ថ្វីដ្បិតតែកន្លងមកមានអ្នករិះគន់ពេញបណ្តាញសង្គម និងនិយាយមិនល្អពីភរិយារបស់ខ្លួនក្តី តែតារាចម្រៀងសមាជិកនៅក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ មិនដែលខ្វល់ឡើយ ផ្ទុយទៅវិញថ្មីៗនេះលោកបានបណ្តើរភរិយាបណ្តូលចិត្តរួមជាមួយកូនប្រុសរបស់ខ្លួនទៅចូលរួមកម្មវិធីធំមួយយ៉ាងសប្បាយរីករាយបំផុត ។ ក្រៅពីមានឈ្មោះជាតារាចម្រៀងរ៉េប លោក ជា សុជាតិ ក៏ជាគណកម្មការនៅក្នុងកម្មវិធី Rapper Fighter ផងដែរ ដែលមានមហាជនជាច្រើនស្រឡាញ់ពេញចិត្ត ដោយសារតែលោកមានទេពកោលស្យខ្លាំងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីលោកបានហែលឆ្លងវិថីនេះយ៉ាងលំបាក ទំរាំតែសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញដូចសព្វថ្ងៃ ។ ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលោកក៏បានរៀបការមានគូស្រករ និងមានកូនប្រុសជាទីស្រឡាញ់មក ស្រាប់តែផ្ទុះការរិះគន់ពីមហាជនមួយចំនួនទាក់ទងទៅនិងភរិយារបស់លោក រហូតធ្វើឱ្យផ្ទុះកក្រើកពេញវិថីសិល្បៈ ។ ទោះបីជារឿងនេះកើតឡើងចំពោះខ្លួនក្តី លោក ជា សុជាតិ មិនខ្វល់អ្វីទាំងអស់ […]
Category: កម្សាន្ត
រៀបការបានជាង២ខែ រ៉ាប៊ី ជះលុយរាប់សែនដុល្លារទិញរថយន្តថ្មីស្វាគមន៍សមាជិកថ្មីដោយមិនខ្វល់រឿងយកកូនបន្តវង្សត្រកូល !
រៀបការបានជាង២ខែ រ៉ាប៊ី ជះលុយរាប់សែនដុល្លារទិញរថយន្តថ្មីស្វាគមន៍សមាជិកថ្មី ដោយមិនខ្វល់រឿងយកកូនបន្តវង្សត្រកូល ។ តារាចម្រៀង រ៉ាប៊ី ហាក់ឡើងកូដខ្លាំង បន្ទាប់ពីរៀបការរួច ជាក់ស្តែងគ្រាន់តែរៀបការបានជាង២ខែ ស្រាប់តែនាងទទួលការងារធំៗជាច្រើនទាំងការងារសម្តែងនៅតាមបណ្តាខេត្តឱ្យក្រុមហ៊ុនធំៗ ក៏ដូចជាដឹកដៃស្វាមីធ្វើជា BA ឱ្យក្រុមហ៊ុននិងផលិតផលជាច្រើន ដោយទទួលតម្លៃខ្លួនខ្ពស់មិនធម្មតាក្នុងមួយឆ្នាំៗ ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ រួច នាងក៏បានកម្ម៉ង់ទិញរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងដែលមានតម្លៃរាប់សែនដុល្លារ ធ្វើឱ្យជីវិតកាន់តែហ៊ឺហារ និងឡូយឆាយ មិនចាញ់តារាល្បីៗមួយចំនួនឡើយ ។ រ៉ាប៊ី បាននិយាយថា រៀបការជាង២ខែ សល់ប្តីមួយនិងកូនមួយ […]
តារាស្រីទី៤ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញសម្រស់ក្បាលពោះមុននឹងសម្រាលកូននៅសប្តាហ៍ក្រោយ !
