ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំណត់ពេលឱសានវាទឲ្យក្រុមហាម៉ាស់ ពី៣ ទៅ ៤ ថ្ងៃដើម្បីទទួលយកបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបង្ហាញផែនការ ២០ ចំណុចជាមួយក្រុមហាម៉ាសកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបជាមួយលោក Trump នៅសេតវិមាន ហើយបានគាំទ្រឯកសារនេះ […]
Tag: ហាម៉ាស់
Trump ធានាសំណើររបស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមតំបន់ហ្គាហ្សា ជាមួយក្រុមហាម៉ាស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធានាការគាំទ្ររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទចំពោះសំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមអស់ពេលជិត ២ឆ្នាំនៅតំបន់ហ្គាហ្សា ប៉ុន្តែសំណួរបានកើតឡើងផងដែរថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu លោក Trump បានព្រមានក្រុមអ៊ីស្លាមហាម៉ាសថា អ៊ីស្រាអែលនឹងមានការគាំទ្រពេញលេញពីសហរដ្ឋអាមេរិកក្នុងការចាត់វិធានការណាដែលវាចាត់ទុកថាចាំបាច់ប្រសិនបើពួកសកម្មប្រយុទ្ធបដិសេធអ្វីដែលលោកបានផ្តល់ឲ្យ។ សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំឃាំង, សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង, […]
ក្រុមហាម៉ាស់ យល់ព្រមឲ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ផ្តល់អាហារដល់ឈ្លើយសឹកជនជាតិអ៊ីស្រាអែល នៅហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានស្នើសុំឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ធ្វើអន្តរាគមន៍ដើម្បីជួយអ្នកជាប់ឃុំ ខណៈរថយន្តជំនួយចំនួន ៣៦ គ្រឿងបានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃចន្ទ។ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនយល់ព្រមបើកចំហចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក្នុងការផ្តល់ជំនួយដល់ជនជាប់ឃុំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានស្នើសុំឱ្យអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវចូលផ្តល់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ក្រុឦ Hamas និងលោក Netanyahu បានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនកាលពីសប្តាហ៍មុនបានចេញផ្សាយវីដេអូដែលបង្ហាញពីឈ្លើយសឹកជនជាតិអ៊ីស្រាអែលដែលមានសភាពស្លេកស្លាំងពីរនាក់ត្រូវបានឃុំខ្លួននៅហ្គាហ្សាដែលជាកន្លែងប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់កំពុងតស៊ូដើម្បីរស់រានមានជីវិតពីវិបត្តិអត់ឃ្លានដែលបង្កឡើងដោយអ៊ីស្រាអែល។ […]
