ឆ្លើយតបទៅនឹងមតិរបស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលបានបង្ហាញក្តីបារម្ភ ចំពោះគម្រោងព្រែកជីកនេះ ថានឹងធ្វើកម្ពុជាបាត់បង់ទឹកដី ឬអធិបតេយ្យជាតិនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសធានាថា នៅពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ តែផ្ទុយទៅវិញគម្រោងនេះ បានផ្តល់នូវផលប្រយោជន៍មហាសាលដល់កម្ពុជា។ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទោះបីជាប្រជាពលរដ្ឋយើងច្រើន លើសលុបយល់ពីតម្លៃនៃគម្រោងព្រែកជីកនេះ ក៏មានបងប្អូនមួយចំនួន […]
Category: សង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» បានបង្ហាញពីស្មារតីជាតិនិយមមួយរបស់សង្គមខ្មែរ
ថ្លែងពីវេទិកាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “យើងមានគម្រោងជាច្រើនតម្លៃរាប់រយលានដុល្លារ និងខ្លះរាប់ពាន់លានដុល្លារ ប៉ុន្តែសម្រាប់គម្រោង “ព្រែកជីកហ្វូណនតេជោ” បានបង្ហាញពីស្មារតីជាតិនិយមមួយរបស់សង្គមខ្មែរ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ២០០០ឆ្នាំក្រោយមក យើងបានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសយើង។ សម្តេចធិបតី បានបន្ថែមថា “គម្រោងព្រីកជីកហ្វូណនតេជោនេះ នឹងក្លាយជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនខ្មែរជំនាន់ក្រោយ”។ សូមជម្រាបថា […]
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៣០ម៉ឺនដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ។ នេះជាការឧបត្ថម្ភថវិកាជាលើកទី១៣ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។ មូលប្បទានបត្រចំនួន ៣០ម៉ឺនដុល្លារនេះ ត្រូវបាន លោកជំទាវបណ្ឌិត ពេជ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរ ចំពោះការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានសិក្សា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានមធ្យមសិក្សានៅទូទាំងប្រទេស ដែលមានសកម្មភាពរស់រវើកក្នុងការងារមនុស្សធម៌ និងការងារសង្គម។ ការថ្លែងរបស់លោកជំទាវបណ្ឌិត ដូចនេះបានធ្វើឡើងនៅកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណចំនួន១៣១ នាក់ កាលពីថ្ងៃទី៣ ខែសីហា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ឥស្សរជន៣រូប ឲ្យត្រៀមដឹកនាំយុវជនទៅទស្សនកិច្ចតំបន់ព្រំដែនដោយផ្ទាល់
ឥស្សរជន៣រូប រួមមានឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ,ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ឲ្យត្រៀមដឹកនាំយុវជន និងនិស្សិតទៅទស្សនកិច្ចដោយផ្ទាល់ខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា និងប្រទេសជិតខាង។ នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃទី២ ខែសីហា […]
ព្រះមហាក្សត្រ និងសម្តេចម៉ែ ចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារជូនពរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី០៥ សីហា ២០២៤។ […]
នាយករដ្ឋមន្ត្រី ប្រកាសថា គោលការណ៍ថ្មីពាក់ព័ន្ធនឹងក្រដាស់ប្រាក់ដុល្លារចាស់ៗ អាចនឹងឲ្យអនុវត្តន៍នៅទូទាំងប្រទេសក្នុងពេលឆាប់ៗ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី0២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងថា៖ “សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក”។ […]
បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា
ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។ ឯកឧត្តម អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងមីយ៉ាន់ម៉ា […]
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ម៉ាវ៉ល
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព […]
