ថ្ងៃទី៩ សីហា ២០២៥ មានព័ត៌មានចុះផ្សាយថា ទាហានថៃ៣ នាក់ជាន់មីន ចំណុចនេះ លោកបណ្ឌិត យង់ ពៅ ដែលជាអ្នកវិភាគនយោបាយ បានលើកឡើងថា មានសេណារីយ៉ូចំនួន២ ដែលត្រូវពិចារណា ដោយផ្អែកលើផែនទីនៃសន្ធិសញ្ញាបារាំង – សៀម។

តាមលោកបណ្ឌិត សេណារីយ៉ូចំនួន២ នោះរួមមាន៖
ទី១. ប្រសិនបើ ទាហានថៃ ជាន់មីនក្នុងទឹកដីខ្លួនឯង ខេត្តស៊ីសាកេត ពិតមែន នោះគឺជាឈុតឆាក នៃល្បិចឈឺសាច់ ចង់ឆ្លើយដាក់បន្ទុកកម្ពុជារំលោភបទឈប់បាញ់។ ប៉ុន្តែចំណុចនេះអន្តរជាតិ ច្បាស់ណាស់ទៅហើយថា កម្ពុជាមិនមានលទ្ធភាពឯណាទៅចូលទឹកដីថៃនោះទេ កុំថាឡើយទៅដាក់មីននោះ។
ទី២. ប្រសិនបើ ទាហានថៃ ជាន់មីនក្នុងទឹកដីកម្ពុជា នោះគឺបង្ហាញថាថៃ នៅតែចល័តទ័ពចូលដែនអធិបតេយ្យកម្ពុជាបំពានយ៉ាងធ្ងន់ធ្ងរបទឈប់បាញ់។
សេណារីយ៉ូមួយណាក៏ដោយ ថៃមិនអាចឆ្លើយដាក់បន្ទុកកម្ពុជាបានជាដាច់ខាត ខណៈក្នុងពេលសង្គ្រាមដ៏សាហាវព្រៃផ្សៃ៥ថ្ងៃ (២៤ – ២៨ កក្កដា ២០២៥) ប្រទេសនេះបានប្រើប្រាស់អាវុធរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ប្រព្រឹត្តក្នុងដែនអធិបតេយ្យកម្ពុជា រួមមានគ្រាប់បែកចង្កោម គីមីពុល ផ្លោងកម្ទេចទីតាំងជនស៊ីវិល និងវប្បធម៌។
អត្ថបទ៖ ពុទ្ធិកា
