ថ្វីដ្បិតតែមិនទាន់រៀបការតាមប្រពៃណី ខ្មែរ ក៏ពិតមែន ប៉ុន្តែតារាសម្តែង លាង ឧត្តម និងអ្នកលក់អនឡាញល្បីឈ្មោះដឹកដៃគ្នាទៅចាយលុយហ៊ឹហារនិងផ្អែមល្ហែមនៅអារ៉ាប់រួមយ៉ាងមានក្តីសុខបំផុត ។ តារាសម្តែងលោក លាង ឧត្តម បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយរូបនេះកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យតារាសម្តែង សឿន ផាន់ផាភួង មានការឈឺចាប់ជាខ្លាំង រហូតបានត្អូញត្អែរពីការខកចិត្តធ្វើឱ្យអ្នកគាំទ្រផ្អើលអស់បណ្តាញសង្គមហ្វេសប៊ុក ។ សម្រាប់លោក លាង ឧត្តម វិញហាក់មិនខ្វាយខ្វល់ពីរឿងនេះទេ ផ្ទុយទៅវិញលោកបានបង្ហាញភាពផ្អែមល្ហែមជាមួយដៃគូថ្មីរបស់ខ្លួនពោរពេញដោយក្តីសុខបំផុត ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នេះ លោកបានបណ្តើរគូស្នេហ៍ថ្មីទៅផ្អែមល្ហែមនៅលើទឹកដីអារ៉ាប់រួម […]
Category: កម្សាន្ត
ទោះស្ថិតក្នុងទម្រង់ណា ព្រះនាងតូច ជេនណា ធ្វើបានយ៉ាងល្អនិងលើកមុខលើកមាត់ កម្ពុជា !
មួយរយៈពេលចុងក្រោយនេះ ព្រះនាងតូច ជេនណា បានលេចធ្លោខ្លាំងនៅលើទឹកដីប្រទេស ចិន ដោយបានចូលរួមនូវកម្មវិធីធំៗជាបន្តបន្ទាប់ ជាពិសេសកាលពីពេលថ្មីៗនេះព្រះនាងបានចូលរួមនៅក្នុងកម្មវិធី « The 2025 Spring Festival Gala of Yunnan Province”នៅខេត្ត Yunnan កាន់តែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពីមហាជនទាំងក្នុងនិងក្រៅប្រទេសជាមួយនិងការសម្តែង និងច្រៀងបទចម្រៀងប្រពៃណីចិន ។ ស្ថិតក្នុងសម្លៀកបំពាក់មួយឈុតនេះ ព្រះនាងតូច ជេនណា ពិតជាស្រស់ស្អាតខ្លាំង សមជាស្រ្តីធំពេញវ័យ បើទោះបីជាវ័យរបស់ព្រះនាងនៅក្មេងខ្ចីក្តី ជាពិសេសការតុបតែងខ្លួន ការស្លៀកពាក់និងការសម្តែង […]
ក្លាហានណាស់កញ្ញា អ៊ិន លក្ខិណា បង្ហាញពីចំណងស្នេហ៍ជាមួយកីឡាករហែលទឹក
ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញនិងបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈ ស្រាប់តែកញ្ញា អ៊ិន លក្ខិណា ប្រកាសបើកចំហររវាងទំនាក់ទំនងខ្លួនជាមួយនិងកីឡាករហែលទឹកម្នាក់ដែលជាមិត្តរួមអាជីពបានស្គាល់គ្នាជា១០ឆ្នាំមកហើយ ។ កញ្ញា អ៊ិន លក្ខិណា កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់នៅក្នុងចំណាត់ថ្នាក់ Top 10 ក្នុងការប្រកួតប្រជែងសម្រស់ Miss Cosmo កាលពីឆ្នាំទៅមិញនៅប្រទេស វៀតណាម ។ ចាប់តាំងពីពេលនោះមក អ៊ិន លក្ខិណា កាន់តែរកប្រាក់ចំណូលបានខ្ពស់ ព្រោះទទួលបានការងារជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុនជាច្រើន ។ ជាមួយនិងការលេចធ្លោនេះ អ៊ិន លក្ខិណា ក៏បានសារភាពពីទំនាក់ទំនងស្នេហ៍របស់ខ្លួនជាមួយកីឡាករហែលទឹករូបសង្ហាម្នាក់ដែលតែងតែទៅណាមកណាជាមួយនាងមិនដែលខាន ។សូម្បីតែអ្នកគាំទ្រ […]
ឆ្នាំមុនចាប់បានផ្កា ឆ្នាំនេះ កញ្ញា ស៊ីន ជេននី នៅតែមិនអាចរកគូឃើញ !
កាលពីឆ្នាំទៅកញ្ញា ស៊ីន ជេននី ទទួលបានផ្កាសំណាងពី ស្រីនា ក្នុងថ្ងៃមង្គលការ ដោយឡែកឆ្នាំនេះនៅពេលដែលមិត្តភក្តិសួរនាំថាតើពេលណាមានដំណឹងល្អ ស្រាប់តែតារាស្រីរូបនេះបែរជាធ្វើមុខជូរ និងតបយ៉ាងអស់សង្ឃឹមបំផុត ។ កញ្ញា ស៊ីន ជេននី គឺប្អូនស្រីរបស់តារាស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ដែលកំពុងមានឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ន អ្នកទាំងពីរតែងតែទៅណាមកណារួមគ្នាមិនដែលខាន ជាពិសេស ស៊ីន យូប៊ីន កំពុងផ្ចុងផ្តើមឱ្យប្អូនស្រីល្បីឈ្មោះដូចជាខ្លួនផងដែរ ។ ថ្វីដ្បិតតែកញ្ញា ស៊ីន […]
យុគ៩ គង់ ច័ន្ទស្រីមុំ សុំលេងឈុតសិចស៊ីនិងផ្តាំទៅស្រ្តីគ្រប់រូបឱ្យរឹងមាំ !
