កម្ពុជា​ ស្វាគមន៍ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកា​សចរ​ណ៍លំដាប់ពិភពលោក Etihad Airways ពីអារ៉ាប់រួម មកកាន់កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways ដែលហោះមកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ ។ សម្រាប់ការចុះចតនេះ គឺជាជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល […]

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពលករខ្មែរដែលត្រឡប់មកពីថៃចំនួន ២៤ម៉ឺននាក់ បានទទួលការងារធ្វើ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអបអរសាទរបងប្អូនពលករចំនួន២៤ម៉ឺននាក់ ដែលបានទទួលការងារធ្វើ។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី បានបញ្ជាក់ថា ឱកាសការងារចំនួន ៨៥,៩៨២ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ សូមជម្រាបថា មានបងប្អូនពលករប្រមាណ ៩៣ម៉ឺន ទៅ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ។ […]

អំពូលសូឡាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រែក្លាយជនបទក្នុងស្រុកអូររាំងឪ ទៅជាទីក្រុងនាពេលរាត្រី

បង្គោលនិងអំពូលសូឡា ចំនួន៦១៤ បង្គោល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រគល់ជូនប្រជាជនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីដាក់បំភ្លឺតាមបណ្តោយដងផ្លូវលេខ ៣៧០ ចាប់ពីឃុំដំរិល ព្រំប្រទល់ស្រុកត្បូងឃ្មុំ ឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪ។ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ […]

គណៈប្រតិភូសភាម៉ាឡេស៊ី កត់សម្គាល់ចំពោះភាព​រីកចម្រើននៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Mohd Hatta បានសម្តែងនូវក្តី សោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រ​តិភូស​ភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ […]

កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជា​មួយ​​ចិន ដើម្បីសម្រេចគោលដៅ​កិច្ចសហ​ប្រតិបត្តិការត្បូងពេជ្រ

តាមរយៈសារលិខិតអបអរសាទរ ជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី ចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ បើតាមសម្តេច ក្នុងស្មារតីនេះ កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេច […]

ធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB […]

គណៈប្រតិភូសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាពនៃ​ទំនាក់ទំនងកម្ពុជា-អាមេរិក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៦ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសសើរនិងថ្លែងអំណរគុណ ចំ​ពោះ​​វីរក​ងទ័ព​ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​​​​ដែលឈរជើងនៅគ្រប់​​ទិស​សម​រ​ភូមិជួរមុខ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ។ ការកោតសសើរ និងថ្លែងអំណរ​គុណរបស់សម្តេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូ​លរួមទស្ស​នាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ នៅកោះពេជ្រ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G-L) ។ កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅក្នុងរយៈពេល […]

ទិវាមនុស្សចាស់ ១តុលា ឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ«វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» ជាប្រធានបទសម្រាប់ប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងសារាចរណែនាំកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិ នានា ដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិខួប […]