នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ គ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១៤តោន ដែលត្រូវបានកែច្នៃសម្រេច ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកថា ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ […]
Category: សង្គម
មេដឹកនាំចិន និងរុស្សុី ជជែកគ្នាថា មនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ ខណៈមេដឹកនាំកូរ៉េខាងជើង ស្តាប់លឺញញឹម
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមីក្រូហ្វូនថតជាប់សំឡេងមេដឹកនាំចិន និងរុស្សុី នៅពេលដើរទន្ទឹមគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា កំពុងជជែកគ្នាពីការវះកាត់ប្ដូរសរីរាង្គ និងលទ្ធភាពដែលមនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា មីក្រូហ្វូនថតជាប់សំឡេងជជែកគ្នារបស់មេដឹកនាំទាំងពីរកើតមានឡើងក្នុងពេលលោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង បានដើរទន្ទឹមគ្នានឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីព្យុហយាត្រាយោធារបស់ចិនរំឮកដល់ខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ការថតជាប់សំឡេងជជែកគ្នារវាងលោក ពូទីន […]
ជនភៀសសឹកខេត្តព្រះវិហារ ៦គោលដៅ ទទួលបានម្ហូប ២ពេលក្នុងមួយថ្ងៃ ដែលបន្តផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ បន្តបានទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ៣,១១១គ្រួសារ ស្មើ ១០,២២៦នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ […]
អគ្គបញ្ជាការដ្ឋាន បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្សី ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែកងទ័ពជួរមុខ»
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៤ ខែកញ្ជា បានធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ ៣ជំនាន់ សម រង្សី និងបក្សពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។ យោងតាមលិខិតមួយទំព័ររបស់អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី៤ ខែកញ្ញានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ […]
រដ្ឋមន្រ្តីមហាផ្ទៃ ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ កាលព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមក្រសួងមហាផ្ទៃ ទីតាំងសំខាន់ៗ ដែឧបនាយករដ្ឋមន្ត្រី ស សុខា បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ […]
ជាអ្នកស្រុកអង្គរ និងជាអ្នកឆ្លាក់ក្បាច់នៅតាមប្រាសាទបុរាណជាង ៣០ឆ្នាំ អំពាវនាវឱ្យកូនខ្មែររួមគ្នាថែរក្សាសិល្បៈដ៏មានតម្លៃរបស់ដូនតាខ្មែរកុំឱ្យបាត់បង់
លោក តឹក ទត់ អាយុ៥៨ឆ្នាំ កើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់គាត់រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្នគាត់ជាអ្នកឆ្លាក់ក្បាច់នៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅហើយ ឱ្យលេចចេញជារូបរាងសិល្បៈលើថ្មឡើងវិញ ដើម្បីរក្សាមរតកដែលបន្សល់ទុកពីដូនតាខ្មែរឱ្យបានគង់វង្សតទៅមុខទៀត។ លោក តឹក ទត់ ឱ្យដឹងថា គាត់បានធ្វើការជាអ្នកឆ្លាក់ក្បាច់ចម្លាក់នៅលើថ្ម នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណរយៈពេលជាង៣០ឆ្នាំមកហើយ។ លោក បានចូលធ្វើការជាអ្នកជួសជុលប្រាសាទបុរាណ ដំបូងជាមួយក្រុមការងារនៃរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ Japanese Government […]
សម្តេចតេជោ ហ៊ុន សែន៖ ជាប្រទេសក្រីក្រ ត្រូវប្រយ័ត្នបំផុតគឺជំនួយពីបរទេស និងយោបល់ពីប្រទេសអ្នកមាន ដែលអាចគ្រោះថ្នាក់ប្រសិនបើយើងខ្វះការគិតគូរឱ្យបានត្រឹមត្រូវ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួប […]
ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារFamily Mart ចំនួនជាង១៦០០០ទីតាំងនៅប្រទេសជប៉ុន
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា […]
កំពុងរើសបន្ថែម! យុវជនចង់ចូលបម្រើការក្នុងជួរកងទ័ព ត្រូវមានភក្ដីចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក។ នេះបើតាមសេចក្ដីណែនាំស្ដីពីការអនុវត្តការងារជ្រើសរើសពលទាហាន របស់គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌកងទ័ពជើងគោក ផ្សព្វផ្សាយនាពេលថ្មីៗនេះ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍ ហើយក៏សម្រាប់ការជ្រើសរើសពល ទាហានបំពេញក្របខ័ណ្ឌផងដែរ មិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ព ជើងគោកប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាសផងដែរ តាមផែនការឆ្នាំ២០២៥-២០២៦។ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការជ្រើសរើសពលទាហានបំពេញក្របខណ្ឌកងទ័ពជើងគោក គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បានណែនាំដល់អនុគណៈកម្មា ត្រូវធ្វើការសម្របសម្រួលប្រមូលទិន្នន័យចំពោះសាច់ញាតិបង្កើតយោធិនកំពុងការងារ និងអតីតយុទ្ធជន ឬយោធិនពលី ពិការ ក្នុងភូមិសាស្ត្រយោធភូមិភាគនីមួយៗ […]
លោក អ៊ុំ រាត្រី ប្រាប់ឲ្យអភិបាលខេត្តស្រះកែវ របស់ថៃ រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន
អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើរទៅអភិបាលខេត្តស្រះកែវ របស់ថៃ ឲ្យរក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅគណៈកម្មការ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។ ការឆ្លើយរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចំពោះករណីលិខិតខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ។ យោងតាមលិខិតចុះថ្ងៃទី២ ខែកញ្ញា លោក អ៊ុំ […]
