យន្តហោះ F-16C Fighting Falcon របស់កងទ័ពអាកាសសហរដ្ឋអាមេរិក USAF មួយគ្រឿងបានធ្លាក់អំឡុងពេលហ្វឹកហ្វឺនក្នុងទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរអាកាសយានដ្ឋាន Trona ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី៣ខែធ្នូ។ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយ។ ហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ តាមរយៈវីដេអូចែកចាយលើបណ្តាញសង្គមគេបានឃើញពីឡុត លោតចុះតាមឆ័ត្រយោង នៅឆ្ងាយគួរសមពីកន្លែងយន្តហោះធ្លាក់ ហើយមានការផ្ទុះឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ពេញលើមេឃ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ ខណៈមូលហេតុនៃការធ្លាក់កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕
Tag: យន្តហោះ
លោក ត្រាំ ប្រកាសលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត
មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន មកកាន់សេតវិមាន សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថា «យើងនឹងលក់យន្ដហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តមួយដ៏អស្ចារ្យរបស់យើង»។ ប្រទេសអារ៉ាប៊ីសាអូឌីត បានតាមទិញយន្ដហោះចម្បាំង F-35 ពីមហាអំណាចអាមេរិកជាយូរណាស់មកហើយ ខណៈបច្ចុប្បន្ននៅមជ្ឈិមបូព៌ាមានតែអ៉ីស្រាអែលមួយគត់ដែលមានយន្ដហោះចម្បាំង ដ៏ទំនើបប្រភេទនេះប្រើ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP […]
យន្តហោះដឹកទំនិញធ្លាក់ចេញពីផ្លូវរត់ក្នុងទីក្រុងហុងកុង ស្លាប់ ២នាក់
ប្រតិបត្តិករអាកាសយានដ្ឋានក្រុងបាននិយាយថា បុគ្គលិកសន្តិសុខអាកាសយានដ្ឋានហុងកុងពីរនាក់បានស្លាប់នៅព្រឹកថ្ងៃចន្ទ ទី១០ តុលា បន្ទាប់ពីយន្តហោះដឹកទំនិញពីទីក្រុងឌូបៃបានរអិលចេញពីផ្លូវរត់នៅពេលចុះចត ហើយបានបុកជាមួយរថយន្តយាមល្បាតសន្តិសុខ ហើយរុញចូលទៅក្នុងសមុទ្រ។ លោក Steven Yiu នាយកប្រតិបត្តិនៃប្រតិបត្តិការអាកាសយានដ្ឋានហុងកុង បាននិយាយថា បុគ្គលិកសន្តិសុខអាកាសយានដ្ឋាននៅពេលត្រូវបានជួយសង្គ្រោះពីទឹក ដោយមនុស្សម្នាក់បានបញ្ជាក់ថាបានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតនៅមន្ទីរពេទ្យ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់នៅអាកាសយានដ្ឋានដឹកទំនិញដ៏មមាញឹកបំផុតរបស់ពិភពលោកពាក់ព័ន្ធនឹងយន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ទួរគី ACT Airlines ក្នុងនាមក្រុមហ៊ុនអាកាសចរណ៍ Emirates ។ លោក Yiu បាននិយាយថា […]
កម្ពុជា គ្រោងទិញយន្តហោះ ២០គ្រឿងពីប្រទេសចិន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមលោក Wang Wenbin […]
អាមេរិកលក់យន្តហោះ Boeing ចំនួន ១០៣គ្រឿង តម្លៃ ៥០ ពាន់លានដុល្លារឲ្យក្រុមហ៊ុន Korean Air
ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីការបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣គ្រឿង រួមទាំងម៉ាស៉ីនយន្តហោះ និងសេវាថែទាំ គិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ បានផ្សាយថា ការបញ្ជាទិញរបស់ក្រុមហ៊ុន […]
អ្វីជាយន្តហោះគ្មានមនុស្សបើកធុនធ្ងន់ Jiutian SS-UAV ដែលចិនត្រៀមក្នុងសង្គ្រាមអេឡិចត្រូនិច!
ចិនបានបង្ហាញយន្តហោះគ្មានមនុស្សបើក Jiutian SS-UAV ដែលមានឥទ្ធិពលខ្លាំងបំផុត មានរហ័សនាមថា Drone Mothership។ វាប្រៀបដូចសត្វមយូរ៉ា (Jiutian) ត្រូវបានគេចាត់ទុកថា ជាចំណុចកណ្តាលនៃកងកម្លាំងទ័ពអាកាស PLA ដែលមានសមត្ថភាពបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក kamikaze រហូតដល់ ១០០គ្រឿង មីស៊ីល និងធ្វើប្រតិបត្តិការស្មុគ្រស្មាញក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ចិនបានប្រកាសថាវាជាថ្ងៃរះនៃយុគសម័យថ្មីនៃអំណាចអាកាស។ ហោះហើរបានរយៈចម្ងាយ ៧,០០០ គីឡូម៉ែត្រ បណ្តែតខ្លួនលើអាកាសរយៈពេល ១២ម៉ោង និងហោះបានកម្ពស់ […]
