នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ថាការបាញ់សម្លាប់មន្ត្រីស្ថានទូតវ័យក្មេងពីរនាក់នៅក្នុងព្រឹត្តិការណ៍ជនជាតិជ្វីហ្វនៅទីក្រុងវ៉ាស៊ីនតោនគឺជាគំរូដ៏គួរឱ្យរន្ធត់នៃការប្រឆាំងពួកនិយមដែលបានផ្ទុះឡើងទូទាំងពិភពលោកចាប់តាំងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។ ប៉ូលិសក្រុងវ៉ាស៊ីនតោនបានចាប់ខ្លួនជនសង្ស័យ ដែលបានស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន មុនពេលបាញ់សម្លាប់លោក យ៉ារ៉ុន លីឈីស្គី (Yaron Lischinsky) អ្នកស្រាវជ្រាវនៅស្ថានទូតអ៊ីស្រាអែល និងលោកស្រី សារាហ្ស មីលហ្គ្រីម (Sarah […]
Category: អន្តរជាតិ
រថយន្តដឹកជំនួយចំនួន ១០០ គ្រឿងចូលក្នុងតំបន់ហ្កាហ្សា ខណៈអន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល
អ៊ីស្រាអែលបានអនុញ្ញាតឱ្យរថយន្តជំនួយចំនួន ១០០ គ្រឿងដឹកម្សៅ អាហារទារក និងឧបករណ៍វេជ្ជសាស្ត្រ ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ខណៈដែលមន្ត្រីអង្គការសហប្រជាជាតិបានរាយការណ៍ថា បញ្ហាចែកចាយរហូតមកដល់ពេលនេះគ្មានជំនួយណាមួយទៅដល់មនុស្សដែលត្រូវការជំនួយនោះទេ។ នាយករដ្ឋមន្ត្រី បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ថាអ៊ីស្រាអែលនឹងបើកចំហចំពោះបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអាចឱ្យមានការវិលត្រឡប់របស់ចំណាប់ខ្មាំង។ ប៉ុន្តែបើមិនដូច្នេះទេ លោកនឹងបន្តយុទ្ធនាការយោធា ដើម្បីទទួលបានការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សា។ បន្ទាប់ពីការបិទផ្លូវរយៈពេល ១១ សប្តាហ៍លើការផ្គត់ផ្គង់ចូលទៅក្នុងតំបន់ហ្គាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាក់ថា រថយន្តជំនួយសរុបចំនួន ៩៨ […]
មន្ត្រីស្ថានទូតអ៊ីស្រាអែលពីរនាក់ត្រូវបានគេបាញ់សម្លាប់នៅក្រុង Washington D.C
អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែលឱ្យដឹងថា មន្ត្រីស្ថានទូតអ៊ីស្រាអែលពីរនាក់ត្រូវបានខ្មាំងកាំភ្លើងបាញ់សម្លាប់ ខណៈពេលចូលរួមក្នុងព្រឹត្តិការណ៍ជនជាតិជ្វីហ្វនៅសារមន្ទីរ Capital Jewish ក្នុងទីក្រុង Washington DC នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ។ ចំពោះបញ្ហាធ្វើឃាតនេះ មិនទាន់មានការអះអាងពីក្រុមណាមួយឡើយ។
អ្វីជាយន្តហោះគ្មានមនុស្សបើកធុនធ្ងន់ Jiutian SS-UAV ដែលចិនត្រៀមក្នុងសង្គ្រាមអេឡិចត្រូនិច!
