ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងរៀបចំផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ គិតត្រឹមនៅថ្ងៃទី៧ ខែកញ្ញានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារយុវជនបន្តផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៦៣៤គ្រួសារ ស្មើ ៨,៦៨៩នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]
Category: សង្គម
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦ គោលដៅ
ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តមកទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៧៨៤គ្រួសារ ស្មើ ៩,២៧៨នាក់ រៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
ស្ថាប័នចំនួន៣ ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការដោះស្រាយវិវាទក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ,សមាគមធនាគារនៅកម្ពុជា (ស.ធ.ក.) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក.) កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងនិងលើកកម្ពស់ការសម្រុះសម្រួលដោះស្រាយវិវាទនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បើតាមសេចក្តីប្រកាសរួម ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបើកទំព័រថ្មីនៃការធ្វើកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេស ការដោះស្រាយ វិវាទរវាងធនាគារពាណិជ្ជ […]
អាមេរិក ជាដៃគូដ៏រឹងមាំរបស់កម្ពុជា និងនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់
គិតពីឆ្នាំ១៩៥០-២០២៥ ចំណងនៃទំនាក់ទំនងការទូររវាងកម្ពុជា-សហរដ្ឋអាមេរិក មានរយៈពេល ៧៥ឆ្នាំហើយ។ ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ ឆ្នាំនៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។ ដើម្បីបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងដ៏រឹងមាំនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ […]
ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦ គោលដៅ ចំនួន ២,៨៣១គ្រួសារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ បានបន្តមកទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅលើផេក យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៨៣១គ្រួសារ ស្មើ ៩,៤៧៤នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]
អគ្គស្នងការនគរបាលជាតិ ណែនាំដល់ភ្នាក់ងារដឹកជញ្ជូននៅភ្នំពេញ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួនក្នុងពេលបើកបរ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត […]
អាមេរិក ចង់ឲ្យមានអ្នកសង្កេតការណ៍អាស៊ាន នៅក្នុងជម្លោះព្រំដែនកម្ពុជានិងថៃ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សហរដ្ឋអាមេរិក តាមរយៈលោកជំទាវ […]
ក្រសួងទេសចរណ៍ ណែនាំពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និង […]
សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភចំនួន ២ម៉ឺនដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន
ក្នុងព្រះរាជហឬទ័យស្រឡាញ់ និងព្រះរាជហឬទ័យទុកដាក់បំផុតចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គជាមន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់នៃយើង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ២០ ០០០ដុល្លារសហរដ្ឋអាម៉េរិក ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន។ ពិធីប្រគល់ និងទទួលនេះ ក្រោមវត្តមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី […]
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិ ទណ្ឌិត សម រង្ស៊ី
យោងតាមលិខិតមួយទំព័រនៅថ្ងៃទី៤ ខែកញ្ញា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិទណ្ឌិត សម រង្ស៊ី និងបក្សពួក ដោយចោទថា ក្រុមនេះមានចេតនាលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ។ ប្រតិកម្មរបស់កងយោធពលខេមរភូមិន្ទកម្ពុជាធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី និងបក្សពួកបាននិយាយថា រាជរដ្ឋាភិបាល បានគម្រាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ។ ការរិះគន់នេះត្រូវបានអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ក្រុមទណ្ឌិត សម រង្សុី។ អគ្គបញ្ជាការដ្ឋានបានបញ្ជាក់ថា […]
