ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសនូវែលសេឡង់ ពីថ្ងៃទី១៣ ដល់ ១៤ ខែមីនា ឆ្នាំ២០២៦ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសអូស្ត្រាលី ពីថ្ងៃទី១៥ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ […]
Category: សង្គម
កម្ពុជា ស្នើហុងគ្រី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា
កម្ពុជា បានស្នើឱ្យហុងគ្រី ពិនិត្យក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្តានុពលដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យា និងទេសចរណ៍ ជាដើម ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន […]
ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅដើមខែមេសា ខាងមុខ
ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រារព្ធឡើង ដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿន។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ពិធីប្រណាំងរទេះសាឡីនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយអភិវឌ្ឍ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះជំនាញ និងសីលធម៌
ពីលើវេទិកាក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល […]
តំបន់អង្គរ! អាជ្ញាធរជាតិអប្សរាគាំទ្រសកម្មភាពថតរូប សម្តែងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិ ប៉ុន្តែត្រូវជៀសវាងសកម្មភាពឆ្គាំឆ្គង ឬរំខានភ្ញៀវទេសចរ
អាជ្ញាធរជាតិអប្សរា ប្រកាសគាំទ្ររាល់សកម្មភាពថតរូប ថតវីដេអូសម្តែងផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជាតិ ប៉ុន្តែស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់អង្គរមួយនេះ បានរំលឹកថា គ្រប់សកម្មភាពទាំងនោះត្រូវជៀសវាងភាពឆ្គាំឆ្គង ឬរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរ។ ក្នុងសេចក្តីអំពាវនាវផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ បានថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយ […]
ស្រាយចម្ងល់! ហេតុអ្វីបានជាប្រេងម៉ាស៊ូត ថ្លៃជាងសាំងក្នុងពេលមានវិបត្តិ?
ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតា ថ្លៃ ៤៤០០រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៥១៥០រៀល ក្នុង ១លីត្រ។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ តម្លៃនេះ នឹងប្រែប្រួលថ្មីបន្ទាប់ពីថ្ងៃទី១០ ខែមីនានេះទៅ។ ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង? អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ច័ន្ទ […]
សប្ដាហ៍ដំបូងក្នុងខែមីនានេះ មានមនុស្ស ២១នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ […]
មកដឹងពីកាតព្វកិច្ចរបស់ស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ ចំពោះអតិថិជននិងស្ថាប័នមានសមត្ថកិច្ច
តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី០៩ មីនា ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ។ លើសពីនេះ ដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុន ចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត […]
មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ដៃគូសន្ទនាក្នុងជំនួបចំនួន២៩ នៅទីក្រុងហ្សឺណែវ ពីសកម្មភាពរំលោភច្បាប់អន្តរជាតិរបស់យោធាថៃ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគី ជាមួយភាគីសំខាន់ៗ រួមមាន ថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ដូចជា ប្រធានក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ […]
អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រគល់ផ្ទះចំនួន២០៣ខ្នង ជូនគ្រួសារភៀសសឹកស្នាក់នៅបណ្តោះអាសន្ន
រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រគល់ផ្ទះចំនួន២០៣ខ្នង ជូនគ្រួសារភៀសសឹក ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ស្នាក់នៅបណ្តោះអាសន្ន កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ។ ការប្រគល់ផ្ទះនេះ មានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះ ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង សំដៅធានាបាននូវយុត្តិធម៌ និងតម្លាភាព ។ ផ្ទះទាំង២០៣ខ្នងនេះ បានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៩ […]
