សារព័ត៌មានរបស់អាមេរិក CNN បានចុះមកផ្តិតរូបភាពរាយការណ៍អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការបើកជើងមេឃថ្មីរបស់កម្ពុជាភ្ជាប់ជាមួយពិភពលោក ទើបដាក់ឲ្យដំណើរការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែកញ្ញានេះនូវសេចក្តីការណ៍របស់ខ្លួនប្រមាណ ១នាទី CNN បានដាក់ចំណងជើងថា «ទិដ្ឋភាពអាកាសយានដ្ឋានថ្មីបំផុតរបស់កម្ពុជា» ដោយបានអធិប្បាយថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ រាជធានីភ្នំពេញ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត។ CNN បញ្ជាក់ថា លោកស្រី Lilit Marcus ដែលជាផលិតករផ្នែកព័ត៌មានទេសចរណ៍សម្រាប់ CNN […]
Category: អន្តរជាតិ
អ៊ីស្រាអែល វាយប្រហារលើប្រទេសយេម៉ែន សម្លាប់មនុស្ស ៣៥នាក់ របួសច្រើនជាង ១៣០នាក់
អ៊ីស្រាអែល បានបើកការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងមួយជុំទៀតក្នុងប្រទេសយេម៉ែនកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមឧទ្ទាម Houthi បានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលវាយប្រហារព្រលានយន្តហោះអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ AP ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Houthi បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ៣៥ នាក់ និងរបួសជាង ១៣០ នាក់ផ្សេងទៀត។ ក្រុមអ្នករុករកកំពុងបន្តបេសកកម្មនៅតាមគំនរអគារបាក់បែក។ ក្រសួងសុខាភិបាលបាននិយាយថា អ្នកស្លាប់ភាគច្រើនគឺនៅក្នុងក្រុងសាណា ជាទីដែលទីបញ្ជាការយោធា និងស្ថានីយប្រេងមួយត្រូវបានវាយប្រហារ។ […]
ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំបន្ទាន់លើសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសកាតា
សារព័ត៌មានបារាំង France24 បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកញ្ញា ឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UN គ្រោងនឹងកោះប្រជុំបន្ទាន់នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ត្រីហាម៉ាសនៅទីក្រុងដូហានៃប្រទេសកាតា។ សារព័ត៌មាន France24 បានផ្សាយថា ក្រសួងការបរទេសចិន ក៏បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងដូហា ដោយអះអាងថា ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់អ៊ីស្រាអែលលើអធិបតេយ្យភាពទឹកដីរបស់កាតា។ ប្រទេសជប៉ុន ឯណោះក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា ដោយចាត់ទុកថា ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់កាតា និងសន្តិសុខក្នុងតំបន់។ ជាមួយគ្នានេះ លោក ដូណាល់ […]
លោក ត្រាំ ជំរុញឱ្យដាក់ពន្ធខ្ពស់ ១០០% លើចិន និងលើកទឹកចិត្តឱ្យអឺរ៉ុបយកពន្ធខ្ពស់ពីឥណ្ឌា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការដាក់ពន្ធខ្ពស់រហូតដល់ ១០០ភាគរយលើប្រទេសចិន និងលើកទឹកចិត្តឱ្យអឺរ៉ុបយកពន្ធខ្ពស់ពីឥណ្ឌា ដែលជាយុទ្ធសាស្រ្តសម្រាប់ដាក់សម្ពាធលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកញ្ញា លោក ត្រាំ បានដាក់សំណើតាមបេសកជនទទួលបន្ទុកផ្នែកទណ្ឌកម្ម លោក David O’Sullivan និងមន្ត្រីសហភាពអឺរ៉ុបផ្សេងទៀត គ្រាដែរគណៈប្រតិភួ សហភាពអ៉ឺរ៉ុប […]
មេដឹកនាំកូរ៉េខាងជើង៖ គ្មាននរណាអាចប៉ះពាល់ដល់ស្ថានភាព និងសុវត្ថិភាពប្រទេសរបស់យើងបានឡើយ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានស្វាគមន៍កងទ័ពកូរ៉េខាងជើង និងប្រជាជននៅក្រៅប្រទេស ហើយបានគូសបញ្ជាក់ពីជំហរសុវត្ថិភាពរបស់ប្រទេសរបស់លោក។ នៅក្នុងសុន្ទរកថា សម្រាប់ថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ថ្ងៃ៩កញ្ញា លោក Kim បាននិយាយថា “ខ្ញុំសូមគោរពការប្រយុទ្ធយ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ មន្រ្តីយោធា និងទាហានដែលត្រូវបានបញ្ជូនក្នុងប្រតិបត្តិការយោធានៅក្រៅប្រទេស”។ លោក Kim បាននិយាយថា “ឥឡូវនេះ គ្មាននរណាម្នាក់អាចប៉ះពាល់ដល់ស្ថានភាព និងសុវត្ថិភាពរបស់ប្រទេសរបស់យើងដោយអ្វីនោះទេ […]
