តួលេខផ្លូវការនៃការស្លាប់ដោយសារទឹកជំនន់នៅទូទាំងរដ្ឋតិចសាស់បានកើនឡើងដល់ ១៣១ នាក់កាលពីថ្ងៃចន្ទ ខណៈដែលអាជ្ញាធរបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងមួយជុំទៀតក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់កើតឡើងភ្លាមៗនៅ Hill Country ដែលបានប្រែក្លាយទន្លេ Guadalupe ទៅជាទឹកជំនន់ដ៏សាហាវបំផុត។ សេវាអាកាសធាតុជាតិបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ព្រឹកថ្ងៃអង្គារសម្រាប់តំបន់កណ្តាលរដ្ឋតិចសាស់ដែលលាតសន្ធឹងពីទីក្រុង Rio Grande ភាគខាងកើតដល់ទីក្រុង San Antonio និង Austin ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott កាលពីថ្ងៃចន្ទ […]
Category: អន្តរជាតិ
នាយករដ្ឋមន្ត្រី ថៃ នឹងដឹកនាំពិធីស្បថរដ្ឋមន្ត្រីថ្មីនាថ្ងៃទី៣ កក្កដាខាងមុខនេះ
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងដឹកនាំពិធីស្បថចូលកាន់តំណែងរបស់គណៈរដ្ឋមន្ត្រី ថ្មី នៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០២៥នេះ។ លោកស្រីនឹងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមលើតំណែងនាយករដ្ឋមន្ត្រីដែលកំពុងគ្រប់គ្រង។ លោក ផុមថាម វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានផ្លាស់ប្ដូរទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈដែលតំណែងក្រសួងការពារជាតិត្រូវបានទុកឱ្យនៅទំនេរដោយមិនទាន់មានអ្នកជំនួសនៅឡើយ។ ក្រៅពីនេះ ក៏មានការផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីជាច្រើននាក់ទៀតផងដែរ។ ការបញ្ជាក់ទាំងនេះផ្អែកលើព្រះរាជត្រឹត្យដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្ររាជវាំងថៃ (Royal […]
ប្រវត្តិ និងបេសកកម្មរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី!
ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី កើតនៅថ្ងៃទី១៨ ធ្នូ ១៩៧២ រៀបអាពាហ៍ពិពាហ៍ជាមួយភរិយាទីមួយ អស់រយៈពេល៣ឆ្នាំមុនពេលលែងលះ បន្ទាប់មកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីជាមួយលោកជំទាវ ជីលុយ លូ ដោយពុំមានបុត្រនោះទេ។ ឯកឧត្តម បានសិក្សានៅអនុវិទ្យាល័យ តានចុងកាតុង វិទ្យាល័យវីកថូរៀ ប្រទេសសិង្ហបុរី និងសិក្សាផ្នែកអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យហាវ៉េត ខេនើឌី សហរដ្ឋអាម៉េរិក ឆ្នាំ២០០៣ […]
អុញនោះ! UN ទាមទារឱ្យថៃបកស្រាយលម្អិតជុំវិញបញ្ហាអំពើជួញដូរមនុស្ស ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
ក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ UN បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីជំរុញឱ្យមានការបកស្រាយលម្អិតអំពីចំណុចសំខាន់ចំនួន១០ ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងព្រំដែន ទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ សារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ ផ្សាយថា លិខិតរបស់ UN បានចង្អុលទៅកាន់តួនាទីដ៏សំខាន់របស់ប្រទេសថៃ ក្នុងនាមជាកន្លែងឆ្លងកាត់សម្រាប់ជនរងគ្រោះនានា ដែលត្រូវនាំយកទៅកាន់មជ្ឈមណ្ឌលឆបោកអនឡាញ នៅឯតាមប្រទេសជិតខាង ជាពិសេសតំបន់ព្រំដែនជាមួយរដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា។ អ្វីដែលគួរឱ្យបារម្ភទៅទៀតនោះ […]
ក្រោយព្រមានកុំឱ្យលូកដៃជួយអ៉ីរ៉ង់ ពេលនេះអ៉ីស្រាអែល វាយប្រហារលើមូលដ្ឋានក្រុមហេសបូឡា
នៅថ្ងៃសៅរ៍ ទី២១ មិថុនា យោធាអ៉ីស្រាអែល បាននិយាយថា កងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារលើទីតាំងហេដា្ឋរចនាសម្ព័ន្ធមួយរបស់ក្រុមហេសបូឡា
