សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧។ របៀបវរៈទាំង៧នោះរួមមាន៖១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។និង ៧-បញ្ហាផ្សេងៗ ៕
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
កម្ពុជា និងបារាំង ឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតឋបារាំង ប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងជំនួបនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមាន […]
ព្រុយណេ ប្តេជ្ញាបន្តពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ (RBAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួប […]
ដំណឹងល្អ! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប២ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ គឺជាខួប២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិ កភណ្ឌពិភពលោក ។ “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងឱកាសខួប២ឆ្នាំនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាយ៉ាងមុតមាំធ្វើការជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការ
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។ នៅក្នុងសារលិខិតអបអរសាទរដែលបានផ្ញើជូនចំពោះ ឯកឧត្តម សេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) នាយករដ្ឋមន្ត្រីបារាំងដែលទើបនឹងតែងតាំងថ្មី កាលពីថ្ងៃទី១៤ កញ្ញា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ ឯកឧត្តមឯកឧត្តម សេបាស្យៀង […]
CNN របស់អាមេរិកផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត
សារព័ត៌មានរបស់អាមេរិក CNN បានចុះមកផ្តិតរូបភាពរាយការណ៍អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការបើកជើងមេឃថ្មីរបស់កម្ពុជាភ្ជាប់ជាមួយពិភពលោក ទើបដាក់ឲ្យដំណើរការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែកញ្ញានេះនូវសេចក្តីការណ៍របស់ខ្លួនប្រមាណ ១នាទី CNN បានដាក់ចំណងជើងថា «ទិដ្ឋភាពអាកាសយានដ្ឋានថ្មីបំផុតរបស់កម្ពុជា» ដោយបានអធិប្បាយថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ រាជធានីភ្នំពេញ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត។ CNN បញ្ជាក់ថា លោកស្រី Lilit Marcus ដែលជាផលិតករផ្នែកព័ត៌មានទេសចរណ៍សម្រាប់ CNN […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនមានបញ្ជាឲ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំភ្លឺដោយឆ្លើយតបទៅនឹងចម្ងល់ថា តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់? សម្តេចធិបតីបញ្ជាក់យ៉ាងខ្លី គឺគ្មានទេ។ សម្តេចពន្យល់ថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។ ការចេញមកបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃអង្គារ៍នេះ ធ្វើឡើងឆ្លើយតបទៅស្ថានការណ៍មួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ សូមជម្រាបជូនថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជានឹងធ្វើការបាញ់ប្រហារមកលើទាហានកម្ពុជាមុន […]
រឿងព្រំដែន! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារស្រាយចម្ងល់មួយចំនួនដែលថា រាជរដ្ឋាភិបាលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសារបំភ្លឺ៤ចំណុច ពាក់ព័ន្ធនឹងចម្ងល់មួយចំនួនដែលបានលើកឡើងនៅលើបណ្ដាញសង្គមជុំវិញដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ តាមបណ្តាញសង្គមសម្តេចបវរធិបតី បានសរសររៀបរាប់ដូចតទៅ៖ ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ÷ ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? – បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលចាប់ផ្តើមទទួលជើងហោះហើរដំបូងគេ
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្ដកណ្ដាល និងខេត្ដតាកែវ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរដំបូងគេ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដែលដឹកភ្ញៀវទេសចរមកពីប្រទេសចិន ។ ជើងហោះហើរដំបូងគេនេះ មានការទទួលស្វាគមន៍ដោយ ឆៃយ៉ាំ និងការចែកវត្ថុអនុស្សាវរីយ៍ជូនដល់អ្នកដំណើរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជារូបទៀត។ […]

