ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកក្កដានេះ បានចេញសេចក្ដីណែនាំ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល។ ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល ទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម(អតប) ដូចខាងក្រោម៖ ១. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញ នាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០(ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ […]
Category: សេដ្ឋកិច្ច
ក្រុមវារីវប្បករមិនបោះបង់សេចក្តីសង្ឃឹមក្នុងការផលិតត្រីសម្រាប់នាំចេញទៅទីផ្សារចិន
បើទោះបីមុខរបរចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកពិបាករកប្រាក់ចំណេញដូចនាពេលសព្វថ្ងៃ ក្រុមវារីវប្បករឬក្រុមអ្នកចិញ្ចឹមត្រីនៅប្រកាន់ខ្ចប់ដោយមិនបោះបង់សេចក្តីសង្ឃឹមរបស់ខ្លួនក្នុងការផលិតត្រីដើម្បីនាំចេញទៅទីផ្សារប្រទេសចិនឬទីផ្សារផ្សេងទៀតនាពេលខាងមុខ។
កម្ពុជា-ហ្គាណា នឹងរួមគ្នាវិនិយោគលើវិស័យកសិកម្ម សំដៅចូលរួមធានាសន្តិសុខស្បៀងទ្វេភាគី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញសក្កានុពល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រាប់ប្រទេសហ្គាណា ខណៈលោកក៏បានបង្ហាញការស្វាគមន៍ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្គាណា និងកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យកសិកម្ម សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀងផងដែរ។
វៀតណាមមានតម្រូវការគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាជាង៥៧ម៉ឹនតោនក្នុងរយៈពេល៦ខែ
នៅក្នុងរយៈពេល៦ខែឬគិតត្រឹមឆមាសទី១ដើមឆ្នំា២០២៣នេះកម្ពុជាផលិតស្វាយចន្ទីឆៅបានប្រមាណ៦១ម៉ឺនតោន ហើយបាននាំ ចេញទៅប្រទេសវៀតណាមបានជាង៥៧ម៉ឺនតោន គិតជាទឹកប្រាក់មានប្រមាណ៧៨៥ លានដុល្លាអាមេរិកថយចុះ ១៣,៩៤% បើធៀបរយៈកាលដូចគ្នាទៅនឹង២០២២។
វិស័យឧស្សាហកម្មកម្ពុជា រំពឹងថានឹងមានកំណើន៣៩ភាគរយក្នុងឆ្នាំនេះ
វិស័យឧស្សាហកម្មនៅកម្ពុជា រំពឹងថា នឹងមានកំណើនរហូតដល់៣៩ភាគរយ នៅក្នុងឆ្នាំ២០២៣ នេះ ទស្របពេលដែលគម្រោងវិនិយោគថ្មីៗបន្ថែមទៀតនៅលើវិស័យបច្ចេកវិទ្យានិងវិស័យធនធានរ៉ែ នៅក្រោយដំណើរការបោះឆ្នោតខាងមុខនេះ ។
ត្រឹម៦ខែ ឆ្នាំ២០២៣៖ កម្ពុជា រកចំណូលបានជិត២៣០លានដុល្លារ ពីការនាំចេញអង្ករ
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃដើមឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីជំនាញជំរុញការងារចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង និងប្រហុកសៀមរាប
ដើម្បីសំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើឱ្យសមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្តទិសដៅការងារ ដោយជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង និងប្រហុកសៀមរាប។
ខេត្តត្រូវប៉ាន់! ប្រមុខរដ្ឋាភិបាលប្រកាសថា ខេត្តកំពង់ស្ពឺនឹងមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយ មានសមត្ថភាពផលិត ២លានតោនក្នុងមួយឆ្នាំ
នាពេលខាងមុខ ខេត្តកំពង់ស្ពឺនឹងមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ដែលនឹងរួមចំណែកផ្គង់ផ្គង់ស៊ីម៉ងត៍នៅទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមាននរណានឹកស្មានដល់ថា កំពង់ស្ពឺមានការអភិវឌ្ឍន៍ […]
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការឆាប់ៗនេះ
បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck […]
កម្ពុជា បើកច្រកទីផ្សារនាំចេញអង្ករក្នុងបរិមាណដ៏ធំលើដំបូងទៅកាន់ប្រទេសហ្វីលីពីន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានសម្ពោធការនាំចេញអង្ករ កម្ពុជាក្នុងបរិមាណធំលើកដំបូងចំនួន ២ ៥៧៥តោន ទៅកាន់ប្រទេសហ្វីលីពីន។ កម្មវិធីអបអរសាទរនៃការប្រកាសបើកច្រកទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណៈរដ្ឋហ្វីលីពីន និងមន្ត្រីក្រសួងការបរទេស ក្រសួងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា […]