បទចម្រៀង « First They Killed Our Soldiers » របស់តារាចម្រៀងរ៉េប TEMPO TRIS បានធ្វើឱ្យអ្នកស្តាប់ស្រក់ទឹកភ្នែក គ្រប់ៗគ្នានិងមិនអាចបំភ្លេចនូវវីរៈភាពរបស់កងទ័ពជួរមុខ កម្ពុជា ខណៈដែលសង្រ្គាមនៅព្រំដែនមិនទាន់ដឹងថានឹងត្រូវបញ្ចប់នៅពេលណា ដោយក្នុងបទចម្រៀងនេះបានបង្ហាញពីការដឹងគុណ និងភាពក្លាហានរបស់វីរកងទ័ព ព្រមទាំងចងចាំជាប្រវត្តិសាស្រ្តដ៏អាក្រក់នៃទង្វើឈ្លានពានរបស់ ថៃ មកលើ កម្ពុជា ។ បទចម្រៀង « First They Killed Our Soldiers » តារាចម្រៀងរ៉េប TEMPO TRIS បានចេញជាផ្លូវការកាលពីថ្ងៃទី ០៣ ខែ សីហា កន្លងមកនេះនៅលើផេកផ្លូវការរបស់ខ្លួន […]
Category: កម្សាន្ត
ឈឺចាប់រឿងចោរសៀមពេក តារាចម្រៀងពហុជំនាញ ខាត់ សុឃីម ស្នើឱ្យលោក ហ្វៃ សំអាង ផលិតជាសាច់រឿង !
ដោយសារឈឺចចិត្តនិងមានអារម្មណ៍ឈឺចាប់រឿងចោរ សៀម ផ្ទុះសង្រ្គាមចង់ដណ្តើមទឹកដី កម្ពុជា ធ្វើឱ្យតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ស្នើទៅអ្នកដឹកនាំរឿងលោក ហ្វៃ សំអាង ឱ្យផលិតជាសាច់រឿងឡើងដើម្បីឱ្យពិភពលោកកាន់តែដឹងច្បាស់ពីសណ្តាន សៀម ដោយអ្នកនាងនិងគ្រួសារចូលរួមថតដោយមិនគិតថ្លៃ ។ ថ្វីដ្បិតតែស្ថានការណ៍នៅព្រំដែនបានស្ងប់ស្ងាត់ មិនមានការវាយប្រហារតទៅទៀត តែអារម្មណ៍ប្រជាជន នៅតែពុំទាន់ស្ងប់នៅឡើយទេ ។ សម្រាប់តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះសារនៅថ្ងៃទី ៣១ ខែ កក្កដា […]
តារាចម្រៀង ខាន់ ជេមស៌ « ទោះបងប្អូនខ្លះមើលមិនឃើញទង្វើល្អរបស់ខ្ញុំ ខ្ញុំនៅតែបន្តធ្វើអំពើល្អ » !
ក្នុងអំឡុងសង្រ្គាមជាមួយ ថៃ មានសិល្បករនិងសប្បុរជនជាច្រើនបានចូលរួមជួយតាមរយៈការផ្តល់ជាថវិការ និងសម្ភារៈផ្សេងៗជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងរងទុក្ខ ក្នុងនោះតារាចម្រៀង ខាន់ ជេមស៌ ក៏បានចូលរួមចំណែកជួយផងដែរ ប៉ុន្តែអ្វីដែលលោកមិនសប្បាយចិត្តនោះ បែរជាមានបងប្អូនខ្លះមើលមិនឃើញទង្វើល្អរបស់លោកទៅវិញ ។ លោក ខាន់ ជេមស៌ បាននិយាយថា « ចាប់តាំងពីមានទំនាស់ជាមួយប្រទេស សៀម ខ្ញុំបានទៅសួរុខទុក្ខបងៗ វីរកងទ័ពជួរមុខ និងឧបត្ថម្ភទឹកប្រាក់ ៥ពាន់ដុល្លារ អង្ករ២០តោន ។ បងប្អូនខ្លះមិនបានឃើញនូវអ្វីដែលខ្ញុំធ្វើ ហើយខ្លះទៀតមិនបានយកចិត្តទុកដាក់លើទង្វើល្អៗរបស់ខ្ញុំ ។ […]
តារាកំប្លែង យាយយ៉យ ចូលរួមបាតុកម្មជាមួយបងប្អូន ខ្មែរ នៅ អាមេរិក បង្ហាញពីទឹកចិត្តស្នេហាជាតិ ! (វីដេអូ)
សមរភូមិកំពុងក្តៅ តារាកំប្លែង យាយ យ៉យ បានប្រើប្រាស់សម្លេងរបស់ខ្លួនព្រមទាំងបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើន នៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងចង់ប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ ចង់បានសន្តិភាព ។ តាមរយៈវិដេអូខ្លឹដែលតារាកំប្លែង យាយ យ៉យ បានបង្ហាញនេះ គឺអ្នកស្រីកំពុងតែស្ថិតនៅក្នុងទឹកដី អាមេរិក ដែលបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើនដើម្បីប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ […]
មិនបានជួយប្រយុទ្ធតែសិល្បករ ខ្មែរ ស្រុះដៃគ្នាទៅបរិច្ចាគឈាម !
នៅព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៥នេះ ប្រជាជន កម្ពុជា យ៉ាងច្រើនកុះករបាននាំគ្នាទៅបរិច្ចាគឈាម ក្នុងនោះក៏មានសិល្បករសិល្បការិនីខ្មែរជាច្រើនបានស្រុះដៃគ្នាទៅបរិច្ចាគឈាម បើទោះបីជាមិនបានទៅជួយប្រយុទ្ធដល់សមរភូមិក្តី ។ ក្នុងចំណោមសិល្បករខ្មែរជាច្រើនដែលបានទៅបរិច្ចាគឈាមនៅថ្ងៃនេះ កញ្ញា រចនា រ៉ាវ៉ាឌី បាននិយាយថា « មិនមែនត្រឹមតែជាតួនាទី តែជាអត្តសញ្ញាណជនជាតិ ខ្មែរ រួបរួមសាមគ្គី ដោយទឹកចិត្តស្មោះត្រង់រួបរួមសាមគ្គីដើម្បីជាតិជាតិមាតុភូមិ ។ នាងខ្ញុំជាយុវជនជំនាន់ក្រោយ បានចូលរួមបំពេញភារកិច្ចនឹងចាំលើកទឹកចិត្តបងៗកងទ័ពនៅឯសមរភូមិជានិច្ច » ។ គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ គឺបងប្អូនអាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត (ទាំងបុរស និងស្រ្តី) ចាប់ពី អាយុ ១៨ឆ្នាំឡើងទៅនិងមានទម្ងន់ចាប់ពី ៤៥គីឡូ ឡើងទៅ ដែលមានទីតាំងកោះពេជ្រ អគារ J […]
សិល្បករល្បីៗក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចូលរួមចំណែកការពារជាតិនិងការពារទឹកដីតាមបណ្តាញសង្គម !
គួរឱ្យសររសើរសិល្បករសិល្បការិនីប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលមានចិត្តក្លាហានចេញមុខផ្សព្វផ្សាយក្នុងការការពារជាតិ និងការពារទឹកដី តាមរយៈបណ្តាញសង្គមដើម្បីឱ្យសាធារណជនទាំងក្នុងនិងក្រៅប្រទេស កាន់តែដឹងច្បាស់ អំពីទង្វើរអាក្រក់របស់ ថៃ មកលើដែនដី កម្ពុជា ។ នៅព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះ តារាចម្រៀងដែលបានចេញមុខផ្សព្វផ្សាយ និងចូលរួមការពារជាតិ ការពារទឹកដី តាមរយៈបណ្តាញសង្គមរួមមានកំពូលតារាចម្រៀងរួមមាន៖ ឧកញ៉ា ព្រាប […]
តារាចម្រៀង ខេម ផ្ញើសារដាស់តឿនជៀសវាងបញ្ហា នៅតំបន់កំពុងមានជម្លោះ !
