នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO […]
Category: សេដ្ឋកិច្ច
ក្រុមអ្នកវិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ជាមួយCDC
ក្រោមការសម្របសម្រួលនិងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀតដែលមានបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ក្នុងជំនួបនេះ ឯកឧត្តម នុត […]
រាជរដ្ឋាភិបាល បង្កើតការងារជាង៣០ម៉ឺនកន្លែងជូនពលរដ្ឋ តាមរយៈគម្រោងវិនិយោគ៤៤០គម្រោងដែលCDCអនុម័តក្នុងរយៈពេល៧ខែឆ្នាំនេះ
បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លាន ដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ជាការកត់សម្គាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រឹមតែរយៈពេល៧ខែ […]
សញ្ញាណល្អ! វិនិយោគិនអាមេរិក ចុះមកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ខណៈតំណាងកម្ពុជា ត្រៀមចេញទៅជំរុញការវិនិយោគនៅអូស្ត្រាលី នាចុងខែសីហានេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group […]
ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេនៅចិន មានបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាផ្អាកការនាំចូលពីថៃ
ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន បង្ហាញពីបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជា ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី លី ជៀ (Li Jie) […]
ក្រុមអ្នកធុរកិច្ចម៉ាឡេស៊ី មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានបញ្ជាក់ថា សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា […]
CDC ប្រាប់ក្រុមអ្នកធុរកិច្ចម៉ាឡេស៊ី ពីចំណុចពិសេសរបស់កម្ពុជា ដែលជាទីតាំងគួរដាក់ទុនវិនិយោគ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល […]
ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២៦ ទៅកាន់គណៈកម្មការទី៣ ដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤
ចំពោះមុខ USCC កម្ពុជាប្តេជ្ញាពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ទៅកាន់ទីផ្សាអាមេរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ការលើកឡើងនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃ គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាម៉េរិក-ចិន(The U.S.-China Economic and Security Review Commission – […]
ក្រុមហ៊ុនមកពីចិន បង្ហាញបំណងវិនិយោគលើការចម្រាញ់ប្រេងឆៅ នៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែងនូវចំណាប់អារម្មណ៍ […]