មិនខ្លាចនូវការរិះគន់ គង់ ច័ន្ទស្រីមុំ លេងឈុតសិចស៊ីបែបប្រពៃណីចិនយ៉ាងស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី ។ តាមរយៈរូបភាពជាច្រើនសន្លឹករបស់ គង់ ច័ន្ទស្រីមុំ ដែលបានបង្ហោះកាលពីព្រឹកមិនញនេះពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានតុបតែងខ្លួននិងស្លៀកពាក់ឈុតអាវក្នុងពណ៌ក្រហមឆ្អិនឆ្អៅ រំលេចជាមួយម៉ុងសាយនៅពីក្រោយ ។ ជាមួយនិងការបង្ហោះរូបភាពស្អាតៗរបស់ខ្លួនបែបនេះ គង់ ច័ន្ទស្រីមុំ បាននិយាយថា « យុគ៩ ស្រ្តីរឹងមាំមិនត្រូវការអាណិត ព្រោះនាងតែងតែរក្សាជំហរដ៏រឹងមាំដោយខ្លួនឯង » ។ បន្ទាប់ពីឃើញរូបភាពជាច្រើនរបស់ […]
រាជនីក្រមា មាន សូនីតា « ខ្ញុំអាយុច្រើនហើយទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយចុះសម្រាប់ការប្រកួតសម្រស់ »
រាជនីក្រមា មាន សូនីតា បានប្រកាសជំហរជាថ្មីរបស់ខ្លួនថា នាងមិនមានគម្រោងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយវិញ ។ ថ្វីដ្បិតតែមានវ័យច្រើនបន្តិចក្តីតារាសម្តែង មាន សូនីតា ដែលត្រូវមហាជនដាក់រហ័សនាមថារាជនីក្រមានោះ នៅតែមានរូបសម្រស់ស្រស់សោភា និងគួរជាទីគយគន់ ជាពិសេសកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាងកាន់តែល្បីរន្ទឺខ្លាំងនៅក្នុងវិស័យសិល្បៈ រហូតធ្វើឱ្យមហាជនជាច្រើនបានសំណូមពរឱ្យនាង ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ធំៗជាច្រើន ជាក់ស្តែងនៅពេលដែលចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីបង្ហាញមុខ ND ថ្មីរបស់កម្មវិធី Miss Cosmo Cambodia កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា តារាស្រីរូបនេះនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះហើយ ។ ទោះជាយ៉ាងនេះក្តីកញ្ញា មាន សូនីតា បានបញ្ជាក់ច្បាស់ៗថា […]
ថ្មី ប្លែកទៀតហើយ ! ត្រជាក់ភ្នែកជាមួយ Full MV ចម្រៀង « ចូលរោងការ » ពីតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ
តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ បានទំលាក់ Full MV ចម្រៀងថ្មីស្រឡាងមួយមុនចូលឆ្នាំថ្មីប្រពៃណីចិន ដែលមានចំណងជើងថា « ចូលរោងការ » ។ តាមរយៈវិដេអូ និងបទចម្រៀងរបស់ សុវត្ថិ សិរីវុឌ្ឍ មួយបទនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង ។ MV ចម្រៀង « ចូលរោងការ » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ បានចេញជាផ្លូវការនៅក្នុងផលិតកម្ម Galaxy Navatra កាលពីថ្ងៃទី […]
មកស្គាល់តួអង្គសំខាន់ពីររូបក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន »
កញ្ញា កែវ សុផានិត និងលោក ថេង គឹមស គឺជាតួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ដែលកំពុងសម្តែងជូនមហាជនទស្សនានៅសាលសន្និសិទចតុមុខ ។ គ្រាន់តែបើកឆាកការសម្តែងថ្ងៃដំបូងផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន សំបុត្រលក់អស់គ្មានសល់ ជាក់ស្តែងពេលបើកឆាកសម្តែងភ្លាម សម្លេងទះដៃ ស្រែកហ៊ោកញ្ជ្រៀវពេញសាលចតុមុខ ដែលបញ្ជាក់ថា ការសម្តែងរបស់សិល្បករទាំងអស់ពិតជាអស្ចារ្យ ជាផ្ទាំងទស្សនីយ៍ភាពដ៏កម្របានទស្សនា សូម្បីតែលោកជំទាវ ភឿង សកុណា […]
លោកជំទាវ ភឿង សកុណា៖ ការសម្តែងល្ខោនបាមោជ្ជទ័យរឿង « កូលាបប៉ៃលិន » មានគោលដៅធំពីរ
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាធិបតីក្នុងការសម្តែងផ្ទាំងទស្សនីយ៍ភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » កាលពីថ្ងៃទី ២៣ខែ មករា ឆ្នាំ២០២៥កន្លងមកនេះ ។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ចំពោះការសម្តែងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ។ លោកជំទាវថែមទាំងមានប្រសាសន៍ថា ការតម្លើងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន […]
ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរប្រកាសបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន !
ស្របពេលបង្ហាញមុខក្នុងសកម្មភាពការងារធំៗជាច្រើន បន្ទាប់ពីទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ស្រាប់តែចេញមុខប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះសមាគមសិល្បករខ្មែរនឹងបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ។ តាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ បានរៀបរាប់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន « សិល្បករខ្មែរយើង គឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង។ ក្នុងឆ្នាំ២០២៥ នាងខ្ញុំចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្ត ដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មរតកវប្បធម៌ត្រូវការលើកតម្កើង […]