អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា គ្មានសញ្ញាណាមួយពីទីក្រុងកៀវ អំពីការចាប់ផ្តើមឡើងវិញនៃការចរចារវាងគណៈប្រតិភូរុស្ស៉ី និងអ៊ុយក្រែននោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញាថា អ្នកចរចារុស្ស៉ី និងអ៊ុយក្រែនបានជួបគ្នាផ្ទាល់ ៣លើកក្នុងឆ្នាំនេះ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលលេីកចុងក្រោយគឺនៅថ្ងៃទី២៣ ខែកក្កដា។ ក្រោយមកក៏មានការប្រគល់ឈ្លេីយសឹក និងសាកសព ប៉ុន្តែភាគីទាំងពីរនៅខ្វែងគំនិតគ្នាខ្លាំងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Pesko បានលើកឡើងយ៉ាងដូច្នេះថា «ជារួម […]
Category: អន្តរជាតិ
លោក Trump ប្រកាសថាផែនការលក់ប្រតិបត្តិការ TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យក្រុមអ្នកវិនិយោគិនទូទាំងពិភពលោក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ២៥កញ្ញា បានចុះហត្ថលេខាលើក្រឹត្យមួយប្រកាសថាផែនការក្នុងការលក់ប្រតិបត្តិការ TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យអាមេរិក និងក្រុមអ្នកវិនិយោគិនទូទាំងពិភពលោក នឹងដោះស្រាយតម្រូវការសន្តិសុខជាតិនៅក្នុងច្បាប់ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។ លោក Trump កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលការអនុវត្តច្បាប់ដែលហាមប្រាមកម្មវិធីនេះ លុះត្រាតែម្ចាស់គ្រប់គ្រងចិនលក់TikTok រហូតដល់ថ្ងៃទី២០ ខែមករា ស្របពេលមានកិច្ចខិតខំប្រឹងប្រែង ទិញយកបណ្ដាញសង្គម TikTok ពីសំណាក់ជនជាតិអាមេរិក ពីវេទិកាពិភពលោកមួយនេះ […]
អតីតប្រធានាធិបតីបារាំង សាកូហ្ស៊ី ត្រូវបានតុលាការក្រុងប៉ារីស សម្រេចឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ
តុលាការក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានកាត់ទោសអតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានទោសក្នុងបទឧក្រិដ្ឋឃុបឃិតគ្នាលើគម្រោងយកមូលនិធិពីប្រទេសលីប៊ី មកប្រើសម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោកនៅឆ្នាំ២០០៧។ នេះបើតាមសារព័ត៌មាន CNN ។ គួរឲ្យដឹងថា ការដែលតុលាការក្រុងប៉ារីស សម្រេចសាលក្រមឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បានធ្វើឲ្យលោក សាកូហ្ស៊ី ក្លាយជាអតីតប្រធានាធិបតីទី១នៃប្រទេសបារាំងសម័យទំនើប ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពិតប្រាកដ។ ក្នុងសេចក្តីសម្រេចតុលាការបារាំងបានសម្រេចថា […]
ឥណ្ឌូណេស៊ី ប្រកាសនឹងបញ្ជូនកងទ័ព ២០,០០០នាក់ ចេញទៅបេសកកម្មរក្សាសន្តិភាពនៅតំបន់ហ្កាហ្សា
ប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងពីគំនិតក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនយ៉ាងតិច ២០,០០០នាក់ សម្រាប់ការរក្សាសន្តិភាពទៅកាន់តំបន់ហ្កាហ្សា ដើម្បីការពារកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។ នេះបើយោងតាមការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា។ សារព័ត៌មាន The Star បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតក្នុងពិភពលោក ចង់បានសន្តិភាពមួយ ដែលបង្ហាញថា ខ្លាំងមិនអាចសុទ្ធតែត្រូវ។ ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានថ្លែងបន្តថា យើងជឿលើអង្គការសហប្រជាជាតិ។ […]
ថៃ បន្តប្រកាសពីហានិភ័យរបស់ព្យុះទីហ្វុង Ragasa នាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅកម្រិតខ្លាំងបំផុត
នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅកម្រិតខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។ យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ ដែលបានចេញផ្សាយកាលល្ងាចថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Guangdong ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមគ្នានេះ […]
ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវមហាអំណាចពិភពលោកឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ថ្លែងចេញពីទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ UN ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់មហាអំណាចពិភពលោកឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក ដោយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាមានបំណងពង្រីកសង្គ្រាមឲ្យលើសពីព្រំដែនអ៊ុយក្រែន។ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ការថ្លែងសារនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា សង្គ្រាមនេះបានរុញច្រានពិភពលោកឲ្យធ្លាក់ចូលទៅក្នុងការប្រណាំងប្រជែងសព្វាវុធដ៏មហន្តរាយបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានសង្កត់ធ្ងន់ថា ការពិតគឺសាមញ្ញណាស់ ការបញ្ឈប់សង្គ្រាមនេះ។ គឺចំណាយតិចជាងការដែលត្រូវសាងសង់សាលាមត្តេយ្យក្រោមដី ឬលេនដ្ឋានធំៗសម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពេលក្រោយ។ […]
