សូមប្រុងប្រយ័ត្ន! ទឹកជំនន់នៅវៀតណាម បណ្តាឲ្យមនុស្សស្លាប់កើនដល់ ៤១នាក់ហើយ

នោក្នុងរបាយការណ៍ថ្មីចុងក្រោយ រដ្ឋាភិបាលវៀតណាមបាននិយាយថា ចំនួនមនុស្សស្លាប់អំឡុងការវាយប្រហារនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីនៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់ ៤១នាក់ហើយ ខណៈក្រុងនិងភូមិជាច្រើនរងការជន់លិច។ 

ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះបានចេញផ្សាយឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស ១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៥២ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១៥ ០០០ហិកតា។ 

ទីភ្នាក់ងារជាតិឧតុនិយមវៀតណាមនៅថ្ងៃសុក្រនេះ បានព្រមានថា តំបន់ភាគកណ្តាល នឹងនៅទទួលរងការជន់លិច និងគ្រោះរអិលបាក់ដីថែមទៀត ខណៈការធ្លាក់ភ្លៀងខ្លាំង ត្រូវបានព្យាករថា នឹងនៅតែបន្ត៕