ឯកឧត្តម ស សុខា៖ ច្បាប់ចរាចរណ៍ត្រូវតែរឹតបន្តឹង អ្នកខុសច្បាប់ត្រូវតែផាកពិន័យ ចំណែកមន្ត្រីល្មើសច្បាប់ ត្រូវតែទទួលទណ្ឌកម្ម

ប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃដែលស្រង់ដោយអ្នកនាំពាក្យ លោក រ៉េន រតនៈ បានឱ្យដឹងថា ក្នុងសន្និបាតក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំយ៉ាងច្បាស់ថា ច្បាប់ចរាចរណ៍ត្រូវតែរឹតបន្តឹង អ្នកខុសច្បាប់ត្រូវតែទទួលទណ្ឌកម្ម រួមទាំងផាកពិន័យ ចំណែកមន្រ្តីល្មើសច្បាប់ និងគ្មានក្រមសីលធម៌ ក៏ត្រូវតែអនុវត្តតាមវិន័យនគរបាលជាតិ និងទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគ្នា។ ចំពោះខេត្តជាប់ព្រំដែនប្រទេសថៃ ការអនុវត្ត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រួមគ្នាសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជន

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និង លើកទិសដៅការងារ ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦​ សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំង […]

ស្នាដៃឆ្នើម! ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ណាខ្លះ ជាប់ជ័យលាភីប្រចាំឆ្នាំ២០២៥?

ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសជ័យលាភីការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥ នៅក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើមក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ […]

ក្រសួងមហាផ្ទៃ៖ កាន់តែស្មុគស្មាញ! កម្ពុជា–ថៃ អាចប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ!

ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កំពុងវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ បើមិនមានការគ្រប់គ្រងទាន់ពេលវេលា។ នាពេលថ្មីៗនេះ ភាគីថៃបានបិទ ឬផ្លាស់ប្តូរពេល វេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការឆ្លងកាត់ព្រំដែនដែលបានចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។  ស្ថានការណ៍នេះ អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្ត និងខេត្តជាប់ព្រំដែនទៀតផង។ ក្រសួងមហាផ្ទៃស្នើឱ្យ […]

ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្តីភាព។ ក្នុងសារសារលិខិតជូនពរផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា […]

អ្នកនាំពាក្យ ព្រមានក្រុមក្មេងទំនើងប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ!

កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ លោក ទូច សុឃៈ បានមានប្រសាសន៍ថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី […]

អ្នកនាំពាក្យ៖ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី ឆ្នាំ២០២៤

ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃ បានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។ លោកក៏បានឱ្យដឹងដែរថា នាឆ្នាំ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន៩៥៦រូប […]

ឯកឧត្តម ស សុខា៖ និន្នាការអូសទាញស្រ្តីខ្មែរឱ្យឆ្លងដែនខុសច្បាប់ ក្រោមរូបភាពបន្លំទៅដើរលេងកំសាន្ត មានការងារល្អ ឬនាំទៅរកស្វាមីបរទេស កំពុងកើនឡើងគួរឱ្យបារម្ភ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ ចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គមក្ដី ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់ ដែលទីបំផុតក៏ផុងខ្លួនចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្សរបស់ពួកឧក្រិដ្ឋជន។ តាមការកត់សម្គាល់ និងមានបញ្ជាក់ក្នុងរបាយការណ៍ពីមន្រ្តីមានសមត្ថកិច្ចកម្ពុជាផង និងពីស្ថាប័ននៃប្រទេស និងអង្គការពាក់ព័ន្ធនានាផង ថ្មីៗនេះ និន្នាការនៃការអូសទាញស្រ្តីវ័យក្មេងឱ្យឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ ដោយបោកប្រាស់ក្រោមលេសនាំទៅធ្វើការងារល្អ ឬនាំទៅរកស្វាមីដែលបានថ្លៃទឹកដោះ […]

មន្រ្តីរាជការនៅក្នុងឃុំ សង្កាត់សុទ្ធតែជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ! 

តើនរណាខ្លះ និងមន្រ្តីណាខ្លះ ដែលអាចចាត់ទុកបានថាជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអត្ថាធិប្បាយឱ្យដឹងថា តួអង្គដែលអាចចាត់ទុកជាទីពឹងពំនាក់ ឬជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ រួមមាន មេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍និងមន្រ្តីនគរបាលឃុំ សង្កាត់ នាយកនិងលោកគ្រូ អ្នកគ្រូនៃសាលារៀនក្នុងឃុំ សង្កាត់ ប្រធាននិងមន្រ្តីសុខាភិបាលនៃប៉ុស្តិ៍ ឬមណ្ឌលសុខភាពឃុំ សង្កាត់ ព្រមទាំងព្រះចៅអធិការ […]

ឯកឧត្តម ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ […]

5
Promotion