មនុស្ស ១៩នាក់ស្លាប់នៅប្រទេសនេប៉ាល់ក្នុងការតវ៉ាជុំវិញអំពើពុករលួយ និងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់នៅក្នុងទីក្រុងចំនួន ២ កាលពីថ្ងៃចន្ទនៅក្នុងការតវ៉ាដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ ខណៈដែលប៉ូលីសនៅក្នុងរដ្ឋធានីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូទៅលើក្រុមអ្នកតវ៉ាដែលព្យាយាមសម្រុកចូលសភាដោយកំហឹងចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើពុករលួយ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ៍។ មន្ត្រីក្នុងតំបន់បាននិយាយថា បាតុករមួយចំនួនដែលភាគច្រើនជាយុវជនបានចូលទៅក្នុងអគារសភាក្នុងទីក្រុង Kathmandu ដោយទម្លុះរបាំង ដុតរថយន្តសង្គ្រោះបន្ទាន់ និងគប់ដាក់ទៅប៉ូលិសដែលយាមសភា។ មន្ត្រីប៉ូលិស Shekhar Khanal បានប្រាប់ Reuters ថា មនុស្សជាង ១០០នាក់ […]
លោកស្រី Paetongtarn បារម្ភសុខភាពរបស់ឪពុក បន្ទាប់ពីតុលាការកំពូលតម្រូវឱ្យជាប់ពន្ធនាគារ ១ឆ្នាំ
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់ឪពុកលោកស្រី បន្ទាប់ពីតុលាការកំពូលបានសម្រេចថា លោក Thaksin Sinawatra ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១ឆ្នាំ។ នេះបើតាមកាសែត Khaosod English ។ លោក Thaksin Sinawatra អាយុ ៧៦ ឆ្នាំបានប្រកាសទទួលយកសាលក្រមរបស់តុលាការ ដែលតម្រូវឱ្យលោកជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងសំណុំរឿងនៅមន្ទីរពេទ្យជំនួសឲ្យការជាប់ពន្ធនាគារ។ ក្នុងសេចក្ដីថ្លែងការណ៍មួយតាមបណ្តាញសង្គម លោក […]
ត្រាំ ព្រមានក្រុមហាម៉ាស ឱ្យទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា
ប្រធានាធិបតីអាមេរិក បានព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ដោយជំរុញឱ្យចលនាប៉ាឡេស្ទីន មួយនេះទទួលយកកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Truth Social បានគូសបញ្ជាក់ថា អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់លោក ហើយឥលូវវាជាពេលដែលហាម៉ាសត្រូវទទួលយកដែរ។ ទន្ទឹមគ្នានេះលោកបានព្រមានហាម៉ាសពីផលវិបាក ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ ដោយបញ្ជាក់បន្ថែមថា នេះជាការព្រមានលើកចុងក្រោយរបស់លោក។ ក្រោយការព្រមានរបស់លោក ត្រាំ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា […]
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីថៃថ្មី ពិភាក្សាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥ លោក អាន់វ៉ា អ៉ីប្រាហ៉ីម ប្រកាសទន្ទឹងរង់ចាំជួបនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងជម្លោះព្រំដែនថៃ-កម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ។ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានទូរសព្ទទៅអបអរសាទរលោក Anutin Charnvirakul ដែលទើបតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ លើបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃអាទិត្យដដែល លោក អាន់វ៉ា បង្ហាញនូវអារម្មណ៍រីករាយដែលបានសន្ទនាតាមទូរសព្ទជាមួយលោក […]
ថៃ តែងតាំងមន្រ្តីយោធាថ្មី ៨៦២នាក់ ខណៈមេទ័ពភូមិភាគ២ គឺឧត្តមសេនីយ៍ Weerayuth Raksil ជំនួសលោក ប៊ុនស៊ិន បាដក្លាង
សារព័ត៌មានថៃ Khaosod បានចុះផ្សាយនៅថ្ងៃសុក្រថា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ សារព័ត៌មានថៃ Khaosod សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil […]