ចិនបានបង្ហាញយន្តហោះគ្មានមនុស្សបើក Jiutian SS-UAV ដែលមានឥទ្ធិពលខ្លាំងបំផុត មានរហ័សនាមថា Drone Mothership។ វាប្រៀបដូចសត្វមយូរ៉ា (Jiutian) ត្រូវបានគេចាត់ទុកថា ជាចំណុចកណ្តាលនៃកងកម្លាំងទ័ពអាកាស PLA ដែលមានសមត្ថភាពបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក kamikaze រហូតដល់ ១០០គ្រឿង មីស៊ីល និងធ្វើប្រតិបត្តិការស្មុគ្រស្មាញក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ចិនបានប្រកាសថាវាជាថ្ងៃរះនៃយុគសម័យថ្មីនៃអំណាចអាកាស។ ហោះហើរបានរយៈចម្ងាយ ៧,០០០ គីឡូម៉ែត្រ បណ្តែតខ្លួនលើអាកាសរយៈពេល ១២ម៉ោង និងហោះបានកម្ពស់ […]
សមាជិកក្រុមចម្រៀងរ៉េបអៀរឡង់ Kneecap ត្រូវបានចោទប្រកាន់ពីបទគាំទ្រអំពើរភេរវកម្ម បន្ទាប់ពីបានបង្ហាញទង់ជាតិក្រុមហេសបូឡាលើឆាកតន្ត្រី
សមាជិកម្នាក់នៃក្រុមចម្រៀងរ៉េបអៀរឡង់ Kneecap ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម បន្ទាប់ពីបានបង្ហាញទង់ជាតិគាំទ្រក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមប៉ូលិសអង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធ ទី២១ ខែឧសភានេះ។ ប៉ូលីសប្រចាំតំបន់ Metropolitan បានឱ្យដឹងថា លោក លីម អូហាន់ណា (Liam O’Hanna) បានបង្ហាញទង់ជាតិក្នុងអំឡុងពេលកម្មវិធីមួយរបស់ក្រុមនៅទីក្រុងឡុងដ៍ក្នុងខែវិច្ឆិកា។ ដោយបន្ថែមថា លោក អូហាន់ណា អាយុ ២៧ឆ្នាំរូបនេះ បានបង្ហាញទង់ជាតិ «នៅក្នុងវិធីបែបនេះឬក្នុងកាលៈទេសៈបែបនេះដើម្បីបង្កឱ្យមានការសង្ស័យសមហេតុផលថាលោកគឺជាអ្នកគាំទ្រនៃអង្គការដែលបានកំណត់» ក្នុងករណីនេះត្រូវបានកំណត់ថាជាក្រុមហេសបូឡា។ […]
អតីតអ្នកនយោបាយអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅសាលាអាមេរិកវរជនក្នុងទីក្រុង Madrid
ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់អតីតអ្នកនយោបាយអ៊ុយក្រែនម្នាក់កាលពីថ្ងៃពុធ នៅខាងក្រៅសាលារៀនមួយកន្លែងនៅជាយក្រុងម៉ាឌ្រីដ នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអេស្ប៉ាញបានបញ្ជាក់នៅថ្ងៃទី ២២ ខែឧសភានេះ។ អតីតនយោបាយ អែនដ្រី ផូតនូវ (Andriy Portnov) អាយុ ៥១ ឆ្នាំពីមុនគឺជាជំនួយការជាន់ខ្ពស់របស់អតីតប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីលោក វីកតូ យ៉ានុកូវីច (Viktor Yanukovich) ដែលត្រូវបានបណ្តេញចេញពីការបះបោរដ៏ល្បីបំផុតឆ្នាំ ២០១៤។ លោក ផូតនូវ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤ ហើយបានប្រឈមមុខនឹងការស៊ើបអង្កេតនៅក្នុងប្រទេសអ៊ុយក្រែនជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ និងការកេងបន្លំ។ លោកត្រូវបានគេកំណត់គោលដៅជាមួយនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប […]
បណ្តាប្រទេសនៅអឺរ៉ុបថ្កោលទោសអ៊ីស្រាអែលចំពោះការវាយលុកយោធានៅតំបន់ហ្គាហ្សាកាន់តែខ្លាំង
នៅពេលដែលអ៊ីស្រាអែលបង្កើនយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប បណ្តាប្រទេសអ៊ឺរ៉ុបកាន់តែច្រើនឡើងកំពុងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង និងអំពាវនាវឱ្យមានផលវិបាកជាក់ស្តែង។ វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងបានជំរុញឱ្យអឺរ៉ុបពិចារណាឡើងវិញអំពីទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឱ្យដឹងកាលពីថ្ងៃពុធថា ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំថ្ងៃដំបូងនៃប្រតិបត្តិការចុងក្រោយនេះ ដោយបន្ថែមថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីខែតុលាឆ្នាំ ២០២៣ បានកើនឡើងដល់ ៥៣,៦៥៥ នាក់។ ថ្មីៗនេះ អ៊ីស្រាអែលបានយល់ព្រមដកការបិទផ្លូវរយៈពេលពីរខែ និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយសង្គ្រោះមានកម្រិតចូលទៅក្នុងតំបន់។ អ្នកនាំពាក្យអង្គការសហប្រជាជាតិថា រថយន្តជំនួយបន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា ខណៈដែលនីតិវិធី ការព្រួយបារម្ភអំពីសុវត្ថិភាព និងម៉ោងពន្លឺថ្ងៃដែលមានកំណត់សម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានរារាំងការដឹកជញ្ជូនទំនិញ។ ទន្ទឹងគ្នានេះ រដ្ឋមន្ត្រីការបរទេសចំនួន ១៧ នាក់នៃសហភាពអឺរ៉ុប (EU) […]
លោកឧត្តមសេនីយ ប្រាវីត រអិលជើងធ្លាក់ពីជណ្តើរនៅវត្តភូ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ
លោកឧត្តមសេនីយ៍ ប្រាវីត វ៉ូងសាវ៉ាន (Prawit Wongsuwan) មេដឹកនាំគណបក្សប៉ាឡាំង ប្រាឆារ៉ាត់ (Palang Pracharath) និងជាអតីតឧបនាយករដ្ឋមន្ត្រី បានរអិលជើងធ្លាក់លើជណ្តើរនៅសាលប្រជុំវត្ត Pho ក្នុងទីក្រុងបាងកក បណ្តាលឲ្យរបួសឆ្អឹងជំនី។ នេះបើយោងតាមការផ្សាយចេញពីអង្គភាព The Nation Thailand នៅថ្ងៃទី២១ ខែឧសភានេះ។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនាដែលប្រារព្ធឡើងដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ និងប្រារព្ធពិធីហោរាសាស្រ្តដ៏សំខាន់មួយ។ ក្រោយពីពិធីនោះ […]
រដ្ឋមន្ត្រីកសិកម្មជប៉ុន នឹងបណ្តេញចេញពីតំណែង ក្រោយនិយាយថា «មិនបាច់ទិញអង្ករទេ»
នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្ស៊ីហ្គរុ អ៊ីហ្សីបា (Shigeru Ishiba) នឹងបណ្តេញរដ្ឋមន្ត្រីកសិកម្មលោក តាគុ អ៊ីតូ (Taku Eto) ចេញពីតំណែង បន្ទាប់ពីការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្មថាលោក «មិនបាច់ទិញអង្ករទេ» ដោយសារទទួលអំណោយពីអ្នកគាំទ្រ ដែលធ្វើអោយប្រជាជនជប៉ុនខឹងនឹងការលើកឡើងបែបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃពុធ ទី២១ ខែឧសភានេះ។ ការដកតំណែងរបស់លោកអាចផ្តល់ផលប៉ះពាល់ថ្មីដល់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់លោក អ៊ីហ្ស៊ីបា នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់សំខាន់ៗក្នុងខែកក្កដា ចំពេលមានការធ្លាក់ចុះការគាំទ្រពីសាធារណៈជនរួចហើយ។ ការវាយតម្លៃការអនុម័តរបស់លោក អ៊ីហ្ស៊ីបា […]
អង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែលជុំវិញការវាយលុកថ្មីនៅហ្គាហ្សា
ចក្រភពអង់គ្លេស បានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅ West Bank ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានថ្កោលទោសការកើនឡើងផ្នែកយោធាដ៏សាហាវនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២១ ខែឧសភានេះ។ យោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការថ្មីមួយកាលពីសប្តាហ៍មុន ហើយក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០ នាក់ក្នុងរយៈពេល ៨ ថ្ងៃកន្លងទៅ។ អ៊ីស្រាអែលក៏បានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីដើមខែមីនា ដែលជំរុញឱ្យអ្នកជំនាញអន្តរជាតិព្រមានពីគ្រោះទុរ្ភិក្ស បើទោះបីជារថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលនៅថ្ងៃច័ន្ទក៏ដោយ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក ដេវីដ ឡាមមី (David […]