អ៊ីរ៉ង់និយាយថា គ្មានកិច្ចចរចានុយក្លេអ៊ែរ ក្រោមការបាញ់របស់អ៊ីស្រាអែល នោះឡើយ
អ៊ីរ៉ង់បាននិយាយនៅថ្ងៃសុក្រថា ខ្លួននឹងមិនពិភាក្សាអំពីអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលស្ថិតក្រោមការវាយប្រហារដោយអ៊ីស្រាអែល
ទាហានអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ២៣នាក់នៅក្បែរកន្លែងផ្តល់ជំនួយក្នុងតំបន់ហ្គាហ្សា
សាក្សី និងក្រុមគ្រូពេទ្យបាននិយាយថា រថក្រោះ និងយន្តហោះគ្មានមនុស្សបើកបានបាញ់ទៅលើមនុស្សរាប់ពាន់នាក់នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយមួយកន្លែងនៅកណ្តាលតំបន់ហ្គាហ្សា
នាយករដ្ឋមន្រ្តីថៃ ប្រកាសមិនលាលែងពីតំណែង និងសុំទោសប្រជាជនថៃ
នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា លោកស្រីមិនលាលែងពីតំណែង និងសុំទោសប្រជាជនថៃចំពោះការលេចធ្លាយឃ្លីបសំឡេង ដោយហៅថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ កាសែត Khaosod បានផ្សាយដោយដកស្រង់សម្តីលោកស្រីនិយាយថា «ខ្ញុំសុំទោសបងប្អូនជនជាតិថៃទាំងអស់ ទាក់ទងនឹងឃ្លីបសំឡេងនៃការសន្ទនារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំកម្ពុជា ខ្ញុំមិនដឹងថានឹងត្រូវបានថត និងផ្សព្វផ្សាយបែបនេះទេ។ ឥឡូវនេះ យើងបានបញ្ជាក់រឿងនេះជាមួយកងកម្លាំងប្រដាប់អាវុធហើយ។ នេះជាពេលដែលយើងត្រូវសហការ និងបង្រួបបង្រួមកម្លាំងរបស់យើង។ គ្រប់ភាគីបានសន្និដ្ឋានថា នេះជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នេះមិនមែនជាការគំរាមកំហែងតូចតាចទេ។ ថ្ងៃនេះ យើងគ្មានពេលប្រយុទ្ធគ្នាឯងបែបនេះទេ។ […]
ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ កាន់តែធំឡើង ខណៈ Trump ចេញការព្រមានដ៏អាក្រក់ឱ្យជម្លៀសខ្លួន
អ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកប្រយុទ្ធផ្លូវអាកាសរបស់ខ្លួនលើទីក្រុងតេអេរ៉ង់ ៥ថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារដ៏អាក្រក់មួយព្រមានអ្នករស់នៅក្នុងទីក្រុងឱ្យជម្លៀសខ្លួនចេញ។ លោក Trump បានសរសេរកាលពីយប់ថ្ងៃច័ន្ទថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរបានទេ” ។ ការព្រមានរបស់លោក មុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ពីកិច្ចប្រជុំកំពូលG7 នៅប្រទេសកាណាដា។ “គ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុង តេអេរ៉ង់ ជាបន្ទាន់!” លោក ត្រាំ បានបន្ថែម។ ក្រោយមកលោក Trump […]
សភាអ៊ីរ៉ង់ កំពុងរៀបចំច្បាប់ដើម្បីចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា សមាជិកសភាអ៊ីរ៉ង់កំពុងរៀបចំច្បាប់ដែលអាចរុញច្រានក្រុងតេអេរ៉ង់ឆ្ពោះទៅរកការចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ NPT ដើម្បីបញ្ជាក់ឡើងវិញនូវជំហរផ្លូវការប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យរបស់ក្រសួងការបទេស លោក Esmaeil Baghaei បាននិយាយថា “ផ្អែកលើការវិវត្តន៍នាពេលថ្មីៗនេះ យើងនឹងធ្វើការសម្រេចចិត្តដ៏សមស្របមួយ។ រដ្ឋាភិបាលត្រូវតែអនុវត្តសេចក្តីព្រាងច្បាប់របស់សភា ប៉ុន្តែសំណើកំពុងត្រូវបានរៀបចំ ហើយយើងនឹងសម្របសម្រួលក្នុងដំណាក់កាលក្រោយៗទៀតជាមួយសភា” ។ NPT ដែលអ៊ីរ៉ង់បានផ្តល់សច្ចាប័ននៅឆ្នាំ 1970 ធានាដល់ប្រទេសនានានូវសិទ្ធិក្នុងការបន្តថាមពលនុយក្លេអ៊ែរស៊ីវិលជាថ្នូរនឹងការតម្រូវឱ្យពួកគេបោះបង់ចោលអាវុធបរមាណូ និងសហការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA ។ អ៊ីស្រាអែល បាន ចាប់ […]