ពិធីការិនី និងជាតារាសម្តែង ហ៊ិន ច័ន្ទនីរ័ត្ន គឺជាតារាស្រីទី៤ហើយដែលត្រៀមនឹងសម្រាលកូននៅក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែមុននឹងសម្រាលកូនប្រុសរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ នាងនិងស្វាមីបានដឹកដៃគ្នាទៅថតរូបអនុស្សាវីរយ៍បញ្ចេញក្បាលពោះយ៉ាងស្រស់ស្អាត មិនឱ្យចាញ់តារាបរទេសឡើយ ។ សម្រាប់ ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលគិតឬប្រាថ្នាថា ខ្លួនអាចនឹងទៅថតរូបបញ្ចេញក្បាលពោះមុនពេលសម្រាលកូនដូចជាតារា ខ្មែរ និងតារាបរទេសឡើយ ពីព្រោះនាងគឺជាសិល្បការិនីដែលអៀនច្រើន និងមិនចូលចិត្តបង្ហាញភាពសិចស៊ីឡើយ ។ ដោយឡែកបាំងតែ១សប្តាហ៍ទៀតដល់ថ្ងៃដែលស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន សម្រាលកូនប្រុសជាទីស្រឡាញ់របស់ខ្លួនហើយ ។ […]
ចំណុចខ្លះៗគួរដឹងពី O-1B ទិដ្ឋាការពិសេសដែលកូនប្រុស កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទើបតែទទួលបាន ពីសហរដ្ឋអាមេរិក
O-1B ជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ សម្រាប់បុគ្គលដែលមានសមត្ថភាពមិនធម្មតា នៅក្នុងសិល្ប: ឬបុគ្គលដែលអាចបង្កើតសមិទ្ធិផលធំៗជាច្រើន នៅក្នុងវិស័យទូរទស្សន៍ ភាពយន្ត ឬឧស្សាហកម្មភាពយន្ត ជាដើម នៅក្នុងការចូលរួមសម្តែង ឬបង្ហាញសមត្ថភាព នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ O-1B ទិដ្ឋាការពិសេសនេះ កូនប្រុស កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទើបតែទទួលបាន ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ជាឧទាហរណ៍បុគ្គល ដែលអាចមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានទិដ្ឋាការ […]
ពិតជាពូកែមិនធម្មតាមែន N.John! កូនប្រុសទី២ ឧកញ៉ា ព្រាប សុវត្ថិ ក្លាយជាយុវជនទី១នៅកម្ពុជាដែលទទួលបានទិដ្ឋាការ O-1Bពីសហរដ្ឋអាមេរិក
សមត្ថភាពខ្លាំងមិនធម្មតានោះទេ កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ គឺលោកសុវត្ថិ មុនីនាគ ឬ N.John បានក្លាយជាយុវជនខ្មែរទី១ ដែលទទួលបានទិដ្ឋាការO-1B ឬហៅថា”ទិដ្ឋាការសិល្បករ”ពីសហរដ្ឋអាមេរិក ដែលជាប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់តែបុគ្គលដែលមានសមត្ថភាពដ៍អស្ចារ្យក្នុងវិស័យសិល្បៈ ឬសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងឧស្សាហកម្មរូបភាព ឬទូរទស្សន៍។ ក្រោយខិតខំដុសខាត់សមត្ថភាព និងខិតខំរៀនសូត្រនៅ MilenniumDance Complex នៅទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ Los Angeles យ៉ាងយកចិត្ដទុកដាក់ កំទ្បុងរយៈពេល ១ឆ្នាំ […]
ជាង៧ឆ្នាំ ឈិត សុវណ្ណបញ្ញា ជ្រើសរើសដើរតាមព្រះធម៌បោះបង់សិល្បៈមិនស្តាយស្រណោះ !
តារាចម្រៀងស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងនិងសម្តែងអស់ពេលជាង៧ឆ្នាំហើយ ដោយសុខចិត្តដើរតាមព្រះធម៌ រកកន្លែងស្ងប់សុខ ព្រោះតែវិប្បត្តិមួយនេះ ។ តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានជ្រើសរើសវិថីជីវិតតាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញុំាអាបួស ធ្វើសមាធិឱ្យចិត្តស្ងប់ អស់ពេលជាង៧ឆ្នាំមកហើយ ដោយនាងមិនខ្វល់ពីរឿងឡើងឆាកសម្តែង ឬរកប្រាក់ចំណូលពីអាជីពសិល្បៈដូចកាលពីមុនទៀតទេ ដោយនាងបានបង្ហោះនូវរូបភាពជាច្រើន ក្នុងការបូជាផ្កាថ្វាយព្រះរៀងរាល់ថ្ងៃសីល ។ ទង្វើររបស់ ឈិត សុវណ្ណបញ្ញា ទទួលបានការសរសើរយ៉ាងច្រើនពីមហាជន […]
តារាវ័យក្មេង៥គូសុទ្ធតែចង់រៀបការក្រោយចូលរួមមង្គលការ ទេព បូព្រឹក្ស និង ជី ដេវីត !
