មេដឹកនាំកម្ពុជា-កូរ៉េ ជជែករឿងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានជំនួបពិភាក្សាការងារជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េ ដោយគូសបញ្ជាក់ពីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាព្រឹកថ្ងៃចន្ទ ទី២៧តុលានេះ សម្តេចធិបតី បានឲ្យដឹងថា យើងឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤  ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅជាមួយ​នឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរ​គ្រប់វិស័យ។  បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី យើងក៏បានពិភាក្សាគ្នា […]

កូរ៉េខាងជើងប្រកាសពង្រាយកម្លាំងពិសេស ដើម្បីទប់ទល់អាមេរិក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី៦ ខែតុលា បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាស ដាក់ពង្រាយកម្លាំងពិសេស ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាការបង្កើនកម្លាំងប្រដាប់អាវុធរបស់អាមេរិកនៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង។ តាមប្រព័ន្ធផ្សព្វផ្សាយ The Star បាននិយាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពប្រមាណ ២៨ ៥០០នាក់ នៅកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ កាលពីខែ កញ្ញាកន្លងទៅ សហរដ្ឋអាមេរិកក៏មានការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន […]

អាមេរិកលក់យន្តហោះ Boeing ចំនួន ១០៣គ្រឿង តម្លៃ ៥០ ពាន់លានដុល្លារឲ្យក្រុមហ៊ុន Korean Air 

ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីការបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣គ្រឿង រួមទាំងម៉ាស៉ីនយន្តហោះ និងសេវាថែទាំ គិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ បានផ្សាយថា ការបញ្ជាទិញរបស់ក្រុមហ៊ុន […]

ស្រ្តីទី១អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវ បានឃាត់ខ្លួនពាក់ព័ន្ធអំពើពុករលួយ

តុលារការកូរ៉េខាងត្បូង ចេញដីកាឃាត់ខ្លួន ស្រ្តីទី១ របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងសំណុំ​រឿងប្រព្រឹត្តអំពើពុករលួយ។ អតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee បានបដិសេធការចោទប្រកាន់ទាំងអស់ក្នុងអំឡុងពេលសវនាការរបស់តុលាការរយៈពេល ៤ ម៉ោងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ។ ប៉ុន្តែ តុលាការ នៅចេញដីកាឃុំខ្លួនដោយលើកឡើងថាលោកស្រីអាចនឹងឆ្លៀតឱកាសបំផ្លាញភស្តុតាង ហើយតុលាការក៏បានទទួលយកទឡ្ហី ករណ៍នេះដែរ។ កូរ៉េខាងត្បូង មាន ប្រវត្តិ […]

ក.ប.ទ. ៖  ព័ត៌មានថៃក្លែងក្លាយ! កម្ពុជាមិនពាក់ព័ន្ធជាមួយ Hacker កូរ៉េខាងជើងដូចដែលថៃចោទឡើយ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង។ ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ជាការឆ្លើយតប ក.ប.ទ. បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។  ក្រៅពីនេះ ការចោទប្រកាន់របស់ព័ត៌មានថៃ គឺជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។  […]

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថ្កោលទោសគ្រោះថ្នាក់នាវាចម្បាំងថាជា «អំពើឧក្រិដ្ឋកម្ម»

ឧបទ្ទវហេតុដ៏ធំមួយបានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ ក្នុងអំឡុងពេលនៃការបាញ់បង្ហោះនាវាចម្បាំងកូរ៉េខាងជើងថ្មីមួយ ខណៈពេលដែលលោក គីម ជុងអ៊ុន (Kim Jong Un) កំពុងចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានហៅវាថាជា «អំពើឧក្រិដ្ឋកម្ម» ដែលមិនអាចអត់ឱនបាន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី២២ ខែឧសភានេះ។  លោក គីម បានឃើញការបរាជ័យនៃការបាញ់បង្ហោះនាវាពិឃាតទម្ងន់ ៥,០០០ តោននោះ បានលើកឡើងពីគ្រោះថ្នាក់នេះថាបណ្តាលមកពីការធ្វេសប្រហែស ដែលធ្វើឲ្យខូចកិត្តិយសជាតិ ហើយបានបញ្ជាឱ្យជួសជុលកប៉ាល់នេះ មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចក្នុងខែមិថុនា។ […]

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ូល ប្រកាសចាកចេញពីគណបក្សអភិរក្សនិយម

 អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ូល (Yoon Suk Yeol) ដែលត្រូវបានបណ្តេញចេញពីដំណែងកាលពីប៉ុន្មានខែកន្លងទៅ ពេលនេះបានសម្រេចចិត្តចាកចេញពីគណបក្សអំណាចប្រជាជនអភិរក្សនិយម (PPP) នេះបើយោងតាមការបង្ហោះនៅលើ Facebook របស់លោកនៅថ្ងៃទី១៧ ខែឧសភានេះ។ ការប្រកាសនេះធ្វើឡើងខណៈដែលបេក្ខជនប្រធានាធិបតីរបស់គណបក្សអំណាចប្រជាជនអភិរក្សនិយម កំពុងតាមដានបេក្ខជនគណបក្សសេរីប្រជាធិបតេយ្យលោក លី ជែយ៉ុង (Lee Jae-myung) យ៉ាងយកចិត្តទុកដាក់ក្នុងការបោះឆ្នោតមុនការបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា។ យោងតាមការស្ទង់មតិរបស់ Gallup Korea […]