ប្រទេសនេប៉ាល់រកបាននាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងការសន្យាលុបបំបាត់អំពើពុករលួយ
ក្រោយមានផ្ទុះបាតុកម្មក្លាយជាអំពើហិង្សាមិនធ្លាប់មានប្រឆាំងនឹងអំពើពុករលួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២ នាក់ និងរងរបួសរាប់រយនាក់ ពេលនេះ ប្រទេសនេប៉ាល់ រកបាននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ ជាមួយសារអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ហើយបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនរួបរួមគ្នាដើម្បីកសាងប្រទេសឡើងវិញ។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា។ លោកស្រី ស៊ូស៊ីឡា កាគី នាយករដ្ឋមន្ត្រីថ្មីរបស់នេប៉ាល់ បានថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា ប្រទេសនេះត្រូវតែស្តាប់ពលរដ្ឋវ័យក្មេងរបស់ខ្លួន។ ក្នុងន័យនេះ លោកស្រីសំដៅទៅលើក្រុមបាតុករប្រឆាំងអំពើពុករលួយថា យើងត្រូវតែធ្វើការស្របតាមការគិតរបស់យុវជនជំនាន់ Gen Z […]
កូរ៉េខាងជើងថ្កោសទោការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរំសាយអាវុធនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា បេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ឋានៈរបស់កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរគឺមិនអាចកែប្រែបានឡើយ ដោយរិះគន់ និងធ្វើការថ្កោសទោសដល់ការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរំសាយអាវុធនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា បានស្រង់សម្ដីបេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ ដែលបានគូសបញ្ជាក់ថា ឋានៈរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជារដ្ឋអាវុធនុយក្លេអ៊ែរដែលត្រូវបានចែងយ៉ាងច្បាប់ក្នុងច្បាប់កំពូល និងមូលដ្ឋានរបស់រដ្ឋ គឺមិនអាចកែប្រែបានឡើយ។ គួរឲ្យដឹងថា នៅក្នុងខណៈពេលថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការជំរុញការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងថាជាសកម្មភាពបង្ករឿង និងជាការលូកលាន់កិច្ចការផ្ទៃក្នុង។ ទីក្រុងព្យុងយ៉ាងបានអះអាងទៀតថា អាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជាជម្រើសមួយជៀសមិនរួចដើម្បីការពារប្រទេសជាតិពីការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាមេរិក៕
មិនបន្តឈប់ឈរ! រុស្សុី បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនសរុប ២២១គ្រឿង
កងកម្លាំងរបស់រុស្សុី បានបាញ់ទម្លាក់យន្តហោះដ្រូនសរុបចំនួន ២២១គ្រឿង របស់អ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ ខណៈប្រទេសទាំងពីរ នៅតែបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមមួយ ដែលបានអូសបានជាង៣ឆ្នាំមកហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃសុក្រ ទី១២ ខែកញ្ញា បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្សុី បានបាញ់ស្ទាក់និងកម្ទេចយន្តហោះដ្រូនទាំងនោះ ដែលជាងពាក់កណ្តាល បានហោះនៅលើតំបន់ Bryansk និង Smolensk។ រីឯអាជ្ញាធរតំបន់ […]
ម៉ាឡេស៊ី នឹងជួបថៃ ពិភាក្សាពីលក្ខខណ្ឌប្រតិបត្តិក្រុមអ្នកសង្កេតការណ៍អាស៊ាន តាមដានការអនុវត្តបទឈប់បាញ់
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានលើកឡើងថា លោកនឹងបញ្ជូនក្រុមការងារមួយក្រុមទៅប្រទេសថៃឆាប់ៗខាងមុខ ដើម្បីពិភាក្សាពីលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតួនាទីតាមដានការអនុវត្តបទឈប់បាញ់រវាងថៃ-កម្ពុជា។ សារព័ត៌មាន Bernama នៅថ្ងៃទី១០ ខែកញ្ញា បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក Tan Sri Mohd Nizam Jaffar បានបញ្ជាក់ថា លក្ខខណ្ឌប្រតិបត្តិ (TOR) ដែលត្រូវបានពិភាក្សានិងឯកភាពរួចហើយដោយកម្ពុជា ក៏ត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរថៃផងដែរ […]

