ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]
Tag: ប្រេស៊ីល
ប្រេស៊ីលបដិសេធសំណើរបស់អាមេរិកក្នុងការចាត់ថ្នាក់ក្រុមក្មេងទំនើងក្នុងតំបន់ជាអង្គការភេរវជន
រដ្ឋាភិបាលប្រេស៊ីលបានច្រានចោលសំណើររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីចាត់តាំងក្រុមឧក្រិដ្ឋជនធំៗចំនួនពីរ ដែលក្រុមមន្ត្រីជឿថាមានសមាជិកនៅក្នុងសហរដ្ឋអាមេរិកជាអង្គការភេរវកម្ម នេះបើតាមលោក ម៉ារីអូ សារូបូ (Mario Sarrubo) លេខាធិការសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីលបានបញ្ជាក់កាលពីថ្ងៃពុធ ទី៧ ខែឧសភានេះ។ លោកបាននិយាយថាសំណើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក ដេវីដ ហ្គាមប៊ល (David Gamble) ដែលដឹកនាំយុទ្ធសាស្ត្រដាក់ទណ្ឌកម្មសម្រាប់ក្រសួងការបរទេសសហរដ្ឋអាមេរិក មន្ត្រីប្រាំមួយនាក់ផ្សេងទៀតមកពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងមន្ត្រីប្រេស៊ីលប្រាំបីនាក់នៅទីក្រុង Brasilia ។ […]