ក្នុងនាមជាតារាចម្រៀងម្នាក់ លោក ខេម បានផ្ញើសារដាស់តឿន និងក្រើនរំលឹកបងប្អូនឱ្យត្រៀមខ្លួនចៀសវាងបញ្ហាជម្លោះរឿងទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ ។ លោក ខេម បានបញ្ចេញនូវមតិក៏ដូចជាអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកកាលពីពេលថ្មីៗនេះថា « មួយរយៈនេះឃើញបងប្អូនយុវវ័យប្រមូលគ្នាទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ ត្រឹមត្រូវណាស់ដែលយើងមានឆន្ទ:ទៅលេងប្រាសាទ និង បារម្ភណ៍ស្រលាញ់នូវសម្បត្តិទឹកដីយើង ប៉ុន្តែសូមប្អូនៗទៅលេងរក្សានូវសេចក្តីថ្លៃថ្នូរអត់ធ្មត់ បង្ហាញផ្ទះលេខ២ថាយើងជាម្ចាស់ទឹកដី ផ្តល់នូវគំរូល្អ ពីព្រោះយើងដឹងហើយថា ខាងផ្ទះលេខ២គេក៏មានក្រុមក្មេងស្ទាវគេឡើងមកដែរ ហើយខាងផ្ទះលេខ២កំពុងតែចាំមើល ពេលមានបញ្ហាណាមួយកើតឡើង ដែលគេអាចចាប់កំហុសយើងបាននោះគេនិងបង្កជាបញ្ហាភ្លាម ក្នុងនាមជាតារាចម្រៀងចេញពីការស្រលាញ់ការគាំទ្ររបស់បងប្អូនសូមដាស់តឿននិងក្រើនរំលឹកបងប្អូនអោយត្រៀមខ្លួនអោយបានល្អនិងជៀសវាងបញ្ហាជម្លោះ ដោយប្រការណាមួយដោយមិនបានព្រៀងទុក ប្រាកដណាខ្មែរតែងប្រកាន់គោលជំហរសន្តិភាពជាមួយប្រទេសជាប់ភូមិផងរបងជាមួយជានិច្ច ប៉ុន្តែក៏មិនអនុញ្ញាត្តិអោយអ្នកណាមកទន្រ្ទានឈ្លានពានទឹកដីរបស់យើងដែរ » ។ បន្ទាប់ពីឃើញលោក ខេម ចេញសារដ៏មានអត្ថន័យនេះ […]
មិនបានគ្រងមកុដ MCC 2025 តែ សារ៉ាន់ គីមឡាន បែរជាសំណាងបានតំណែង Miss Earth Cambodia ២០២៥ទៅឆាកអន្តរជាតិយ៉ាងភ្ញាក់ផ្អើល !
កញ្ញា សារ៉ាន់ គីមឡាន ពិតមានសំណាងណាស់ ថ្វីដ្បិតតែមិនជាប់ក្នុងការប្រកួត Miss Cosmo Cambodia 2025 ក៏ពិតមែន ប៉ុន្តែនាងបែរជាសំណាងជាងបេក្ខភាពផ្សេងៗ ដោយត្រូវបានជ្រើសរើសគ្រងមកុដ Miss Earth Cambodia ២០២៥យ៉ាងភ្ញាក់ផ្អើលបំផុត ។ នៅថ្ងៃទី២២ខែ កក្កដា ឆ្នាំ២០២៥កន្លងមកនេះ កញ្ញា សារ៉ាន គីមឡាន ត្រូវបានស្ថាប័ន Miss Earth Cambodia ប្រកាសថា កញ្ញា សារ៉ាន់ គីមឡាន បានក្លាយទៅជាបវរកញ្ញាឯកនៃ Miss […]
ការពារពីការចោទប្រកាន់យកស្វាមីគេ តាសក់សភ្នំត្បែងចេញមុខប្រកាសថាខ្លួនជាស្វាមីក្រោយ មាស សុខសោភា ពីពេលនេះតទៅ !
ដើម្បីការពារតារាចម្រៀង មាស សុខសោភា ពីការចោទប្រកាន់រឿងយកស្វាមីគេ ស្រាប់តែលោកតាសក់សភ្នំត្បែងចេញមុខប្រកាសកាលក្តែងៗជម្រះមន្ទិលសង្ស័យនៅថ្ងៃទី ២១ នេះថា ខ្លួនគឺស្វាមី មាស សុខសោភា ចាប់ពីពេលនេះតទៅ ។ ខណៈពេលដែលប្រកាសក្តែងថាខ្លួនគឺជាស្វាមី មាស សុខសោភា និងត្រូវមើលថែនាងទៀតនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយសម្លេងពិតរបស់តាសក់សភ្នំត្បែង រហូតមានអ្នកខ្លះជឿ និងអ្នកខ្លះទៀតនៅតែមិនជឿចំពោះរឿងនេះ ។ ក្រឡេកមកមើលតារាចម្រៀង មាស សុខសោភា វិញម្តង […]
រីករាយទស្សនាបទ«ម៉ារ៉ានីលាមិត្តភក្តិទៅស្រុកកំណើត », ផលិតកម្ម«ហ្គាឡាក់ស៊ី ណាវ៉ាត្រា»ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]
