ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បានប្រើរយៈពេលអស់ ៦ឆ្នាំ ទើបបញ្ចប់គម្រោងជួសជុលប្រាសាទជម។ ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ […]
Tag: កម្ពុជា-កូរ៉េ
ទីភ្នាក់ងារនគរបាលជាតិកូរ៉ ចាត់ទុកការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧក្រិដ្ឋជនអនឡាញ
ឯកឧត្តម Yoo Jae-Seong អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉ ចាត់ទុកការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧក្រិដ្ឋជនអនឡាញ។ ការលើកឡើងបែបនេះ ក្នុងពេលជួបជាមួយឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ […]
ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រទទួលបន្ទុកកិច្ចការបរទេស និងបង្រួបបង្រួមជាតិ នៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមត្ថកិច្ចកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ការវាយតម្លៃបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកូរ៉េបានចុះត្រួតពិនិត្យទីតាំងអគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជាធ្លាប់បានចុះប្រតិបត្តិការពិនិត្យ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើពាក្យទៅប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ថៃ មកធ្វើការដោះស្រាយបញ្ហាឆបោកអនឡាញជំនួសកម្ពុជាឡើយ
«កម្ពុជា និងកូរ៉េ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាឆបោកអនឡាញ ដោយមិនចាំបាច់មានអ្នកទីបី មកជួយជំរុញនោះទេ»។ នេះជាការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងទៅកាន់លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងជំនួបនៅថ្ងៃទី១៦ ខែតុលានេះ។ សម្តេចបវរធិបតី បានបញ្ជាក់ថា ក្នុងជំនួបបានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា […]
គ្រូបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ ផ្ញើសារដល់ម្ចាស់អាជីវកម្មកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ រើសអើង ឬស្អប់ខ្ពើមពលករខ្មែរ
ជនជាតិកូរ៉េមួយរូបដែលបើកសាលាបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ បានស្នើសុំម្ចាស់អាជីវកម្មកូរ៉េ និងជនជាតិកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ ហើយឈានដល់ការរើសអើង ឬស្អប់ខ្ពើមពលករខ្មែរ ដោយសារតែការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាពេលថ្មីៗនេះ។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែតុលានេះ ម្ចាស់គណនី InHue Jung បានសរសេររៀបរាប់ទាំងភាសាកូរ៉េ និងភាសាខ្មែរ ដែលមានខ្លឹមសារថា៖ «ជូនចំពោះម្ចាស់អាជីវកម្មនៅប្រទេសកូរ៉េ ខ្ញុំគឺ លោកគ្រូ ករុណា នាយកសាលា KLC ដែលជាសាលាភាសាកូរ៉េនៅភ្នំពេញ ប្រទេសកម្ពុជា។ ខ្ញុំបានបង្រៀនភាសាកូរ៉េជិត […]
ប្រាសាទជម ដែលជួសជុលរួមគ្នាដោយអ្នកជំនាញខ្មែរ និងកូរ៉េ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ
ប្រាសាទជមស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ នៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះ ត្រូវបានជួសជុលនៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញជាដំណាក់ៗ។ លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងខាងជួសជុល ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ២០២៥។ […]
សម្ដេចតេជោ ហ៊ុន សែន ចង្អុលបង្ហាញឱ្យប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ធ្វើកិច្ចសហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក
សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម PARK Jung-Wook លើកឡើងថា វាជាកិត្តិយស និងបុព្វសិទ្ធិដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្តល់កិច្ចសហការនានាក្នុងការបំពេញការងាររបស់ឯកឧត្តម។ បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧ […]
ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដឹកនាំធុរកិច្ចមកពីបណ្ដាក្រុមហ៊ុនចំនួន៥០ ស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ […]
អភិបាលស្រុកកូឆាងរបស់កូរ៉េ សរសើរពលករកម្ពុជាថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែពេញចិត្តជាខ្លាំង
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល […]
ភាគីពាក់ព័ន្ធកូរ៉េទាំងអស់ មានទំនុកចិត្តក្នុងការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព ផ្ទុយពីការផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនទីផ្សារទេសចរណ៍កម្ពុជា កូរ៉េ កាលពីរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា […]

