មានកូន៣នាក់ហើយ តារាសម្តែងជើងចាស់ ច័ន្ទ តារាទី នៅតែចង់រៀបការគូថ្មីមិនឱ្យចាញ់ក្មេងៗឬ ?

ថ្មីៗនេះតារាសម្តែងជើងចាស់ ច័ន្ទ តារាទី បានប្រកាសថា ខ្លួននឹងរៀបការជាថ្មីម្តងទៀតនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ នេះដោយអ្នកនាងកំពុងមមាញឹកនៅក្នុងការដើរចែកធៀបការ ។  នៅពេលដែលឃើញតារាសម្តែង ច័ន្ទ តារាទី ប្រកាសអញ្ជើញមិត្តសិល្បករចូលរួមមង្គលការរបស់ខ្លួន បានធ្វើឱ្យមិត្តភក្តិក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើល ជាក់ស្តែងអ្នកស្រី ច័ន្ទ តារាទី ថែមទាំងបាននិយាយថា « ថ្ងៃនេះមកអញ្ជើញអ្នកម៉ែចូលរួមមង្គលការរបស់នាងខ្ញុំផងដែរ » ។ កន្លងមកអ្នកស្រី ច័ន្ទ តារាទី ធ្លាប់បានប្រកាសក្តែងៗថា នឹងមិនរៀបការជាថ្មីម្តងទៀតឡើយ ស៊ូនៅមេម៉ាយចិញ្ចឹមកូនទាំង៣នាក់ល្អ ជាងរៀបការមានគូថ្មី […]

ទេព បូព្រឹក្ស និង ជី ដេវីត សុំលេងឈុតធំ«ខ្លឹមនៃព្រះនគរ»ដាស់ស្មារតីស្នេហាជាតិ និងវប្បធម៌ !

តារាចម្រៀងរ៉េបប្តីប្រពន្ធ ជី ដេវីត និង ទេព បូព្រឹក្ស សុំលេងឈុតធំឱ្យកក្រើកដើមឆ្នាំ២០២៦នេះ ដែលមានឈ្មោះថា « ខ្លឹមនៃព្រះនគរ » ដើម្បីដាស់ស្មារតីស្នេហាជាតិ និងវប្បធម៌ ។ តារាចម្រៀងរ៉េបស្វាមីភរិយា ជី ដេវីត បានផ្អាកការរៀបចំប្រគំតន្រ្តីធំៗចំនួន២លើកមកហើយកាលពីបំណាច់ឆ្នាំ២០២៥ បន្ទាប់ពីមានការឈ្លានពានរបស់កងទ័ព ថៃ មកលើទឹកដី កម្ពុជា ដោយឡែកនៅដើមឆ្នាំ២០២៦នេះ អ្នកទាំងពីរបានប្រកាសរៀបចំការប្រគំតន្រ្តីជាថ្មីម្តងទៀត បន្ទាប់ពីសង្រ្គាមនៅព្រំដែនមានការស្ងប់ស្ងាត់ […]

កញ្ញា អ៊ិន លក្ខិណា យល់ស្របចំពោះការលើកពេលវេលារៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា !

កញ្ញា អ៊ិន លក្ខិណា ដែលជា Miss Cosmo ២០២៤ បានយល់ស្របជាមួយនឹងការលើកពេលវេលាសម្រាប់ការរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា ។  បើតាមគម្រោងកញ្ញា អ៊ិន លក្ខិណា ដែលជាអតី Miss Cosmo ជាប់ក្នុងលំដាប់ Top 10 នៅលើឆាកអន្តរជាតិ ត្រូវបង្ហែរនៅក្នុងក្បួនសម្រាប់ព្រឹត្តិការណ៍ សាទរកម្ពុជា ផងដែរនៅចុងខែធ្នូនេះរួមជាមួយសិល្បករជាច្រើនទៀត ប៉ុន្តែតាមការជូនដំណឹងពីគណកម្មការរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា បានចេញកាលពីពេលថ្មីនេះថា សម្រាប់ព្រឹត្តិការណ៍ សាទរកម្ពុជា ត្រូវលើកទៅពេលក្រោយវិញ ដោយហេតុផលប្រទេសជាតិកំពុងប្រឈមនឹងបញ្ហា សូមប្រមូលផ្តុំស្មារតី […]

ក្រោយមានបទឈប់បាញ់រវាង កម្ពុជា – ថៃ តារាចម្រៀង ខេម សម្តែងការដឹងគុណចំពោះវីរកងទ័ព !  

