ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបឲ្យជនភៀសសឹកខេត្តព្រះវិហារ ៦គោលដៅ ៣,៣៧៤គ្រួសារ

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅ សរុបចំនួន ៣,៣៧៥គ្រួសារ ស្មើ ១១,២៨៤នាក់។ យោងតាមការបង្ហោះលើផេកយុវជនបូជាការពារយុត្តិធម៌ ការរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]

អភិបាលខេត្តកោះកុងថ្មី ចូលកាន់តំណែងជាផ្លូវការជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំក្នុងការសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។ លោកជំទាវ ឈី វ៉ា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ […]

ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ប៉ុន្តែរាជរដ្ឋាភិបាល អនុញ្ញាតឲ្យតាមបណ្តាខេត្តអាចរៀបចំជាធម្មតា

រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អ​ក​អំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ការសម្រេចផ្អាកព្រះរាជបុណ្យអុំទូកនៅភ្នំពេញនេះ ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ។ […]

ជនភៀសសឹកខេត្តព្រះវិហារ សូមថ្លែងអំណរគុណដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានរៀបចំផ្គត់ផ្គង់ម្ហូប

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៧គោលដៅ ចំនួន ៦ គោលដៅ ៣,៥២១គ្រួសារ ស្មើ ១១,៧០២នាក់។ ប្រជាពលរដ្ឋភៀសសឹកដែលបានមកទទួលម្ហូប សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំចំអិនម្ហូបអាហារមួយថ្ងៃ២ពេលជូនជារៀងរាល់ថ្ងៃអស់រយៈពេលជាង ១ខែមក គិតចាប់តាំងថ្ងៃផ្ទុះអាវុធតាមព្រំដែន។ បេសកកម្មនៃការចុះរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្ស៊ី ដែលថា សម្តេចតេជោ ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤%នៃក្រុមហ៊ុនថាមពលថៃ

តាមរយៈសេចក្តីប្រកាសបដិសេធ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ ពាន់លានដុល្លារតាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធ មិនព្រមលក់ឱ្យ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា […]

ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៤ថ្ងៃ!

ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី២៧ ខែសីហា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក Marcos ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីន ហើយជាប្រធានាធិបតីហ្វីលីពីនទីពីរ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សម្តេចធិបតី ហ៊ុន […]

កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់ចិន ដែលមានគោល​បំណង​ពង្រឹង​សណ្តាប់ធ្នាប់សកល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាវេលារំលងអធ្រាត្រថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់​ការអញ្ជើញ​ចូលរួមកិច្ច​ប្រជុំកំពូ​ល​អង្គការសហប្រតិបត្តិការសៀងហៃបូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅទីក្រុងធានជីន ប្រទេសចិន ប្រកបដោយជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) សម្តេចបវរធិបតី ហ៊ុន […]

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀត ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ​ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន […]

គិតត្រឹមដើមខែកញ្ញានេះ ពលរដ្ឋភៀសសឹកចំនួន ១,២២៥គ្រួសារបានវិលត្រឡប់ទៅលំនៅឋានវិញ ខណ:ជាង ៦ ៨០០គ្រួសារទៀត បន្តស្នាក់នៅជុំរុំសុវត្ថិភាព និងជាមួយសាច់ញាតិ

គិតត្រឹមថ្ងៃទី១ ខែកញ្ញា  ឆ្នាំ២០២៥ ជនភៀសសឹកបានជម្លៀស មកទីសុវត្តិភាព និងស្នាក់នៅសាច់ញ្ញាតិសរុបចំនួន ៦,៨៣៧គ្រួសារ ស្មើនិងចំនួន ២២,៤៤១នាក់, ដែលមានខេត្តចំនួន ៤ រួមមាន​ ព្រះវិហារ, ឧត្តរមានជ័យ, សៀមរាប, និង បន្ទាយមានជ័យ ។ នេះបើតាមរបាយការណ៍ដែលទទួលបានពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ របាយការណ៍ដដែលបានបញ្ជាក់ថា គ្រួសារភៀសសឹករស់នៅ ទីសុវត្តិភាពមានគ្រួសារសរុបចំនួន៥,៤៩៣គ្រួសារ ស្មើនិងមនុស្សរាយ១៧,៨៥២ នាក់។  ដោយឡែក […]

មេដឹកនាំចិន ផ្តល់ជំនួយមនុស្សធម៌ ២០លានយ័នដល់កម្ពុជា ស្ដារឡើងវិញនូវការខូចខាត និងពលរដ្ឋរងគ្រោះពីការផ្ទុះអាវុធនៅព្រំដែន

ប្រធានាធិបតី ស៊ី ជីនពីង ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ស្មើនឹង២,៨លានដុល្លារដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដាកន្លងទៅ។ នេះបើតាមលោក មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក មាស សោភ័ណ្ឌ […]

5
Promotion