សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាត អារ៉ាប់រួម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។ ក្នុងឱកាសចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំងនៅព្រឹកមិញនេះ សម្តេចតេជោ […]
Category: សេដ្ឋកិច្ច
ប្រធានសភាពាណិជ្ជកម្ម បង្ហាញពីសក្កានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួម
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអេមីរ៉ាតអារ៉ាប់រួម ខណៈអ្នកឧកញ៉ា ថែមទាំងបានលើកបង្ហាញពីសក្កានុពលសំខាន់ៗរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួមថែមទៀតផងដែរ។
បារាំង ប្តេជ្ញាបន្តសហការជាមួយកម្ពុជា ដោយផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣
ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ពិសេសផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។
អ្នកល្វាឯម និងអ្នកកៀនស្វាយត្រូវប៉ាន់ហើយ
ស្ពានឆ្លងកាត់ទន្លេមេគង្គ១ទៀត ដែលមានប្រវែង ១,៦០០ម៉ែត្រ ចំណាយថវិកាជាង ២៣២ លានដុល្លារ និងរយៈពេលសាងសង់ចំនួន ៤៨ខែ
កម្ពុជា-ថៃ ដាក់ឲ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈ QR Code
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Sethaput Suthiwartnarueput ទេសាភិបាល ធនាគារកណ្តាលថៃ បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។ ក្នុងនៅភាគីទាំងពីរ បានប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ – ដំណាក់កាលទី២៖ ថៃស្កេនឃ្យូអរកូតនៅកម្ពុជា។ នេះបើតាមធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៧ ខែមិថុនានេះ។ […]
អតីតអ្នកបួសម្នាក់ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្រ្តី
លោក ងួន ស្តេចភក្តី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំង
កម្ពុជា-វៀតណាម បន្តសុពលភាពលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម” សម្រាប់ឆ្នាំ២០២៣-២០២៤ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី គឺធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ តាមរយៈសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០០៥ នៅទីក្រុងហាណូយប្រទេសវៀតណាមសំដៅរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយ សម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។ កិច្ចសម្របសម្រួល សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលបានចុះហត្ថលេខានាពេលនេះ គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ […]
កម្ពុជា សម្រេចផែនការនាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ត្រឹមខែឧសភាឆ្នាំនេះ
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៧ ខែឧសភានេះ បើកកិច្ចប្រជុំផ្តោតទៅលើវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈយោគយល់លើកទី៦ ស្តីអំពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន លើបរិមាណចំនួន ៤០ម៉ឺនតោន ដែលបានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់រយៈពេល ១៧ខែ ដែលគិតមកដល់ត្រឹមដើមខែឧសភា ឆ្នាំ២០២៣ គឺការអនុវត្តលើអនុស្សរណៈយោគយល់លើកទី៦ សម្រាប់បរិមាណចំនួន ៤០ម៉ឺនតោនត្រូវបានអនុវត្តន៍សម្រេចបានតាមផែនការទាំងស្រុង។ កិច្ចប្រជុំធ្វើឡើងតាមប្រព័ន្ធអនឡាញពីចំងាយ ដែលភាគី COFCO ដឹកនាំដោយ លោក Zhao KAI […]
៤ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូលពន្ធ-អាករបានជិត ១ ៦០០លានដុល្លារ
ក្នុងខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣,១១ លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សរុបរយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) […]
ដំណឹងល្អ! ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅចិន
យោងតាម សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិនអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។