បន្ទាប់ពីចូលរួមមង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រួច តារាល្បីៗជាច្រើនបានបង្ហាញនូវអារម្មណ៍ពិត និងចង់រៀបការឆាប់ៗដូចជាអ្នកទាំងពីរដែរ ។ ១ . សំណាង អេលីណា កញ្ញា សំណាង អេលីណា ជាស្រីស្អាតសប្បុរសស្នេហ៍ម្នាក់ តែពេលនិយាយដល់រឿងរៀបការ នាងតែងតែបដិសេដជានិច្ច ដោយឡែកលើកនេះ នាងបែរជាពោលពាក្យថា ឃើញ តារាចម្រៀងប្រុសស្រី ជី […]
ខួបកំណើតវ័យ៤០ឆ្នាំ ពេជ្រ សោភា នៅតែត្អូញត្អែរជីវិតកំសត់ និង ស្រក់ទឹកភ្នែកដូចរាល់ឆ្នាំ !
ខួបកំណើតវ័យ៤០ឆ្នាំតារាចម្រៀង ពេជ្រ សោភា នៅតែត្អូញត្អែរមិនចេះចប់មិនចេះហើយ មើលទៅហាក់បីដូចជាកំសត់ណាស់ នាងតែងតែស្រក់ទឹកភ្នែកជារៀងរាល់ឆ្នាំ ដោយសារខ្វះភាពកក់ក្តៅ ។ ចូលវ័យ៤០ឆ្នាំតារាចម្រៀង ពេជ្រ សោភា កាន់តែមានរូបសម្រស់ស្រស់ស្អាត និងនៅក្មេងវ័យដដែល នាងមិនចាស់ទៅតាមវ័យរបស់ខ្លួនឡើយ រហូតមានអ្នកគាំទ្រជាច្រើនសរសើរថា ពេជ្រ សោភា ស្អាតជាងកាលនៅពីក្មេងទៀត ។ ពេជ្រ សោភា ពិតជារំភើបចិត្តណាស់នៅពេលដែលទទួលបានពាក្យសរសើរ ប៉ុន្តែអ្វីដែលនាងមិនសូវសប្បាយចិត្តនោះគឺខួបកំណើតវ័យ៤០ឆ្នាំក្នុងឆ្នាំនេះ នាងហាក់បីដូចជាស្រងូតស្រងាត់ខុសប្លែកពីធម្មតា សូម្បីតែនៅថ្ងៃកំណើតរបស់ ពេជ្រ សោភា កាលពីប៉ុន្មានថ្ងៃមុន នាងក៏បានចេញនូវបទចម្រៀងសេដ […]
លោក ឆាយ បូរ៉ា៖ ការឈប់ផ្សាយភាពយន្តថៃ ជាឱកាសល្អសម្រាប់ផលិតករខ្មែរ !
ក្នុងនាមជាផលិតករជើងចាស់មួយរូបដែលមានស្នាដៃធំៗជាច្រើនក្នុងការផលិតភាពយន្តខ្មែរសម្រាប់ដាក់បញ្ចាំងនៅរោងភាពយន្តទាំងក្នុងនិងក្រៅប្រទេស លោក ឆាយ បូរ៉ា បានចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានជូនដំណឹងអំពី ការបញ្ឈប់ការចាក់បញ្ចាំងភាពយន្ត ថៃ នៅតាមរោងភាពយន្ត ។ កាលពីព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឲ្យម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ បញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង១២ […]
គួរឱ្យសរសើរ ! តារាចម្រៀង អេដា ក្លាយជាអ្នកម្តាយគំរូបំបៅកូនដោយទឹកដោះរហូតដល់អាយុ២ឆ្នាំ៥ខែ !
ទីបំផុតតារាចម្រៀង អេដា សម្រេចបំណងខ្លួនដោយបានជ្រើសរើសវិធីបំបៅកូដោយទឹកដោះរហូតដល់ទៅ២ឆ្នាំ ៥ខែ តាមក្តីប្រាថ្នា ។ តារាចម្រៀង អេដា ត្រូវបានចាត់ទុកជាអ្នកម្តាយគំរូសម័យថ្មី ដែលបានជ្រើសរើសវិធីបំបៅកូនដោយទឹកដោះដែលមានរយៈពេលយូរជាងគេបំផុត ។ តារាចម្រៀងរ៉េប អេដា បានរៀបរាប់ថា « Mommy ផ្តាច់ដោះអូនបានសម្រេចហើយ ។ ទីបំផុតខ្ញុំអាចធ្វើបានលើស Target គឺបំបៅដោះសុទ្ធដល់អូន Atlas បានរហូតដល់ទៅ២ឆ្នាំ ៥ខែ ។ តាំងពីទម្ងន់រហូតដល់កើតជាង៣ឆ្នាំមកនេះ Mommy លះបង់អស់ហើយកូន កាហ្វេ តែ អាកុល ការគេង…» ។ […]