តារាចម្រៀង ខេម​ បានសម្តែងការដឹងគុណដល់វីរកងទ័ព បន្ទាប់ពីមានបទឈប់បាញ់រវាង កម្ពុជា – ថៃ ។  តារាចម្រៀង ខេម បានរៀបរាប់ថា « ទោះក្នុងស្ថានការណ៍ពេលលនេះមានបឈប់បាញ់បានរយៈពេលខ្លីរឺវែងប៉ុណ្ណា ខ្ញុំបាន ខេម សូមគោរពសម្តែងនូវការដឹងគុណចំពោះការលះបង់របស់បងៗ ប្អូនៗ ពួៗ ក្រុមគ្រួសារទាហានជួរមុខទាំងអស់ ដែលលោកគ្រប់គ្នាបានចំណាយនូវពេលវេលា បូជាសាច់ស្រស់ ឈាមស្រស់ បងប្អូនខ្លះក៏បានពលីបាត់ទៅហើយ ដើម្បីការពារបូរណភាពទឹកដី កម្ពុជា […]

គូស្វាមីភរិយា ទេព បូព្រឹក្ស និង ជី ដេវីត ថ្កោលទោស ថៃ ចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាល ! 

បន្ទាប់ពីកងទ័ព ថៃ ឈ្លានពាននិងបានវាយកម្ទេចរូបសំណាក ទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាព កម្ពុជា បានធ្វើឱ្យពិភពលោកថ្កោលទោសជាខ្លាំង ក្នុងនោះដែរគួស្វាមីភរិយាតារាចម្រៀងលោក ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើររបស់ ថៃ លើវិស័យសាសនា ។  តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានរៀបរាប់ថា « ក្នុងនាមខ្ញុំ និងភរិយាជាអ្នកបានដល់នូវការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពឱនលំទោនប្រកាន់ខ្ជាប់នូវការគោរពលទ្ធិ […]

តារាចម្រៀង ព្រាប សុវត្ថិ, ខេម, ខាន់ ជេមស៍ បន្តទទួលស្បៀង និងសម្ភារៈពីបងប្អូនដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក

ខណៈពេលដែលចំនួនបងប្អូនជនភៀសសឹកកើនឡើងជារៀងរាល់ថ្ងៃ សិល្បករសិល្បការិនីជាច្រើនបានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិការ ស្បៀងនិងសម្ភារៈប្រើប្រាស់ផ្សេងៗឱ្យបានច្រើនដើម្បីជួយដល់ពួកគាត់ដែលកំពុងរងគ្រោះ ជាក់ស្តែងតារាចម្រៀងជួរមុខលោក ព្រាប សុវត្ថិ លោក ខេម និងលោក ខាន់ ជេមស័ នៅតែបន្តទទួលថវិការ ស្បៀង និងសម្ភារៈផ្សេងៗជួយដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹក ។ តាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅតែបន្តទទួលជំនួយពីបសប្បុរសជនតាមទីជិតឆ្ងាយ តិចក្តីច្រើនក្តី ដើម្បីជួយដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹកដែលកំពុងរងគ្រោះនៅតាមព្រំដែនដោយសារតែការវាយប្រហាររបស់ទាហាន ថៃ ។ កំពូលតារាចម្រៀង […]

ទោះមានអ្នករិះគន់និងជំទាស់តែ នី មុន្នីនាថ ប្តេជ្ញាចិត្តដឹកនាំការដើរដោយជើងទទេរដើម្បីសន្តិភាព !

នៅទឹកដីខេត្ត សៀមរាប ជាច្រើនសប្តាហ៍ តារាសម្តែង នី មុន្នីនាថ នៅតែប្រឹងបន្តស្វែងរកជំនួយជាថវិការ និងស្បៀង ព្រមទាំងសម្ភារៈផ្សេងៗដើម្បីជួយដល់កងទ័ពជួរមុខនិងបងប្អូនជនភៀសសឹក ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺ នី មុន្នីនាថ បានបន្តដឹកនាំការដើរដោយជើងទទេរដើម្បីសន្តិភាព ទោះបីជាការដើរនេះទទួលរងនូវការរិះគន់និងទំទាស់ពីមហាជនមួយចំនួនក៏ពិតមែន តែនាងនៅបន្តធ្វើការងារនេះ ។  គ្រាន់តែ តារាសម្តែង នី មុន្នីនាថ ប្រកាសដើរដោយជើងទទេរភ្លាម បានធ្វើឱ្យមានការរិះគន់ និងមានមតិ ប្រឆាំងជាច្រើន រហូតមានអ្នកខ្លះបានសំណូមពរឱ្យនាងងាកទៅធ្វើការងារផ្សេងវិញល្អជាងធ្វើការងារអត់ប្រយោជន៍នេះ ។  មកទល់ពេលនេះតារាសម្តែង នី មុន្នីនាថ […]

នៅ សូនិតា និងសិល្បកររាប់រយនាក់រំពឹងថាព្រឹត្តិការណ៍« ដើរដើម្បីសន្តិភាព » កម្ពុជានឹងទទួលបានសន្តិភាពឆាប់ៗ !

