីលោកឧកញ៉ា ឡេង និមល និងលោកជំទាវ ជាមួយនឹងការចែកសម្ភារៈសិក្សា
មិនមែនមួយ មិនមែនពីរ គឺច្រើនកន្លែងហើយ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែចុះធ្វើម្ហូបសម្លរតុងយ៉ាំបង្កងជាច្រើនខ្ទះត្នោត ចែកជូនលោកយាយ លោកតា អ៊ំ ពូ មីង ក្មេងៗសិស្សានុសិស្ស នៅតាមមណ្ឌល និងនៅសាលាជាច្រើនទូទាំងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រួមជាមួយនឹងក្រុមការងារ បានបន្ដយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ ស្នាមញញឹមដល់កុមារកម្ពុជាជាង២០០នាក់ នៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកជុំគិរី […]
សមាជិកក្រុមចម្រៀងរ៉េបអៀរឡង់ Kneecap ត្រូវបានចោទប្រកាន់ពីបទគាំទ្រអំពើរភេរវកម្ម បន្ទាប់ពីបានបង្ហាញទង់ជាតិក្រុមហេសបូឡាលើឆាកតន្ត្រី
សមាជិកម្នាក់នៃក្រុមចម្រៀងរ៉េបអៀរឡង់ Kneecap ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម បន្ទាប់ពីបានបង្ហាញទង់ជាតិគាំទ្រក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមប៉ូលិសអង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធ ទី២១ ខែឧសភានេះ។ ប៉ូលីសប្រចាំតំបន់ Metropolitan បានឱ្យដឹងថា លោក លីម អូហាន់ណា (Liam O’Hanna) បានបង្ហាញទង់ជាតិក្នុងអំឡុងពេលកម្មវិធីមួយរបស់ក្រុមនៅទីក្រុងឡុងដ៍ក្នុងខែវិច្ឆិកា។ ដោយបន្ថែមថា លោក អូហាន់ណា អាយុ ២៧ឆ្នាំរូបនេះ បានបង្ហាញទង់ជាតិ «នៅក្នុងវិធីបែបនេះឬក្នុងកាលៈទេសៈបែបនេះដើម្បីបង្កឱ្យមានការសង្ស័យសមហេតុផលថាលោកគឺជាអ្នកគាំទ្រនៃអង្គការដែលបានកំណត់» ក្នុងករណីនេះត្រូវបានកំណត់ថាជាក្រុមហេសបូឡា។ […]
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍។ អនុសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា C.V.A នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ […]
បញ្ចប់ការរស់នៅរបស់ពលរដ្ឋក្នុងអគារចំណាស់ទ្រុឌទ្រោមអាយុកាល៧៥ឆ្នាំ ចាប់ពេលនេះតទៅ!
អគារអង្គរមានជ័យ ជាសំណង់ប្រវត្តិសាស្រ្ត និងអតីតសណ្ឋាគារចាស់ សាងសង់តាំងពី ទសវត្សឆ្នាំ ១៩៥០ ស្ថិតនៅលើផ្លូវព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម ត្រូវបានអាជ្ញាធរចាប់ផ្តើមហ៊ុំព័ទ្ធហើយ ដោយសារមានការព្រួយបារម្ភខ្ពស់ អំពីស្ថានភាពទ្រុឌទ្រោមដែលអាចនាំឱ្យបាក់រលំដោយថាហេតុ។ បើទោះបីជាមាន៤គ្រួសារ នៅតែរស់នៅជាន់ផ្ទាល់ដីនិងប្រកបអាជីវកម្មដោយមិនព្រមចាកចេញក៏ដោយ។ ស្ថានភាពនៃអគារ មានសភាពទ្រុឌទ្រោម យ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស អស់រយៈពេលជាយូរឆ្នាំ ដែលជាហេតុធ្វើឱ្យអគារទាំងមូល ទទួលរងនូវការខូចខាតប្រេះសាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយ ខូចអស់ប្រមាណ ៥០% អាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។ […]
អតីតអ្នកនយោបាយអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅសាលាអាមេរិកវរជនក្នុងទីក្រុង Madrid
ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់អតីតអ្នកនយោបាយអ៊ុយក្រែនម្នាក់កាលពីថ្ងៃពុធ នៅខាងក្រៅសាលារៀនមួយកន្លែងនៅជាយក្រុងម៉ាឌ្រីដ នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអេស្ប៉ាញបានបញ្ជាក់នៅថ្ងៃទី ២២ ខែឧសភានេះ។ អតីតនយោបាយ អែនដ្រី ផូតនូវ (Andriy Portnov) អាយុ ៥១ ឆ្នាំពីមុនគឺជាជំនួយការជាន់ខ្ពស់របស់អតីតប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីលោក វីកតូ យ៉ានុកូវីច (Viktor Yanukovich) ដែលត្រូវបានបណ្តេញចេញពីការបះបោរដ៏ល្បីបំផុតឆ្នាំ ២០១៤។ លោក ផូតនូវ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤ ហើយបានប្រឈមមុខនឹងការស៊ើបអង្កេតនៅក្នុងប្រទេសអ៊ុយក្រែនជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ និងការកេងបន្លំ។ លោកត្រូវបានគេកំណត់គោលដៅជាមួយនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប […]
