បោសសម្អាត Online scam! បញ្ជូនមេខ្លោង ៧នាក់ទៀតចូលពន្ធនាគារ ខណៈតុលាការចាត់ការសំណុំរឿងជាង ៥០០នាក់ហើយ

ក្រុមជនត្រូវចោទជាមេខ្លោងចំនួន៧នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមដីកាសម្រេចចំនួន៧ផ្សេងគ្នារបស់លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះ […]

មកដឹងកន្លែងឡើងជិះឡានក្រុង អត់អស់លុយទៅស្រុកកំណើត​ នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំខ្មែរ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខ ។ ក្នុងចំណោមរថយន្តក្រុងចំនួន៦០០គ្រឿងនេះ គឺរថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ រីឯរថយន្តក្រុងចំនួន៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ […]

កម្ពុជា ផ្អាកបញ្ជូននិស្សិតនិងពលករទៅតំបន់មជ្ឈិមបូព៌ា ដើម្បីសុវត្ថិភាព

ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ កន្លង ទៅ ការប្រយុទ្ធគ្នាដោយសព្វាវុធទំនើបៗដូចជា មីស៊ីល និងដ្រូន បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ និងកំពុងបង្កជាក្តីបារម្ភសម្រាប់ពិភពលោក។ ជាមួយនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានគិតគូរពីសុវត្ថិភាពប្រជាជនកម្ពុជានៅតំបន់ដែលផ្ទុះសង្គ្រាម និងផ្អាកការបញ្ជូននិស្សិត ឬពលករទៅធ្វើការ ឬទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលទៅរកសភាពស្ងប់ស្ងាត់ឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន […]

ក្រសួងអប់រំ ប្រកាសមិនអាចទទួលយកបានជាដាច់ខាត ករណីមានអ្នកចូលមកដៀលត្មេះគ្រូដល់មុខថ្នាក់រៀន!

ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។ ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៦ ខែមីនានេះ ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសម្តីមិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារឿយៗ ក្រសួងអប់រំ យុវជន […]

កម្ពុជាបង្ហាញស្ថានភាពពិតជាក់ស្ដែងនៅតំបន់ព្រំដែនដែលប៉ះពាល់ដល់សិទ្ធិមនុស្ស ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

កាលពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមទេសរដ្ឋមន្តី កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សមាសភាពគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា មន្ត្រីជាន់ខ្ពស់ គ.ស.ម.ក. ក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល សមាជិក គ.ស.ម.ក. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមន្ត្រីបច្ចេកទេសកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា […]

ដំណឹងល្អផ្ទួនៗ! អន្លង់ផ្សោតកាំពីស្វាគមន៍កំណើតកូនផ្សោតទី២ ស្របពេលបុណ្យទន្លេលើកទី១០ នឹងធ្វើឡើងក្នុងខេត្តក្រចេះ!

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ជាមួយគ្នានេះ កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលា​ម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ ​និង​ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ […]

អនុព័ន្ធយោធាបរទេស បានឃើញផ្ទាល់ភ្នែកប្រាង្គប្រាសាទព្រះវិហារ និងតំបន់ជុំវិញ រងការខូចខាតយ៉ាងដំណំដោយស្នាដៃយោធាថៃ

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ទាំង១២ប្រទេស នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។ ក្រសួងការពារជាតិបានបញ្ជាក់ថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ […]

មន្ត្រីស៊ីម៉ាក់ ធ្វើបទបង្ហាញអំពីប្រភេទគ្រាប់ដែលយោធាថៃប្រើវាយប្រហារមកលើប្រាសាទព្រះវិហារ ជូនដល់គណៈប្រតិភូអនុព័ន្ធយោធាបរទេស

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ […]

ជន​បរទេស​លួចឆ្លងដែននិងធ្វើ​ការងារ​ខុស​ច្បាប់ ចំនួន៦១៥នាក់ បានបណ្ដេញចេញពីកម្ពុជា

ជន​បរទេស​ដែលលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់សរុបចំនួន ៦១៥នាក់ ក្នុងនោះស្រី ៨៤នាក់ មាន ១៧សញ្ជាតិ ត្រូវបណ្ដេញចេញពីកម្ពុជា គិតចាប់ពីថ្ងៃទី១ដល់៤ ខែមីនា ឆ្នាំ២០២៦នេះ ។ នេះបើតាមការប្រកាសរបស់អគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ នៅថ្ងៃទី០៥ មីនា ឆ្នាំ២០២៦នេះ។ ជន​បរទេស​ទាំង៦១៥នាក់ ដែលត្រូវបណ្តេញចេញរួមមាន ចិន ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន […]

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ១០នាក់

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តបង្ក្រាបបទល្មើស Online Scams ចំនួនពីរករណីផ្សេងគ្នា ក្នុងនោះមួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិ កូរ៉េខាងត្បូងសរុប១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និងកាលពីថ្ងៃទី២ ខែមីនា […]

5
Promotion