ព្យុហយាត្រា « ដើរដើម្បីសន្តិភាព » របស់កូនខ្មែរកាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ បានធ្វើឱ្យកក្រើកពេញក្នុងនិងក្រៅប្រទេស សម្រែកសិល្បករសិល្បការិនីរាប់រយនាក់ជាមួយបងប្អូនប្រជាពលរដ្ឋ កម្ពុជា យ៉ាងច្រើនកុះករ បានលាន់លឺរំពងពេញផ្ទៃប្រទេស ដោយរំពឹងថា កម្ពុជា នឹងទទួលបានសន្តិភាពក្នុងពេលឆាប់ៗ ។ ព្រឹត្តិការណ៍ « ដើរដើម្បីសន្តិភាព » គឺដើម្បីបង្ហាញទៅអន្តរជាតិឱ្យបានដឹងនិងយល់យ៉ាងច្បាស់នូវទឹកចិត្ត និងឆន្ទៈរួបរួមដ៏មុតមាំ […]

រូបកាយនៅអាមេរិកតែចិត្តនឹកដល់ស្រុកកំណើត រឿន ណាត អំពាវនាវឲ្យប្រ​ជាជនខ្មែរ ចូលរួម​ជួយឧបត្ថម្ភដល់​កងទ័ពនិងជនភៀសសឹក

ទោះបីជាកំពុងរស់នៅលើទឹកដីអាមេរិក យ៉ាងមានក្តីសុខជាមួយស្វាមីយ៉ាងក្តី រឿន ណាត ដែលជាអតីត Miss Universe ២០១៨ នៅតែនឹករលឹកដល់កម្ពុជា ដែលជាទីកំណើត ជាពិសេសក្នុងអំឡុងពេលដែលប្រទេស កំពុងជួបសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃ។ នៅលើគណនីហ្វេសបុក រឿន ណាត បានសរសេររៀបរាប់ថា « នៅក្រោមអណ្តាតភ្លើងសង្រ្គាម បានបង្រៀនយើងយល់កាន់ច្បាស់ថា ប្រសិនបើយើងមិនរឹងមាំខ្លួនឯងទេ គ្មានប្រទេសណាមកការពារ ឬជួយយើងបានឡើយ ។ គេបានដឹងនិងបានឮរឿងដែលកើតឡើង តែចុងក្រោយបានត្រឹមតែឈរមើលប៉ុណ្ណោះ […]

N.Jonh កូនប្រុស​​តារាចម្រៀង ព្រាប សុវត្ថិ នាំ​មិត្ត​បរទេ​ស​ច្រៀងរៀប​រាប់​​ពីទុក្ខ​លំបាកកម្ពុជារងការឈ្លានពានពីថៃឱ្យពិភពលោកបានដឹង

N.Jonh កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ កំពុងរស់នៅទឹកដី អាមេរិក បាននាំមិត្តបរទេសចំនួន៤នាក់ច្រៀងរៀបរាប់ពីទុក្ខលំបាកកម្ពុជា ដែលកំពុងរងគ្រោះពីការឈ្លានពានពីថៃ ។ ទោះបីជាកន្លងមក N.Jonh ដែលជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលរងនូវការរិះគន់ខ្លះៗអំពីការចេញបទចម្រៀងខុសពេលវេលាក្តី តែពេលនេះលោកទទួលបានការសរសើរច្រើន បន្ទាប់ពីបានចូលរួមផ្សព្វផ្សាយបញ្ហាប្រទេសជាតិបង្ហាញទៅកាន់អន្តរជាតិ និងបានបួងសួងសូមឱ្យប្រទេស កម្ពុជា មានសុខសន្តិភាព ។ តាមរយៈវិដេអូចម្រៀងខ្លីដែល N.Jonh បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះ លោកបានដឹកនាំមិត្តភក្តិបរទេសចំនួន៤នាក់ច្រៀងចម្រៀងរៀបរាប់ពីទុក្ខលំបាករបស់ […]

5
Promotion