បណ្តាប្រទេសនៅអឺរ៉ុបថ្កោលទោសអ៊ីស្រាអែលចំពោះការវាយលុកយោធានៅតំបន់ហ្គាហ្សាកាន់តែខ្លាំង
នៅពេលដែលអ៊ីស្រាអែលបង្កើនយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប បណ្តាប្រទេសអ៊ឺរ៉ុបកាន់តែច្រើនឡើងកំពុងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង និងអំពាវនាវឱ្យមានផលវិបាកជាក់ស្តែង។ វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងបានជំរុញឱ្យអឺរ៉ុបពិចារណាឡើងវិញអំពីទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឱ្យដឹងកាលពីថ្ងៃពុធថា ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំថ្ងៃដំបូងនៃប្រតិបត្តិការចុងក្រោយនេះ ដោយបន្ថែមថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីខែតុលាឆ្នាំ ២០២៣ បានកើនឡើងដល់ ៥៣,៦៥៥ នាក់។ ថ្មីៗនេះ អ៊ីស្រាអែលបានយល់ព្រមដកការបិទផ្លូវរយៈពេលពីរខែ និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយសង្គ្រោះមានកម្រិតចូលទៅក្នុងតំបន់។ អ្នកនាំពាក្យអង្គការសហប្រជាជាតិថា រថយន្តជំនួយបន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា ខណៈដែលនីតិវិធី ការព្រួយបារម្ភអំពីសុវត្ថិភាព និងម៉ោងពន្លឺថ្ងៃដែលមានកំណត់សម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានរារាំងការដឹកជញ្ជូនទំនិញ។ ទន្ទឹងគ្នានេះ រដ្ឋមន្ត្រីការបរទេសចំនួន ១៧ នាក់នៃសហភាពអឺរ៉ុប (EU) […]
ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលនៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធានាដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធានាដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា។ នេះបើតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ព្រះរាជសាររបស់ព្រះករុណា […]
អ្នកឧកញ៉ា ម៉ៅ ចំណាន « មានអ្វីយើងលើកយកមកជជែកគ្នាដោយបើកចំហ »
ខណៈពេលដែល សមាគមសិល្បករខ្មែរ បើកកិច្ចប្រជុំការងារជាមូយសមាជិករបស់ខ្លូនក្នុងរយៈពេលមួយឆ្នាំ នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៥ នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកចំៗថា « បើមានអ្វីយើងលើកយកមកជជែកគ្នាដោយបើកចំហ ! » ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា ៖« រយៈពេលមួយឆ្នាំហើយ ដែលបងប្អូនសមាជិកសកម្មភាគច្រើនបានចូលរួមយ៉ាងសកម្មភាពជាមួយនឹងសមាគមសិល្បករខ្មែរ នៅក្នុងអាណត្តិទី៦ ដែលដឹកនាំដោយនាងខ្ញុំផ្ទាល់ ។ […]
សម្តេច ឃួន សុដារី៖ កម្ពុជាមានសំណាងដែលមានថ្នាក់ដឹកនាំកំពូលមានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយលើការងារការទូត
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជានិងសភាពការណ៍អន្តរជាតិ” ដែលបានប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ ដែលមាន សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ជាបិតាសន្តិភាពកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃនយោបាយការបរទេសរបស់កម្ពុជា មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់សង្គ្រាម រហូតស្វែងរកបាននូវសុខសន្តិភាពពេញលេញ […]